ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើត “ក្មេងស្រី AI” ដោយជោគជ័យ ដែលជាអង្គភាពបញ្ញាសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

យោងតាម South China Morning Post ដែលបានរាយការណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កុមារី AI នេះមានឈ្មោះថា Little Girl ឬ Tong Tong ជាភាសាចិន ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨-២៩ ខែមករា ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថាន Beijing Institute of General Artificial Intelligence (BIGAI)។

BIGAI មើលឃើញថា Tong Tong គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវកត្តានៃភាពវៃឆ្លាតរបស់បញ្ញាសិប្បនិម្មិត នៅពេលដែលម៉ាស៊ីនបច្ចេកវិទ្យា AI នេះអាចមានសមត្ថភាពស្រដៀងនឹងកុមារអាយុ ៣-៤ ឆ្នាំ និងមានអាកប្បកិរិយាដូចមនុស្សពិតៗ។ វាអាចអនុវត្តការងារយ៉ាងសកម្មដោយឯករាជ្យ ចាប់ពីការរុករកបរិយាកាសជុំវិញ រហូតដល់ការសម្អាតបន្ទប់ និងជូតស្នាមប្រឡាក់។ លើសពីនេះ Tong Tong ក៏មានមនោសញ្ចេតនា និងភាពឆ្លាតវៃផ្ទាល់ខ្លួន រួមទាំងមានសមត្ថភាពខ្ពស់ក្នុងការសិក្សាដោយខ្លួនឯង និងបុគ្គលិកលក្ខណៈបើកចំហ ស្អាតស្អំ។

ក្នុងអំឡុងការតាំងពិព័រណ៌នេះ កុមារី Al Tong Tong បានប្រាស្រ័យទាក់ទងដោយសេរីជាមួយអ្នកទស្សនា។ ប្រសិនបើនរណាម្នាក់ប្រឡាក់ទឹកដោះគោ Tong Tong នឹងរកកន្សែងមួយ ហើយជូតវាដោយខ្លួនឯង។ អ្វីដែលធ្វើឱ្យ Tong Tong មានភាពខុសប្លែកពីគំរូ AI ផ្សេងៗគឺសមត្ថភាពរបស់វាក្នុងការចាត់ចែងកិច្ចការដោយឯករាជ្យ មិនចាំបាច់មានអ្នកបញ្ជានោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក Zhu Songchun នាយក BIGAI បាននិយាយថា “ដើម្បីឆ្ពោះទៅរក AI ទូទៅ យើងត្រូវបង្កើតអង្គភាពដែលអាចយល់ពីពិភពពិត និងមានជំនាញផ្សេងៗ” ។ លោកបានបន្តទៀតថា “នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយរបស់វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតទូទៅនៃទីក្រុងប៉េកាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតទូទៅ”៕World's first AI child unveiled in Beijing by award-winning Chinese  scientist who left US for China | South China Morning Post