វៀតណាម៖ ទោះបីជាតម្លៃក្រូចថ្លុងក្រហមរបស់ថៃថ្លៃជាងផលិតផលវៀតណាមទ្វេរដងក៏ដោយ ក៏ក្រូចថ្លុងក្រហមដែលនាំចូលពីប្រទេសថៃពិតជាមានភាពទាក់ទាញ ដោយសារតែការរចនាដ៏ស្រស់ស្អាត និងគុណភាពល្អឥតខ្ចោះ។
ជាធម្មតាក្រូចថ្លុងក្រហមដែលនាំចូលពីប្រទេសថៃមានតម្លៃលក់រាយ ៨ ទៅ ១៦ ដុល្លារអាមេរិក ក្នុង ១ គីឡូក្រាម ខណៈដែលក្រូចថ្លុងវៀតណាមមានតម្លៃត្រឹមតែ ៦០.០០០-៧០.០០០ ដុង ក្នុងមួយគីឡូក្រាម (ប្រមាណ ២ ដុល្លារអាមេរិកប៉ុណ្ណោះ)។
អ្នកស្រី Hoang Anh បាននិយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ជំនួសឱ្យការទិញផលិតផលពីវៀតណាម អ្នកស្រីនឹងជ្រើសរើសក្រូចថ្លុងថៃ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ខណៈក្រូចថ្លុងវៀតណាមមានរសជាតិល្វីង។ ស្រដៀងគ្នានេះដែរ អ្នកស្រី ហាញ់ នៅសង្កាត់លេខ៥ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាតម្លៃក្រូចថ្លុងក្រហមរបស់ថៃថ្លៃជាងផលិតផលវៀតណាមទ្វេរដងក៏ដោយ ក៏អ្នកស្រីជ្រើសរើសផលិតផលរបស់ថៃដែរ ព្រោះការរចនារបស់វាមានភាពលេចធ្លោរ និងសាកសមសម្រាប់ឱកាសបុណ្យចូលឆ្នាំនាពលខាងមុខ។
ដូច្នេះហើយ ការនាំចូលក្រូចថ្លុងក្រហមរបស់ថៃបច្ចុប្បន្នមានការកើនឡើងខ្លាំង ដោយសារតម្រូវការអ្នកទិញខ្ពស់ ក៏ដូចជាមានការរចនាដ៏ស្រស់ស្អាត ជាមួយនឹងតម្លៃ ២០០,០០០ ទៅ ៤០០,០០០ ដុងក្នុងមួយគីឡូក្រាម (ប្រមាណ ៨ ទៅ ១៦ ដុល្លារអាមេរិក)។ ការនាំចូលក្រូចថ្លុងរាប់ពាន់ផ្លែសម្រាប់រដូវបុណ្យចូលឆ្នាំនេះ អ្នកស្រី ហាន មានប្រសាសន៍ថា មានគ្រឹះស្ថានជាច្រើននៅក្នុងប្រទេសដែលដកស្រង់តម្លៃក្រូចថ្លុងក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ គុណភាពមិនដូចការរំពឹងទុកទេ ហើយវាពិបាកក្នុងការបង្ហាញ ដោយសារតែស្បែកក្រូចថ្លុងមិនមានពណ៌បៃតង និងភ្លឺរលោងដូចផលិតផលថៃ។ ដូច្នេះហើយ នៅពេលដែលអតិថិជនជាច្រើនបានកុម្ម៉ង់ផលិតផលថៃ នាងបានសម្រេចចិត្តនាំចូលផលិតផលនេះចូលក្នុងស្រុកក្នុងបរិមាណកាន់តែច្រើន។
អ្នកស្រី ហាន បានបន្តទៀតថា “ផ្លែឈើប្រភេទនេះ គឺមានតុល្យភាពល្អ ស្បែកពណ៌បៃតង ខាងក្នុងក្រហម ដូច្នេះអតិថិជនចូលចិត្តខ្លាំងណាស់។ ក្រូចថ្លុងប្រភេទនេះ មិនត្រឹមតែមានរសជាតិផ្អែមប៉ុណ្ណោះទេ ថែមទាំងចាត់ទុកថាសំណាងសម្រាប់អតិថិជនក្នុងអំឡុងបុណ្យឆ្នាំថ្មីផងដែរ”។
បើតាមអាជីវករ មូលហេតុដែលក្រូចថ្លុងថៃនៅតែថ្លៃគឺដោយសារតម្រូវការក្នុងស្រុកកើនឡើង។ ម៉្យាងវិញទៀត ការរចនា និងគុណភាពផលិតផលថៃ នៅតែល្អជាងផលិតផលវៀតណាម ដូច្នេះហើយ បើទោះបីជាតម្លៃលក់ខ្ពស់ជាងពីរដងក៏ដោយ ក៏ពួកវានៅតែទាក់ទាញអតិថិជន។ លើសពីនេះ កសិករដាំក្រូចថ្លុងក្នុងស្រុកមិនចេះថែទាំវាទេ ដូច្នេះគុណភាព និងរសជាតិគឺមិនល្អនោះទេ ដោយសារច្រូតកាត់មិនស្មើគ្នា៕










