ប្រទេសវៀតណាម ៖ ប្រទេសចិន គឺជាទីផ្សារទុរេនដ៏ធំបំផុតនៅលើពិភពលោក ហើយមានប្រទេសចំនួន៤ ដែលបាននាំចេញទុរេនទៅលក់ក្នុងទីផ្សារចិន រួមមាន ៖ ប្រទេសថៃ, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម ។ នៅខែធ្នូ ឆ្នាំ២០២៣ នេះ កសិករនៅតំបន់ Cai Lai ខេត្ត Tien Giang ប្រទេសវៀតណាម បានប្រមូលផលទុរនលក់ក្នុងតម្លៃចាប់ពី៩ម៉ឺន៧ពាន់ដុង រហូតដល់១២ម៉ឺន៥ពាន់ដុងក្នុង១គីឡូក្រាម ។

លោក Doan Nguyen Duc នាយកក្រុមហ៊ុន Hoang Anh Gia Lai (HAGL) លើកឡើងថា ក្រុមហ៊ុនរបស់លោកទើបតែលក់ទុរេនបានចំនួន៤៤០តោន ក្នុងតម្លៃជិតស្មើ១០ម៉ឺនដុងក្នុង១គីឡូក្រាម ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលរាប់លានដុងផងដែរ ។ ទុរេនភាគច្រើនបាននាំចេញទៅលក់នៅប្រទេសចិន ហើយដោយសារទិន្នផលទុរេនមានបរិមាណតិចនៅប្រទេសវៀតណាម ធ្វើឱ្យក្រុមហ៊ុនលោកអាចលក់ទុរេនបានរាប់រយតោន ។Vietnam's durian becomes multi-billion-dollar fruit

កាលពីឆ្នាំ២០២១ ការនាំចូលទុរេនស្រស់របស់ប្រទេសចិន បានកើនឡើង៨២,៤% ហើយបានកើនឡើងខ្ពស់ជាងឆ្នាំ២០១៧ រហូតដល់៤ដងឯណោះ ។ ហេតុនេះ តម្លៃទុរេនម៉ន់ថងវៀតណាមកើនឡើងខ្ពស់ ដោយសារមានតម្រូវការច្រើនពីប្រទេសចិន ។Thailand's durian market: Boom or bust? | Eleven Media Group Co., Ltd

នៅខែធ្នូ ឆ្នាំ២០២៣ តម្លៃទុរេនម៉ន់ថងរបស់ថៃ ឬពូជដូណា ដែលបានដាំដុះនៅប្រទេសវៀតណាម បានកើនឡើង៣០% គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ រីឯតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ខ្ពង់រាបកណ្តាល តម្លៃទុរេនបានកើនឡើងខ្ពស់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះទុរេនម៉ន់ថងទទួលបានប្រាក់ចំណេញច្រើនបំផុត ។

ចំណែកទុរេនម៉ន់ថងមានគុណភាពល្អជាងគេ ដែលមានទម្ងន់ចាប់ពី២គីឡូក្រាម ទៅ៥គីឡូក្រាម គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ តម្លៃនេះខ្ពស់ជាងអំឡុងពេលការប្រមូលផលទុរេន រហូតដល់៦០% ៕durian ប្រភព ៖ Sakda Sinives