Home ព័ត៌មានជាតិ កូនខ្មែរត្រូវទៅលេងឲ្យបានម្តង! ដើម្បីយល់ដឹងអំពីសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

កូនខ្មែរត្រូវទៅលេងឲ្យបានម្តង! ដើម្បីយល់ដឹងអំពីសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

484
0

សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ដែលមានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

យោងតាមការបង្ហោះដោយក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់ គឺបានណែនាំតំបន់សក្តានុពលទេសចរណ៍មួយកន្លែង ដែលត្រូវជាសហគមន៍ភូមិបណ្តែតទឹកឬភូមិនេសាទ ស្ថិតក្នុងខេត្តពោធិ៍សាត់។May be an image of seaplane and boat

ភ្ញៀវទេសចរណ៍គ្រប់ៗរូបអាចមកកម្សាន្តភូមិបណ្តែតទឹកនេះ ដើម្បីយល់ដឹងអំពីជីវភាពរបស់អ្នកស្រុកភូមិនេះទាំងរបៀបរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតក្នុងភូមិនេសាទនេះ អ្នកទាំងអស់គ្នាក៏អាចមកអង្គុយមើលថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប ទស្សនាព្រៃលិចទឹក តំបន់អភិរក្សត្រីបឹងទន្លេសាប និងទស្សនាទីតាំងសត្វស្លាបចុះមកស៊ីចំណីរដូវប្រាំង(ខែកុម្ភៈដល់ឧសភា) ដែលទាំងនេះនឹងបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលបំផុត។ ម៉្យាងវិញទៀត វាគឺជាទីតាំងដ៏សាកសមបំផុតសម្រាប់អ្នកដែលចង់មកស្វែងយល់បន្ថែមអំពីទីតាំងភូមិសាស្រ្តនិងប្រព័ន្ធអេកូឡូស៊ីដែលស្ថិតនៅតាមដងទន្លេសាប។May be an image of jet ski, seaplane, boat and text

ភូមិបណ្តែតទឹកនេះគឺជាសហគមន៍មួយមានទាំងមន្ទីរពេទ្យ សាលារៀនជាដើម ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅនោះក៏បានប្រកបរបរអាជីវកម្មផ្សេងៗដូចទៅនឹងផ្សារទូទៅដែរ គឺមានទាំងសេវាលក់ទំនិញ ម្ហូបអាហារ និងទំនិញប្រើប្រាស់គ្រប់បែបយ៉ាង។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយជាប់បឹងទន្លេសាប ដែលមានប្រវែង៨១គីឡូម៉ែត្រ ក្នុងនោះជាប់ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកានផងដែរ៕May be an image of boat, jet ski, lake and textMay be an image of boat, body of water and textMay be an image of jet ski, seaplane, boat and textMay be an image of text

 

រូបភាពដោយ៖ ក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់