ប្រទេសថៃ ៖ សមត្ថកិច្ចថៃបានចាប់ខ្លួនគ្រូបង្រៀនភាសាបរទេសម្នាក់នៅសាលាអន្តរជាតិមួយ ដោយសារគ្រូរូបនេះបានលួងលោមក្មេងៗចំនួន៤នាក់ ឱ្យចូលក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើអនាចារ ។ ប៉ុន្តែនៅពេលបានឃើញសមត្ថកិច្ច ស្រាប់តែគ្រូជនបរទេសងងឹតមុខដួលភ្លាមៗ ហើយសមត្ថកិច្ចបាននាំគ្នាជួយជនបរទេសឱ្យដឹងខ្លួនវិញ និងចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរលើកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGA3sEjr32P425kQUgAPDAiPmlitRn5wk80HrBg-IkRFDOjM31UCGYeae0g9tvaNzeWHaPgVQP4BRI2jW_706eNhf8lAnr4sU2deAN7yTyVqKB2LcJM98SVD24iV84EH0aOdczuwdSl28hHPZExI2uJjgt67-SIxunE4OV1Ekmz6Jd46OOE_ig8yuVB48/s650/photo_2024-01-25_14-38-08.jpg

ជនបរទេសរូបនេះ គឺជាគ្រូបង្រៀនភាសាបរទេសនៅសាលាអន្តរជាតិមួយកន្លែងក្នុងខេត្តប៉ាធុមថានី ប្រទេសថៃ ។ រូបគេបានបោកបញ្ឆោតក្មេងៗចំនួន៤នាក់ ឱ្យចូលក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើអនាចាររហូតដល់សម្រេច ដែលក្មេងទាំងនេះមានអាយុចាប់ពី៧ឆ្នាំ ទៅ៨ឆ្នាំ ប៉ុណ្ណោះ ។ រូបគេបាននិយាយកុហកក្មេងៗឱ្យចូលទៅរកដល់បន្ទប់ស្នាក់នៅពេលថ្ងៃត្រង់ ដោយប្រាប់ថា នឹងបង្រៀនក្មេងៗអានភាសាអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhva-1GPbz-9XeBXRgN2OaDT_98rxviWqBWeIeFP_eCpeo7THLkH9fMfwodFqCh1ZFJ7AGgFYX3phI6OVhTKAw8F7R6xS7MTFX_0eAp5S_Qx485PF9IeAuVWGmHaojSGYsnSOZ3Yx5PDAgBxR7W1XMtgPOe4yNwvmZUT3bh-f_LVqmdSezxmEEna0OHPss/s640/photo_2024-01-25_14-38-12.jpg

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចលើកឡើងថា សមត្ថកិច្ចបានចាប់ខ្លួនលោក ដេវីដ អាយុ៥៩ឆ្នាំ គឺជាគ្រូបង្រៀនភាសាបរទេសនៅសាលាអន្តរជាតិ ក្នុងបន្ទប់ស្នាក់នៅក្នុងឃុំបាងភូន ស្រុកមឿងប៉ាធុមថានី ខេត្តប៉ាធុមថានី ។ នៅពេលសមត្ថកិច្ចមកដល់បន្ទប់ស្នាក់នៅ ស្រាប់តែជនល្មើសរូបនេះដួលសន្លប់លែងដឹងខ្លួនភ្លាមៗ ទើបសមត្ថកិច្ចប្រញាប់បញ្ជូនជនល្មើសទៅកាន់មន្ទីរពេទ្យប៉ាធុមវេត ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rX_ZMhcb3GehnLOBgKU9kCIG-T5fvZQ6d5CTwRlCkSMtuekDGhOU5Y2vuLdtXQuPU3MlrrfQAFTYB1Aoi4S-cjwpESwBfI-dZ075NWu5uNkBy_h3a1ueSQfySSeiMCA36MSXNpBfZ1YKS3Itv3j63f8UuDyK7ojUxEcB3Atzn-zX1XIYWqmPdTKnd0I/s1200/photo_2024-01-25_14-38-15.jpg

គ្រូពេទ្យបានត្រួតពិនិត្យរាងកាយជនល្មើស និងជួយសង្គ្រោះបឋមដើម្បីឱ្យដឹងខ្លួនឡើងវិញ ហើយជនល្មើសបានសារភាព និងទទួលទោសចំពោះបទចោទប្រកាន់ទាំងអស់ ។ ជំហានដំបូង សមត្ថកិច្ចបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើអនាចារលើកុមារ ដែលមានអាយុមិនដល់១៣ឆ្នាំ ។ ជំហានបន្ទាប់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនខ្លួនជនល្មើសទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕