ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយកាលពីថ្ងៃទី២៥ ខែមករានេះថា ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនពីរដែលនឹងផ្តល់ថាមពលថ្មដល់យានអកាសជប៉ុនដែលបានចុះចតនៅឋានព្រះច័ន្ទកាលពីថ្ងៃទី១៩ខែមករាកន្លងទៅ ខណៈពេលនេះបានទទួលរងនូវដំណើរការខុសប្រក្រតី ដែលបានធ្វើឲ្យមានការកាត់បន្ថយថ្មថាមពលរបស់វាយ៉ាងខ្លាំង។
យានអវកាសជប៉ុនមួយគ្រឿងនេះបានចុះចតក្នុងល្បឿនដោយសុវត្ថិភាពនិងទាបជាងការរំពឹងទុក ប៉ុន្តែវាបានរំកិលលឿនពេកទៅម្ខាងព្រោះថាមិនមានលំនឹងទប់ ទើបធ្វើឲ្យវាដំាក្បាលចុះក្រោម និងជាហេតុបណ្តាលឲ្យផ្ទាំងសូឡាមិនអាចបញ្ចូលថាមពលអគ្គីសនីទៅក្នុងតួរបស់យាន្តអវកាសបាន។ ប៉ុន្តែ រីឯការត្រួតពិនិត្យវិញបានរកឃើញថាវាអាចដំណើរការល្អនៅឡើយ បើមិនដូច្នេះទេ វាទំនងនឹងធ្លាក់តាំងពេលចុះចតទៅហើយ។
ទោះជាយ៉ាងណា យានអវកាសនេះគឺមានថាមពលកំណត់ ពោលគឺមានផ្ទុកចរន្តថ្មក្នុងបរិមាណណាមួយ និងមិនអាចផលិតថ្មថាមពលអគ្គីសនីបន្ថែមបាននោះទេ។ ក្រោយ៣៧នាទី ក្រោយពីការចុះចត យានមួយនេះហាក់ដូចជាស៊ីថ្មីខ្លាំងរហូតស្ទើរទាល់តែអស់ផងដែរ។ ភ្នាក់ងារអវកាសជប៉ុន JAXA បាននិយាយថា បើទោះបីជាយ៉ាងនេះក្តី ប៉ុន្តែយានអវកាសរបស់ខ្លួនបានបង្ហាញនូវភាពជោគជ័យនូវបច្ចេកវិទ្យាចុះចតប្រកបដោយភាពជាក់លាក់ខ្ពស់ជាងយានមុនៗ ដែលនេះគឺជាគោលដៅចម្បងរបស់យានអវកាសខ្លួន។
ភ្នាក់ងារម្នាក់ទៀតរបស់ JAXA ក៏បានសន្និដ្ឋានថា” នៅពេលបន្ទាប់ យើងកំពុងគិតថានឹងដាក់បន្ទះសូឡាបែរមុខទៅរកទិសខាងលិចដើម្បីទទួលបានពន្លឺព្រះអាទិត្យ ហើយវានឹងផលិតថ្មបន្ថែមបាន រីឯប្រតិបត្តិការរុករករបស់យើងនឹងកើតមានជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ”។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះចតយានអវកាស SLIM របស់ជប៉ុននៅលើឋានព្រះចន្ទហាក់មិនសូវដំណើរការល្អក្តី ប៉ុន្តែវានូវតែអាចបញ្ជូនទិន្នន័យយ៉ាងសកម្មមកកាន់ភ្នាក់ងារនៅខាងក្នុងប្រទេសវិញបានយ៉ាងល្អ។ ដូច្នេះហើយ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានខ្លួននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌាផងដែរ៕










