នៅលើពិភពលោកមានប្រទេសសរុបទាំងអស់ចំនួន ១៩៥ ក្នុងនោះមានប្រទេសត្រឹមតែ ៥ ប៉ុណ្ណោះដែលក្មេងខ្ចីបំផុត មានន័យថាប្រទេសទាំង ៥ នោះគឺទើបតែទទួលបានឯករាជ្យ ឬទើបតែបានបញ្ចប់សង្គ្រាម។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលក្មេងជាងគេបំផុតនៅលើពិភពលោក?
១.ស៊ូដង់ខាងត្បូង (South Sudan)៖ ប្រទេសនេះទើបតែបានទទួលឯករាជ្យនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ ទោះជាយ៉ាងណាក៏ដោយអំពើហិង្សានៅតែបន្តកើតមានរហូតមកដល់បច្ចុប្បន្ន ដោយសារការប្រជែងគ្នាដណ្តើមអំណាច។ ដូច្នេះហើយ សព្វថ្ងៃនេះប្រជាជនក្នុងប្រទេសស៊ូដង់ខាងត្បូងមានចំនួន ១០,៧លាននាក់ ដោយមានផ្ទៃដីសរុប ៦៤៤,៣២៩ គីឡូម៉ែត្រការ៉េ។
![]()
២.កូសូវ៉ូ (Kosovo)៖ កូសូវ៉ូ គឺជាប្រទេសដែលទើបតែបញ្ចប់សង្គ្រាម ក៏ដូចជាបានប្រកាសឯករាជ្យនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨។ បច្ចុប្បន្នប្រទេសនេះមានប្រជាជនសរុបចំនួន ១,៨ លាននាក់ ជាមួយផ្ទៃដីសរុបប្រមាណ ១០,៨៨៧ គីឡូម៉ែត្រការ៉េ។

៣. ស៊ែប៊ី (Serbia)៖ ប្រទេសស៊ែប៊ីទទួលឯករាជ្យដំបូងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០០៦ ដោយបច្ចុប្បន្នសាធារណរដ្ឋនេះ មានផ្ទៃដីសរុបប្រមាណ ៨៨,៤៩៩ គីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជន ៧,១ លាននាក់។

៤.ទីម័រខាងកើត (East Timor)៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានទទួលអធិបតេយ្យភាពពី ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយក្នុងឆ្នាំ ១៩៩៩។ ប្រទេសនេះបានប្រកាសឯករាជ្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ជាមួយប្រជាជនប្រមាណ ១,៣លាននាក់ នឹងមានផ្ទៃដីសរុបប្រមាណ ១៥,០០៦ គីឡូម៉ែត្រការ៉េ។

៥.ប៉ាឡូវ (Palau)៖ បន្ទាប់ពីសង្គ្រាមលោកលើកទី 2 ប៉ាឡូវបានក្លាយជាទឹកដីទុកចិត្តរបស់អង្គការសហប្រជាជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ ប្រទេសប៉ាឡូវបានទទួលឯករាជ្យនៅឆ្នាំ ១៩៩៤ ដែលមានប្រជាជនប្រហែល ២១,៥០០ នាក់ជាមួយផ្ទៃដីប្រមាណ ៤៥៨,៤ គីឡូម៉ែត្រការ៉េ៕
![]()










