អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅបឹងតាមោក (កប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។អគារអគ្គបញ្ជាការដ្ឋានខ.ភ.មថ្មី រៀបចំបញ្ចុះបឋមសីលាសាងសង់ជាផ្លូវការ  លើផ្ទៃដីជាង ៦៦ហិកតា នៅខណ្ឌព្រែកព្នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនេះ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។

ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរយៈពេល៣៦ខែ ដោយភ្ជាប់មកជាមួយក្បាច់រចនាឡើងក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថា រចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ។ចេញ​គំរូ​ប្លង់​អគារអគ្គបញ្ជាការដ្ឋានថ្មី គ្រោង​សាងសង់​ខាង​មុខ​

អគារនេះបែងចែកជា៣តំបន់ និង៧ជាន់ដោយរួមមាន៖

  • តំបន់ទី១៖ ប្រើប្រាស់ជាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាល សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ
  • តំបន់ទី២៖ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា សម្រាប់សាងសង់អគារស្នាក់នៅរបស់ នាយទាហាន នាយទាហានរង និងពលទាហានចំនួន៤អគារ
  • តំបន់ទី៣៖ ប្រើប្រាស់សម្រាប់ជាទីតាំងបម្រុងនាពេលអនាគត់មានច្រកចេញ-ចូលសរុបចំនួន ៧កន្លែង ក្នុងនោះផ្នែកខាងមុខអគារមានច្រកចេញ-ចូលចំនួន ៣កន្លែង ច្រកធំកណ្តាលជាច្រកខ្លោងទ្វារជ័យ ច្រកខាងស្តាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេងជាច្រកខ្លោងទ្វារសន្តិភាព មានរបងព័ទ្ធជុំវិញប្រវែងប្រមាណ ៣,៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន ៥០០ចំណត និងចំណតទោចក្រយានយន្តមួយចំនួនទៀត។

ដោយឡែក៧ជាន់វិញ រួមមាន៖

  • ជាន់ទី១ និងទី២ មានសាលប្រជុំខ្នាតតូច និងមធ្យម បន្ទប់សវនាការ បន្ទប់ប្រពៃណី បណ្ណាល័យ បន្ទប់ប្រជុំ ឃ្លាំង និងបណ្តាទីចាត់ការជំនាញចំណុះអគ្គបញ្ជាការ
  • ជាន់ទី៣ មានការិយាល័យអគ្គមេបញ្ជាការរង នាយរងសេនាធិការចម្រុះ ទីប្រឹក្សា បន្ទប់ប្រជុំ និងឃ្លាំង
  • ជាន់ទី៤ មានបន្ទប់ប្រជុំអន្តរក្រសួង បន្ទប់ព័ត៌មានវិទ្យា និងបន្ទប់បម្រុង
  • ជាន់ទី៥ មានការិយាល័យ លេខាធិការដ្ឋាន សេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ប្រជុំ
  • ជាន់ទី៦ មានការិយាល័យនាយសេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ
  • ជាន់ទី៧ មានការិយាល័យអគ្គមេបញ្ជាការ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ៕