Home ព័ត៌មានអន្តរជាតិ គោលនយោបាយក្រសួងកសិកម្មថៃជំរុញឱ្យផលិតផលកសិកម្មមានតម្លៃ

គោលនយោបាយក្រសួងកសិកម្មថៃជំរុញឱ្យផលិតផលកសិកម្មមានតម្លៃ

83
0

ប្រទេសថៃ ៖ អ្នកនាង អាយ៉ារីន ផាន់រីត អ្នកនាំពាក្យក្រសួងកសិកម្មប្រទេសថៃបានលើកឡើងថា តម្លៃទិន្នផលកសិកម្មសំខាន់ៗជាច្រើនមុខបានកើនឡើងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកសិករពេញចិត្តយ៉ាងខ្លាំង ។ តម្លៃទិន្នផលកសិកម្មកើនឡើងនេះ ស្របតាមគោលនយោបាយទីផ្សារ និងការបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin និងស្ថិតក្រោមការជំរុញរបស់លោក Thammanat Phromphao រដ្ឋមន្ត្រីក្រសួងកសិកម្ម ។

អ្នកនាង អាយ៉ារីន ផាន់រីត បន្តថា ប្រទេសថៃបានផ្តោតលើការបង្ក្រាបយ៉ាងតឹងរ៉ឹងលើការនាំចូលទិន្នផលកសិកម្មខុសច្បាប់, ពន្លឿនការដោះស្រាយបញ្ហាតម្លៃទិន្នផលធ្លាក់ចុះ, បង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹកប្រើប្រាស់ក្នុងអំឡុងពេលគ្រោះរាំងស្ងួត និងគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ព្រមទាំងការលើកកម្ពស់ទិន្នផលកសិកម្មផងដែរ ។

ហេតុនេះ លទ្ធផលការអនុវត្តការងាររយៈពេល៤ខែកន្លងមកឃើញថា តម្លៃទិន្នផលកសិកម្មមួយចំនួនបានកើនឡើងជាបន្តបន្ទាប់ ដូចជា ៖ ស្រូវ, ដំឡូងមី, ជ័រកៅស៊ូ, ដូងប្រេង, ដូង, ម្នាស់, ទឹកដោះគោឆៅ និងសាច់ជ្រូក ហើយក្នុងចំណោមនោះ តម្លៃសាច់ជ្រូកបានកើនឡើង៤បាតក្នុង១គីឡូក្រាម ក្រោយពីអាជ្ញាធរបានបង្ក្រាបសាច់ជ្រូកនាំចូលខុសច្បាប់ និងត្រួតពិនិត្យកន្លែងរកស៊ីសាច់ជ្រូកខុសច្បាប់នៅទូទាំងប្រទេសថៃ ស្មើជាង២.០០០កន្លែង ។7 agrotourism projects to visit in Thailand | Responsible Thailand

ចំណែកជ័រកៅស៊ូ បើគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គឺកៅស៊ូបន្ទះមានតម្លៃជាមធ្យមស្មើនឹង៥៤.៨៩បាតក្នុង១គីឡូក្រាម គឺខ្ពស់ជាងតម្លៃនៅខែកញ្ញា ឆ្នាំ២០២៣ ដែលស្មើត្រឹមតែ៤៥.៥១បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃជ័រកៅស៊ូបានកើនឡើងជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប និងត្រួតពិនិត្យការនាំចូលជ័រកៅស៊ូ និងទិន្នផលកសិកម្មខុសច្បាប់ពីប្រទេសជិតខាង ។ នេះជាលទ្ធផលដែលទទួលបានពីវិធានការគាំទ្រការប្រើប្រាស់ជ័រកៅស៊ូក្នុងប្រទេសថៃ ។The Official Rubber Tree Thread - Farming in Thailand Forum - Thailand  News, Travel & Forum - ASEAN NOW

លើសពីនេះ តម្លៃជ័រកៅស៊ូកើនឡើងដោយសារមានតម្រូវការនៅលើទីផ្សារ, ការងើបឡើងវិញនៃឧស្សាហកម្មក្នុង និងក្រៅប្រទេស ជាពិសេស ឧស្សាហកម្មយានយន្ត ។ រីឯទឹកដោះគោឆៅ បច្ចុប្បន្ន មានតម្លៃជាមធ្យមស្មើនឹង២០.២១បាតក្នុង១គីឡូក្រាម កើនឡើងលើសខែកញ្ញា ឆ្នាំ២០២៣ ដែលមានតម្លៃត្រឹមតែ១៩.៦៥បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃផលិតផលទាំងនេះកើនឡើងក្រោយពីក្រសួងកសិកម្មបានប្រកាសដំឡើងតម្លៃទឹកដោះគោនៅកន្លែងប្រមូលទិញទឹកដោះគោឆៅដើម្បីជួយកសិករ ។

ក្រសួងកសិកម្មក៏បានជំរុញដំណើរការការងារគ្រប់ផ្នែកតាមគោលនយោបាយ និងគម្រោងដែលបានត្រៀមទុក ដើម្បីលើកកម្ពស់គុណភាពទិន្នផលកសិកម្ម និងតម្លៃទិន្នផលកសិកម្ម, ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋឱ្យល្អប្រសើរឡើង, វិស័យកសិកម្មរីកចម្រើន និងមានប្រាក់ចំណូលកើនឡើងជាលំដាប់ផងដែរ ៕