ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រទេសថៃបានចាប់ខ្លួនចោរលួចម្នាក់ពូកែខាងសូត្រធម៌ មុននឹងចូលលួចទ្រព្យសម្បត្តិនៅកន្លែងណាមួយ ។ ចោរម្នាក់នេះប្រាប់ថា មុនពេលធ្វើសកម្មភាពម្តងៗ ខ្លួនបានសូត្រធម៌ជាមុនសិនដើម្បីបើកផ្លូវ និងងាយស្រួលលួច ។ ប៉ុន្តែការលួចលើកនេះ ធម៌ជួយមិនទាន់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន ។

ចោរខាងលើឈ្មោះ ខាឆេន ឬឈ្មោះ Chain Sihamat អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងតំបន់បាងកកណយ ទីក្រុងបាងកក ប្រទេសថៃ ។ ក្នុងការចាប់ខ្លួននេះ ដោយសារសមត្ថកិច្ចបានទទួលដំណឹងពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថា ចោរឈ្មោះ ខាឆេន បានលួចទ្រព្យសម្បត្តិ និងបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioxGWcZ1Sg58OjbStAc89-MzUFatR__cQYTH498Sd0G0TpyPsaUdF9VlGn6YwqnPm7qAu9OUKJypKeeA2rAWo6gJeK5zi6cJvYsP54bkj7e7rozVCLhdqO7_lOJYTyN9m8pDLwkyoz8D5hRQMWtPC2ixY7227xSxhli35v4YF2KxBzHbLXn_In_WvRMic/s688/photo_2024-01-09_15-13-00.jpg

បើតាមសមត្ថកិច្ចឱ្យដឹងថា ចោរឈ្មោះ ខាឆេន បានលួចរបស់របរមួយចំនួន មិនលើកលែងសូម្បីតែវ៉ែនតា និងលួចប្រាក់ចំនួន៩.០០០បាតពីជនរងគ្រោះ ។ បន្ទាប់មក ចោរបានរត់មកលាក់ខ្លួននៅបរិវេណផ្លូវបាងឃុនណុន ។ ក្រោយធ្វើការស៊ើបអង្កេតរួច សមត្ថកិច្ចក៏បានទៅកាន់កន្លែងលាក់ខ្លួនរបស់ចោរ និងចាប់ខ្លួនតែម្តង ។

ចោរសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិអ្នកដទៃ និងជាបុគ្គលដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ។ មុននឹងធ្វើសកម្មភាពនៅកន្លែងណាមួយ ខ្លួនតែងតែសូត្រធម៌ជានិច្ចថា ៖ «ខ្ញុំបាទឈ្មោះ ខាឆេន សុំសេចក្តីអនុគ្រោះពីម្ចាស់ទឹក ម្ចាស់ដី និងអ្នកមានអំណាចទាំងឡាយ សូមឱ្យខ្ញុំបាទបានឃើញទ្រព្យសម្បត្តិរបស់ម្ចាស់កម្មផល ឬជនដែលកុហកបោកប្រាស់អ្នកដទៃ ។ សូមឱ្យខ្ញុំបាទទទួលបានទ្រព្យសម្បត្តិរបស់ជនទាំងនេះដោយងាយស្រួល មានសុវត្ថិភាព និងសូមកុំឱ្យអ្នកណាម្នាក់ចាប់អារម្មណ៍លើរូបខ្ញុំបាទឱ្យសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6ctvkyV0TzQo9Tqw3x9kV-497_h40kXLw2doUHmR4qS1I2da3y9SCooxEvpYZKKpnywKFRJGIRU5F2dMdfxl840dL0zudciC5cGwFR4MwZDRhEt3IY9r79wL7-yNxjs9xVsV1HBLgSHmjCe0Pt7BfiC74Gs5whWcrPjBIWgERtUvvUfI0z8TxhLDR_E/s1280/photo_2024-01-09_15-13-00%20(2).jpg

កន្លងមក តាមរយៈការចុះផ្សាយរបស់សារព័ត៌មាននានា គេពុំធ្លាប់ប្រទះឃើញចោរដូចខាងលើទេ ពីព្រោះចោរត្រូវប្រញាប់ធ្វើសកម្មភាពឱ្យបានលឿនមុនពេលម្ចាស់ផ្ទះមកទាន់ ។ រីឯចោរបែបនេះមានតែម្នាក់ប៉ុណ្ណោះនៅលើពិភពលោក ដែលតែងតែសូត្រធម៌សិន មុននឹងលួចទ្រព្យសម្បត្តិនៅកន្លែងណាមួយ ៕