មានតែគឿងផ្សំ ២ មុខនេះនៅក្នុងផ្ទះក៏អាចការពារជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងកំណកឈាមយ៉ាងមានប្រសិទ្ធភាពផងដែរ។ ការកកស្ទះលំហូរឈាម អាចបង្កឱ្យមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់ ដូច្នេះអ្នកត្រូវមានវិធីការពារខ្លួនដោយប្រើគ្រឿងផ្សំទាំង ២ មុខនេះ។ គ្រឿងផ្សំនេះត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណជាច្រើនឆ្នាំមកហើយ ដែលវាជាអាហារដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហាររបស់អ្នកដើម្បីជួយការពារកុំឱ្យកំណកឈាមកើតឡើង និងចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់។React "FAST" to the signs of stroke - Hamilton Health Sciences

១.ខ្ទឹមស៖ ខ្ទឹមសគឺជាឱសថបុរាណមានគុណសម្បត្តិជាច្រើន ហើយត្រូវបានមនុស្សជុំវិញពិភពលោកប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ។ វាមានសារធាតុប្រឆាំងមេរោគ បាក់តេរី ប្រឆាំងផ្សិត និងប្រឆាំងការរលាក ពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ លើសពីនេះទៅទៀត វាក៏ការពារជំងឺបេះដូងផងដែរ ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម និងកកឈាម។How to Peel Garlic

ដូច្នេះហើយ មធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបានអត្ថប្រយោជន៍សុខភាពរបស់ខ្ទឹមសគឺការកិនខ្ទឹមសឆៅមួយកំពិស បន្ទាប់មកបរិភោគវាឆៅ ឬអាំងនៅក្នុងឡ ឬចម្អិនវារយៈពេល ៣ នាទី។ ការប្រើប្រាស់ខ្ទឹមសមួយទៀតអាចត្រូវបានគេនិយាយថាជួយកាត់បន្ថយសម្ពាធឈាម ដែលជាអង់ទីប៊ីយ៉ូទិកធម្មជាតិល្អសម្រាប់រាងកាយ ដូច្នេះអ្នកគួរតែបន្ថែមបរិមាណសមស្របទៅក្នុងចានប្រចាំថ្ងៃរបស់អ្នក។What Is a Clove of Garlic?

២.ម្ទេស៖ ម្ទេសមានផ្ទុក salicylates នៃសមាសធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រើក្នុងផលិតផលជាច្រើនដូចជា អាស្ពីរីន ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ថយគ្រុនក្តៅ។ Salicylate ក៏ជួយការពារការបង្កើតកំណកឈាម និងប្រឆាំងការកកឈាមផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានម្ទេសជាប្រចាំអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។Fresh Red Thai Chile Peppers - ImportFood

ការសិក្សានេះត្រូវបានធ្វើឡើងនៅប្រទេសអ៊ីតាលីដោយបានវិភាគទិន្នន័យពីអ្នកចូលរួមជិត ២៣,០០០ នាក់។ អ្នកស្ម័គ្រចិត្ដចែកចេញជាពីរក្រុមគឺអ្នកដែលញ៉ាំម្ទេសនិងអ្នកដែលមិនបានញ៉ាំ។ ស្ថានភាពសុខភាព និងទម្លាប់នៃការញ៉ាំរបស់មនុស្សទាំងនេះ ត្រូវបានក្រុមស្រាវជ្រាវសង្កេតឃើញអស់រយៈពេល ៨ ឆ្នាំ។ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលញ៉ាំម្ទេសយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍មានការថយចុះហានិភ័យនៃការស្លាប់ដោយសារសរសៃឈាមបេះដូងរហូតទៅដល់ ៤០% ឯណោះ៕Shop Fresh Bird's Eye Chile (Thai Red Chili) Online | South China Seas —  South China Seas Trading Co.