កាលពីថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រធានរដ្ឋសភាវៀតណាមគឺ លោក Vuong Dinh Hue បានកាត់ខ្សែបូ ដើម្បីសម្ពោធទីប្រជុំជនវៀតណាមថ្មីនិងដំបូងគេមួយនៅក្នុងខេត្ត Udon Thani ភាគឦសានប្រទេសថៃ។

លោករដ្ឋសភាក៏បានសម្តែងនូវសេចក្តីរីករាយជាពន់ពេក ដែលតម្លៃនៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់វៀតណាមត្រូវបានផ្សព្វផ្សាយនៅប្រទេសថៃ ដោយនៅទីនោះបានសាងសង់ទាំងវត្តអារាមវៀតណាម និងទីតាំងប្រវត្តិសាស្រ្តវៀតណាមចំនួនបីដើម្បីឧទ្ទិសដល់លោកប្រធានាធិបតីហូជីមិញ។Chủ tịch Vương Đình Huệ

លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត Udon Thani និងអ្នកឧបត្ថម្ភសម្រាប់ការគាំទ្រដល់គម្រោង Vietnam Town ។ ដោយគូសបញ្ជាក់ថា វាជាទីប្រជុំជនវៀតណាមដំបូងគេ និងមានតែមួយគត់លើពិភពលោក ដោយលោកប្រធានរដ្ឋសភា Hue បានមានប្រសាសន៍ថា «លោកជឿជាក់យ៉ាងមុតមាំថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋបាលមូលដ្ឋាន ទីក្រុងថ្មីនេះនឹងជាកន្លែងបើកអាជីវកម្មផ្សេងៗ ក៏ដូចជាទីតាំងវប្បធម៌ និងទេសចរណ៍ដ៏មមាញឹក»។ ដូច្នេះហើយវាបានក្លាយជាគោលដៅទេសចរណ៍សម្រាប់ទាំងជនជាតិវៀតណាមនិងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ នៅពេលបានមកលេងថៃក៏ដូចជាបានមកវៀតណាមដូចគ្នាដែរ ហើយក៏បានស្គាល់នូវវប្បធម៌សម្បូរបែបរវាងទំាង២ជាតិសាសន៍គឺវៀតណាមនិងថៃ។Top Vietnamese legislator launches Vietnam Town in Udon Thani province |  DTiNews - Dan Tri International, the news gateway of Vietnam

អភិបាលខេត្ត Udon Thani លោក Wanchai Kongkasem បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរួចទៅហើយ និងបានគូសសម្គាល់ផងដែរថាសហគមន៍វៀតណាមបានដើរតួនាទីជាកត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ មានន័យថាការបង្កើតទីប្រជុំជនវៀតណាមគឺជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនពួកគេទាំង២។First Vietnamese town opened in Thailand - VnExpress International

បើយោងតាមសមាគមជនជាតិវៀតណាមនៅខេត្ត Udon Thani បានឲ្យដឹងថា នៅទីនោះមានជនជាតិវៀតណាមប្រមាណ៦ម៉ឺននាក់ ដែលប្រជាជន ៩៩% សុទ្ធតែជាជនជាតិដើមវៀតណាម និងមានជនជាតិថៃត្រឹមតែ១%ប៉ុណ្ណោះផងដែរ៕NA leader launches world's first 'Việt Nam Town' in Thai province