ប្រទេសជប៉ុន ៖ យោងតាមសារព័ត៌មានបរទេសបានចេញផ្សាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ថា អាជ្ញាធរប្រចាំតំបន់ Shibuya ស្ថិតក្នុងទីក្រុងតូក្យូ បានចេញបម្រាមហាមពលរដ្ឋរៀបចំកម្មវិធីឆ្លងឆ្នាំ «Countdown» និងផឹកគ្រឿងស្រវឹងក្នុងតំបន់នេះ ។ អាជ្ញាធរបានប្រកាសបម្រាមនេះដោយសារបារម្ភថា នឹងមានមនុស្សមកចូលរួមក្នុងពិធីនេះច្រើនពេក រហូតដល់កើតគ្រោះថ្នាក់ ។8 best nighttime things to do in Shibuya: bars, clubs and shops

Shibuya គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយក្នុងអំឡុងពេលមានពិធីបុណ្យផ្សេងៗ តែងមានមនុស្សម្នាជាច្រើននាក់មកប្រមូលផ្តុំគ្នានៅទីនេះ ប៉ុន្តែមួយរយៈចុងក្រោយ អាជ្ញាធរចាប់ផ្តើមបារម្ភពីសុវត្ថិភាព ដោយសារមានមនុស្សមកប្រមូលផ្តុំគ្នាច្រើនដើម្បីចូលរួមកម្មវិធីឆ្លងឆ្នាំ ទើបអាជ្ញាធរចេញបម្រាមហាមពលររដ្ឋ រួមទាំងភ្ញៀវទេសចរមកឆ្លងឆ្នាំនៅទីនេះ ។ អាជ្ញាធរជប៉ុនប្រកាសថា ហាមពលរដ្ឋទាំងអស់មកប្រមូលផ្តុំគ្នាដើម្បីឆ្លងឆ្នាំ «Countdown» នៅតំបន់ Shibuya ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើង ។Tokyo at Night: From Beautiful Night Views to Phenomenal Nightlife | The  Official Tokyo Travel Guide, GO TOKYO

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរប្រចាំតំបន់ Shibuya បានហាមពលរដ្ឋទាំងអស់ផឹកគ្រឿងស្រវឹង គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។ លើសពីនេះ អាជ្ញាធរនឹងសុំការសហការពីហាងលក់ទំនិញនានានៅតំបន់ Shibuya ផងដែរ ដើម្បីកុំឱ្យពួកគេលក់គ្រឿងស្រវឹងក្នុងពេលអាជ្ញាធរកំណត់ ព្រមទាំងបង្កើនកម្លាំងប៉ូលិសគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ។New Year's Eve in Tokyo: 15 Things to Do Around Town

នៅឆ្នាំ២០២៣ អាជ្ញាធរប្រចាំតំបន់ Shibuya ក៏បានសម្រេចចិត្តលុបចោលកម្មវិធីឆ្លងឆ្នាំ ខណៈកន្លងមក គេបានរៀបចំកម្មវិធីនេះនៅខាងមុខស្ថានីយរថភ្លើង ។ អាជ្ញាធរអះអាងថា យើងត្រូវការពារសុវត្ថិភាពទូទៅ ហើយបើមានពលរដ្ឋមកប្រមូលផ្តុំគ្នាឆ្លងឆ្នាំនៅទីនេះ យើងគ្មានកម្លាំងប៉ូលិសគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពពួកគេទេ ។

អាជ្ញាធរបញ្ជាក់ថា បើអ្នកណាចង់ទៅតំបន់ Shibuya ដើម្បីថតរូបភាពស្អាតៗនៅផ្លូវបំបែកជា៥ នៅថ្ងៃចុងក្រោយបង្អស់នៃឆ្នាំ២០២៣ ត្រូវប្រញាប់ប្រញាល់បន្តិច ។ អាជ្ញាធរបានស្នើឱ្យហាងលក់ទំនិញនៅផ្លូវបំបែកជា៥ បិទភ្លើងទាំងអស់ ដើម្បីការពារកុំឱ្យពលរដ្ឋមកប្រមូលផ្តុំគ្នានៅតំបន់នេះក្នុងអំឡុងពេលរាប់ថយក្រោយ (Countdown) ៕ The 2023/2024 New Year's countdown at Shibuya Crossing is cancelledប្រភព ៖ Bangkok biznews