បន្ទាប់ពីភ្ជាប់ពាក្យជាមួយគូដណ្តឹងរយៈពេលជាង១ឆ្នាំពេលនេះលោក ឌួង ឆាយ ត្រៀមដឹកដៃអនាគភរិយាវ័យ១៩ឆ្នាំចូលរោងការនាចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោកផ្ទាល់លើបណ្តាញសង្គមក្នុងពេលដែលគោរពអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃថ្ងៃមង្គល។

គណនីហ្វេកប៊ុកលោក ឌួង ឆាយ នាយប់ថ្ងៃទី៨ ធ្នូ បានរៀបរាប់ថា «សូមអរគុណអ្នកមីងជំទាវគុណធម៌ ហ៊ុន ស៊ីណាត ដែលបានផ្តល់មហាកិត្តិយសដឹកដៃខ្ញុំបាទនៅថ្ងៃពិធីអាពាហ៍ពិពាហ៍ 28/12/2023»។May be an image of 2 people and text

លោក ឌួង ឆាយ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហ៊ ម៉ីលី អាយុ១៨ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ គូដណ្ដឹងរបស់លោក ឌួង ឆាយជាម្ចាស់ហាងលក់មាសពេជ្រ និងការ៉ាស់សាំងនៅផ្សារចំបក់ខេត្ដតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។May be an image of 4 people and text

ក្រោយភ្ជាប់ពាក្យរួចអ្នកទាំងពីរតែងតែបណ្តើរគ្នាយ៉ាងត្រសងរួមទាំងកូនដើមរបស់លោក ឌួង ឆាយ ផងទៅកន្លែងកម្សាន្តនានា និងចូលរួមកម្មវិធីក្នុងសង្គមជាច្រើន។ ជារឿយៗលោក ឌួង ឆាយ តែងតែពោលសរសើរអនាគតភរិយាវ័យក្មេងនេះថាជាមនុស្សស្រីដែលមានអត្តចរិតល្អ មិនចេះផឹកគ្រឿងស្រវឹង ដឹងសុខទុក្ខ និងព្រមទទួលយកគ្រប់យ៉ាងពីខ្លួនលោក។May be an image of 2 people and temple

លោក ឌួង ឆាយ គឺជាអតីតឧកញ៉ាម្នាក់ប៉ុន្តែត្រូវអស់តំណែងដោយសារតែបានប្រើប្រាស់ហិង្សាទៅកាន់អតីតភរិយា ខណៈជម្លោះរបស់អ្នកទាំងពីរបានអូសបន្លាយជាច្រើនឆ្នាំ ហើយមកទល់បច្ចុប្បន្នលោក និងអតីតភរិយា នៅតែមានបញ្ហារកាំរកូសទៅលើរឿងរបស់កូនៗអ្នកទាំងពីរផងដែរ៕