នៅលើពិភពលោក ការបើកបរយានជំនិះប្រកាន់ស្តាំគឺត្រូវបានអនុវត្តនៅតាមប្រទេសនិងដែនដីសរុបដល់ទៅ ១៦៥ ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ខណៈដែលប្រទេសនិងដែនដីត្រឹមតែ ៦៤ ប៉ុណ្ណោះដែលអនុវត្តការបើកបរដោយប្រកាន់ឆ្វេង។

ដូច្នេះហើយ សម្រាប់នៅតំបន់អាមេរិក ប្រទេសដែលបើកបរប្រកាន់ឆ្វេង រួមមានប្រទេសដីកោះមួយចំនួននៅតំបន់សមុទ្រការីបង់ ព្រមទាំងប្រទេសហ្គីយ៉ាន (Guyana) និងសូរីណាម (Suriname) នៅអាមេរិកខាងត្បូង។ រីឯនៅទ្វីបអាហ្រ្វិក ការបើកបរប្រកាន់ឆ្វេងត្រូវបានអនុវត្តនៅតាមក្រុមប្រទេសមួយចំនួននៅតំបន់ភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគខាងកើតនៃទ្វីបនេះ។Beyond Car Ownership in Cities

ដោយឡែក សព្វថ្ងៃមានប្រទេសអឺរ៉ុបចំនួន ៤ ប៉ុណ្ណោះ ដែលនៅបន្តប្រើប្រាស់គោលការណ៍បើកបរយានជំនិះដោយប្រកាន់ឆ្វេង ហើយសុទ្ធតែជាប្រទេសដីកោះគឺចក្រភពអង់គ្លេស អៀរឡង់ ស៊ីប (Cyprus) និងម៉ាល់ត៍ (Malta)។ ចំណែកបណ្តាប្រទេសនៃតំបន់អាស៊ីខាងត្បូងក៏សុទ្ធតែអនុវត្តការបើកបរប្រកាន់ឆ្វេងដែរ រួមមានប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ប៊ូតង់ បង់ក្លាដែស ក៏ដូចជាម៉ាល់ឌីវ។ រីឯនៅតំបន់អាស៊ីខាងកើតវិញមានប្រទេសជប៉ុន រួមជាមួយទីក្រុងហុងកុងនិងទីក្រុងម៉ាកាវនៃប្រទេសចិន ដែលបើកបរយានជំនិះដោយប្រកាន់គោលការណ៍បែបនេះ។Why Do the British Drive on the Left? (A History Review)

គួរបញ្ជាក់ដែរថា បើក្រឡេកមើលតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសដែលបើកបរយានយន្តប្រកាន់ឆ្វេង រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងទីម័រខាងកើត។ ជាមួយគ្នានេះដែរ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ អូស្រ្តាលី និងនូវែលសេឡង់ ក៏ដូចជាប្រទេសដីកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក ក៏អនុវត្តគោលការណ៍បើកបរប្រកាន់ឆ្វេងផងដែរ៕