ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រទេសថៃបានប្រមូលកម្លាំងចូលរំដោះក្មេងស្រីម្នាក់ និងចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធនឹងករណីថតវីដេអូក្មេងស្រីលក់តាមអនឡាញ តាមសាលដីការបស់តុលាការ ។ ពួកគេបានបង្កើតទីតាំងថតវីដេអូខុសច្បាប់ចំនួន៤កន្លែង ក្នុងនោះមានទីតាំងនៅទីក្រុងបាងកក និងខេត្តប៉ាធុមថានី ។ រីឯក្មេងស្រីដែលពួកគេបបួលមកថតនេះ គឺនាងមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ។
ជនល្មើសទាំង៤នាក់បានបបួលក្មេងស្រីខាងលើមកថតជារូបភាពសន្លឹក ឬថតវីដេអូ ហើយពួកគេពុំបានបិទបាំងផ្ទៃមុខរបស់នាងទេ ។ បន្ទាប់មក ពួកគេក៏យករូបភាព និងវីដេអូរបស់នាងទៅលក់នៅតាមអនឡាញ ។ ហេតុនេះ សមត្ថកិច្ចបានចោទប្រកាន់ពួកគេពីបទជួញដូរមនុស្ស ។
តាមរយៈការសួនាំក្មេងស្រីរងគ្រោះឱ្យដឹងថា នាងបានជួបមិត្តភក្តិក្នុងក្លិបរាត្រី Heaven នៅម្តុំរាំងស៊ីត ហើយមិត្តភក្តិក៏បបួលនាងមកធ្វើការ និងសន្យាថា នឹងផ្តល់ប្រាក់ឱ្យនាង ។ ប៉ុន្តែនាងមិនដឹងថា ជនល្មើសបានយករូបភាព និងវីដេអូនាងទៅលក់ និងផ្សព្វផ្សាយតាមអនឡាញទេ ។ នាងប្រាប់ថា នៅមានមិត្តរបស់ពួកនាងជាច្រើននាក់ទៀតដែលធ្វើដូចនាងដែរ ។
ចំណែកក្រុមជនល្មើសបានទទួលសារភាពកំហុស ហើយត្រូវសមត្ថកិច្ចចោទប្រកាន់ចំនួន៥ករណី គឺ ៖
១-គ្រប់គ្រងបណ្តាញផ្សព្វផ្សាយអនា.ចា.រក្មេង ដើម្បីស្វែងរកផលប្រយោជន៍ផ្លូ.វ.ភេ.ទសម្រាប់ខ្លួនឯង ឬអ្នកដទៃ
២-បញ្ជូនរូបភាពអា.ស.អា.ភៀ.សរបស់កុមារទៅឱ្យអ្នកដទៃ
៣-ថតវីដេអូដើម្បីលក់, នាំចេញ និងផ្សព្វផ្សាយតាមអនឡាញ
៤-នាំចូល និងផ្សព្វផ្សាយរូបភាពមិនល្អចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដែលមនុស្សទូទៅអាចចូលមើលបាន
៥-បានប្រព្រឹត្តបទល្មើសជួ.ញដូ.រមនុស្ស និងកេងប្រវ័ញ្ចខុសច្បាប់លើកុមារ ដើម្បីផលិត ឬផ្សព្វផ្សាយរូបភាពតាមអនឡាញចំពោះបុគ្គលមានអាយុលើស១៥ឆ្នាំ ប៉ុន្តែមិនដល់១៨ឆ្នាំ ។.jpg)
តាមរយៈការស៊ើបអង្កេតបង្ហាញថា ពួកគេបានបង្កើតវែបសាយវីដេអូអា.សអា.ភៀ.សនៅប្រទេសថៃ និងមានអ្នកតាមដានរហូតដល់ជាង១លាននាក់ ។ ពួកគេបានផលិតវីដេអូអ.នា.ចា.រកុមារ និងលក់តាមអនឡាញក្នុងតម្លៃចាប់ពី១៥០បាត ទៅ៧៩៩បាត ដោយបានបែងចែកសមាជិកជាច្រើនប្រភេទ ដូចជា ៖ សមាជិកប្រចាំថ្ងៃ, សមាជិកប្រចាំខែ និងសមាជិកយូរឆ្នាំ ហើយមានសមាជិកនៅក្នុងក្រុមប្រមាណ១ម៉ឺននាក់ ។ ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទទួលបានប្រាក់ចំណូលមិនក្រោម១សែនបាតក្នុង១ខែពីការប្រមូលប្រាក់ពីសមាជិកទាំងនេះ ។
សមត្ថកិច្ចបានបញ្ជូនជនល្មើសទាំង៤នាក់មកកាន់ស្ថាប័នគ្រប់គ្រងស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ដើម្បីធ្វើកំណត់ហេតុចាប់ខ្លួន មុនពេលធ្វើសន្និសីទសារព័ត៌មាន ។ លោក Ornsit Samphantharat នាយកស្ថាប័នគ្រប់គ្រងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ខ្លួនក្រុមជួញដូរមនុស្ស ៕










