ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា តុលាការប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ៩ នាក់ បន្ទាប់ពីបានរកឃើញថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំលំដាប់ប្រទេសអស់យៈពេលជាច្រើនខែ។Tran Thi Mau smiles when standing trial in Nghe An Province, Jan. 22, 2024. Photo by VnExpress/Hung Le

សារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា ជនសង្ស័យទាំងនេះត្រូវបានភ្នាក់ងារប៉ូលីសបានរកឃើញថាថា ជាប់ពាក់ព័ន្ធទៅនឹងករណីការជួញដូរថ្នាំញៀនប្រភេទ«មេតំហ្វេតាមីន»និង «ហេរ៉ូអ៊ីន» ចំនួន ១០៥ គីឡូក្រាម ដែលដឹកពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាមរយៈពេលជាងមួយឆ្នាំទៅហើយ ពោលចាប់ពីឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២ មុនពេលដែលពួកគេត្រូវបានចាប់ខ្លួន។

វៀតណាមគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។ អ្នកណាម្នាក់ដែលរកឃើញថាជាប់ទាក់ទងក្នុងករណីជួញដូរគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន មេតំហ្វេតាមីន កូកាអ៊ីន ឬអាំហ្វេតាមីន កម្រិតធ្ងន់ក្នុងប្រទេសចាប់ពី ១០០គីឡូក្រាមឡើងទៅ ជនទាំងនោះនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។Members of a ring trafficking 105 kg of drugs from Laos to Vietnam at a court in Nghe An Province, Jan. 22, 2024. Photo by VnExpress/Hung Le

ទោះជាយ៉ាងណា ការជួញដូរគ្រឿងញៀននៅវៀតណាមក៏នូវតែរីករាលដាលនិងច្រើនឡើងៗនៅឡើយ ដោយកាលពីឆ្នាំ២០២៣ គេបានរកឃើញថាមានជនសង្ស័យចំនួន ៤១ ៤០០នាក់ក្នុងប្រទេស និងចាប់ខ្លួនបានត្រឹមតែ ២៦ ៤៦៩ នាក់ប៉ុណ្ណោះ។ ចំនួននេះគឺបានកើនឡើងដោយកាលពីឆ្នាំ២០២២ គឺមានជនសង្ស័យត្រឹមតែ ៣៦ ០០០នាក់ និងឃាត់ខ្លួនបាន ២៤ ០០០នាក់ នេះបើយោងតាមទិន្នន័យពីក្រសួងសន្តិសុខសាធារណៈវៀតណាម។

រីឯកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ តុលាការនៅទីក្រុងហូជីមិញ បានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង២នាក់ និងជនជាតិចិនម្នាក់ ក្នុងសំណុំរឿងឆ្លងដែន ដែលពួកគេត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀន ចំនួន ២១៦ គីឡូក្រាមនៅតាមបន្ទាត់ព្រំដែនខ្លួនកាលពីឆ្នាំ ២០២០ ផងដែរ៕