បរទេស៖ ប្រទេសចិនមានមហិច្ឆតាក្នុងការដឹកនាំ 6G ឆ្ពោះទៅលើទីផ្សារពិភពលោក ដោយកំណត់គោលដៅដើម្បីធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះនៅឆ្នាំ ២០៣០។

យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូថា អាជីវកម្ម សាលារៀន និងអង្គការវិទ្យាសាស្ត្រជាច្រើននៅក្នុងប្រទេសចិន បានសម្រេចនូវរបកគំហើញនៅក្នុងបច្ចេកវិទ្យា 6G ដូចជាការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មបណ្តាញថ្មី និង AI ។ ដូច្នេះ មហិច្ឆតារបស់ចិនមិនមែនដោយគ្មានមូលដ្ឋានទេ នៅថ្ងៃទី ២២ ខែមេសា វិទ្យាស្ថានទី ២៥ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានធ្វើតេស្តដោយជោគជ័យនូវល្បឿនបញ្ជូនឥតខ្សែ 100 Gigabits ក្នុងមួយវិនាទី ដែលខ្ពស់ជាងល្បឿនបណ្តាញមធ្យម 5G 100 ដង (មួយ Gb/s)។ នេះត្រូវបានចាត់ទុកថាជា របកគំហើញដ៏សំខាន់ របស់ប្រទេសចិន ក្នុងការស្រាវជ្រាវ 6G ។Internet in China, twenty years later | CNN

6G គឺជាជំហានបន្ទាប់ឆ្ពោះទៅមុខពី 5G ហើយត្រូវបានគេរំពឹងថានឹងឈានដល់ល្បឿនមួយ terabit ក្នុងមួយវិនាទី។ នោះមានន័យថាជាមធ្យមរៀងរាល់វិនាទី អ្នកប្រើប្រាស់អាចទាញយកមាតិកា Netflix បាន ១៤២ ម៉ោងជាមួយនឹងគុណភាពបង្ហាញខ្ពស់បំផុត បើប្រៀបធៀបទៅនឹង 5G ល្បឿនទ្រឹស្តីនៃបណ្តាញ 6G គឺលឿនជាង ១០០ ដង។

យោងតាមលោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានអះអាងថា ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងល្បឿននៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ 6G ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែមីនានៅទីក្រុងណានជីងដែលបានឈានដល់ការឯកភាពគ្នាលើការដាក់ពង្រាយសេវាបណ្តាញទូរស័ព្ទចល័ត 6G នៅឆ្នាំ ២០៣០ ។China names commander-in-chief of C919 project as new MIIT head - CGTN

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៦ ខែធ្នូ នៅលើទូរទស្សន៍ជាតិចិន ( CCTV ) លោក Wang Zhiqin នាយករងនៃបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន ដែលជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយ 6G ជាតិបាននិយាយថា “សម្រាប់អ្នកប្រើប្រាស់ទូទៅ 6G គឺលឿនជាង 5G ទៅទៀត ប៉ុន្តែនៅពេលដែលធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យានេះនឹងផ្លាស់ប្តូរទាំងស្រុងនូវវិធីទំនាក់ទំនងរបស់មនុស្ស ដោយបើកគំរូអាជីវកម្មថ្មីទាំងស្រុង”។

ហេតុនេះហើយ វិស័យចំនួនបីដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែល 6G លេចឡើងគឺ៖ ការតភ្ជាប់ការយល់ឃើញរបស់មនុស្ស និង AI; ការតភ្ជាប់បន្តពីផែនដីទៅលំហអាកាស; និងការតភ្ជាប់រូបវន្តឌីជីថល ដោយនាំយកអ្វីដែលមាននៅក្នុងពិភពរូបវន្តទៅកាន់ពិភពឌីជីថល ដើម្បីបង្កើតពិភពលោកស្របគ្នា។ លោក Wang Zhiqin ក៏បានសង្កត់ធ្ងន់ទៀតថា បណ្តាញ 6G នាពេលអនាគតនឹងមិនត្រឹមតែមានល្បឿនលឿន និងមានស្ថេរភាពជាង 5G ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាកម្លាំងជំរុញសម្រាប់ទិន្នន័យធំ AI, Cloud, Blockchain និងវិស័យផ្សេងទៀតដើម្បីអភិវឌ្ឍរួមគ្នាផងដែរ៕China to Block Overseas VPN Services From End of March — Radio Free Asia