ប្រទេសជប៉ុន ៖ ក្រុមហ៊ុនមួយនៅទីក្រុងតូក្យូលើកឡើងថា ការទុកស្រាទំពាំងបាយជូរនៅបាតសមុទ្របរិវេណកោះ Amami-Oshima ខេត្ត

Kagoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។Undersea wine aging hoped to boost southwestern Japan island economy

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈនៅទីក្រុងតូក្យូ និងជាអ្នកចាប់ផ្តើមគម្រោងនេះនិយាយថា ៖ «ប្រទេសជាច្រើននិយមទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រ ដោយសារបាតសមុទ្រមានសីតុណ្ហភាពទៀងទាត់ និងត្រជាក់ខ្លាំង ។ លើសពីនេះ វាគ្មានពន្លឺខ្លាំងពេកទេ ហើយវាសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ ប៉ុន្តែការទុកស្រានៅបាតសមុទ្រមិនមានច្រើនកន្លែងទេនៅប្រទេសជប៉ុន» ។

ប្រធានក្រុមហ៊ុនបន្តថា កាលពីចុងខែមករា ឆ្នាំ២០២៤ ស្រាទំពាំងបាយជូរប្រមាណ៥០០ដបនៅអឺរ៉ុប ត្រូវបានគេដាក់ក្នុងទ្រុងដែកអ៊ីណុកទម្លាក់ចូលក្នុងទឹកសមុទ្រដែលមានជម្រៅប្រមាណ២០ម៉ែត្រ ក្នុងតំបន់ Setouchi ស្ថិតនៅភាគខាងត្បូងកោះ Amami-Oshima ។ ក្រុមហ៊ុនទំនាក់ទំនងសាធារណៈបានបើកភោជនីយដ្ឋាន និងលក់ស្រាទំពាំងបាយជូរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់អតិថិជនចាប់អារម្មណ៍លើរសជាតិស្រានេះ ។Underwater wineries tap a growing niche market for wines aged beneath the  waves | South China Morning Post

ដបស្រាទំពាំងបាយជូរភាគច្រើនត្រូវបានគេទុកនៅបាតសមុទ្រ ចាប់ពីខែមករា រហូតដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទុកលក់ឱ្យអតិថិជននៅខែកក្កដា ។ រីឯស្រាទំពាំងបាយជូរមួយចំនួនទៀតត្រូវទុកនៅបាតសមុទ្រយូរជាងនេះ ដើម្បីទទួលបានរសជាតិពិសេសបំផុត ។ នៅថ្ងៃអនាគត ក្រុមហ៊ុនទំនាក់ទំនងសាធារណៈគ្រោងផ្តល់សេវាកម្មទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រសម្រាប់អតិថិជនចាប់អារម្មណ៍ទៀតផង ។

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈបន្ថែមថា គម្រោងនេះនឹងជួយកែលម្អបរិស្ថាន ដោយសារក្រុមហ៊ុនបានរៀបចំកន្លែងទុកដាក់ស្រាទំពាំងបាយជូរនៅបាតសមុទ្រយ៉ាងត្រឹមត្រូវ ហើយវាដើរតួនាទីជាផ្កាថ្មសិប្បនិម្មិតផងដែរដើម្បីទាក់ទាញប្រភពត្រី និងសារាយសមុទ្រ ។ លើសពីនេះ វានឹងស្រូបយកកាបូនឌីអុកស៊ីតផងដែរ ។Undersea wine aging hoped to boost southwestern Japan island economy

អ្នកចុះទៅបាតសមុទ្រដើម្បីដឹកជញ្ជូនដបស្រាទំពាំងបាយជូរនិយាយថា ទឹកក្នុងបរិវេណនេះក្តៅជាងសីតុណ្ហភាពធម្មតា និងសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទីនេះស្មើនឹង២១អង្សារសេ ហើយចំណុចល្អ គឺសីតុណ្ហភាពបែបនេះអំណោយផលដល់ការទុកស្រារយៈពេលខ្លីប៉ុណ្ណោះ តែយើងនឹងទទួលបានរសជាតិស្រាយ៉ាងពិសេស ៕