ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា ការកុម្ម៉ង់ទិញដើមចេក និងស្លឹកចេកក្នុងអំឡុងពិធីបុណ្យបណ្តែតប្រទីបនៅប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់ ហើយធ្វើឱ្យកសិករជួយគ្នាកាប់ដើមចេក និងរៀបចំបញ្ជូនឱ្យអតិថិជនដើម្បីយកទៅធ្វើប្រទីប ។ បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើននាក់ចាប់អារម្មណ៍ធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិ ច្រើនជាងទិញប្រទីបធ្វើពីវត្ថុធាតុដើមផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrK33zb07zT4M235dn2rEHrkcRVGoBsFDKKj6UISRKN2wBWqMM4iZT-RT_d9LA0BBOuEofBIZbQw4bbxzFDNGZtxtwNR1EKP81Y7vBSTaipfW83XcrkEXWdjXVVzdK5jfBCFlXcN2oltjdHE10MLrjxl2wu1sISGGA9Rp_3gpg9Iyx1npguktDYGpontQ/s600/photo_2023-11-25_11-25-54%20(2).jpg

លោក ថុងឆ័យ ថុងជីត មានតួនាទីជាជំនួយការមេភូមិ និងមានទីលំនៅក្នុងភូមិ២ ឃុំអ៊ុនថនប្រាមូន ស្រុកពោធិ៍ថង ខេត្តអាងថង ប្រទេសថៃ ព្រមទាំងក្រុមគ្រួសារបានជួយគ្នាជញ្ជូនដើមចេកពីចម្ការមកកាត់ជាកង់ៗ រួចយកទៅត្រាំទឹកក្នុងចានដែកដែលផ្សំជាមួយទឹកក្រូច ដើម្បីឱ្យដើមចេកទាំងនេះមានពណ៌ស និងគ្មានស្នាមជាំខ្មៅ ។ បន្ទាប់មក លោករៀបចំដើមចេកទាំងនេះដាក់តាមទំហំរបស់វា ដូចជា ៖ ទំហំតូច, កណ្តាល និងធំ ហើយយកវាមកច្រកក្នុងថង់ផ្លាស្ទិកត្រៀមបញ្ជូនឱ្យអតិថិជន និងអាជីវករដែលបានកក់ទុកសម្រាប់យកទៅលក់នៅផ្សារបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKJsdFSIO5W1QNZV3Jd2dSIU2AcpZ7j1nnv3RVtn_0bNHt6rMdySAHAvHT-9Q2RKFWocsxxLOAo67B7soOxlahxYpsvjZ9sJuNVdoK6voOEhg6Nk1KcCnOK0v8bz5Kt_V0Vhy_87uAidneJkl3C6lWGhg-K91xSwc8P5puwKKuvhzQNFzfp6nSL3DXas/s600/photo_2023-11-25_11-25-54.jpg

លោក ថុងឆ័យ និយាយថា នៅឆ្នាំ២០២៣ មានការកក់ដើមចេក និងស្លឹកចេកជាច្រើន ហើយចាត់ទុកថា ឆ្នាំនេះ ប្រសើរជាងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ដើមចេក និងស្លឹកចេក កំពុងតែទទួលបានការពេញនិយមពីអ្នកយកទៅធ្វើប្រទីប ដោយសារបច្ចុប្បន្ន ពលរដ្ឋថៃនិយមធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិ ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងមានភាពស្រស់ស្អាតទៀតផង ។ លើសពីនេះ គេក៏បានធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិផ្សេងទៀត ដូចជា ប្រទីបធ្វើពីនំប៉័ង និងប្រទីបធ្វើពីចំណីត្រី ។ ប៉ុន្តែប្រទីបធ្វើពីដើមចេក និងស្លឹកចេក គឺជាប្រទីបដែលមន្ត្រីរាជការ និងពលរដ្ឋនិយមប្រើប្រាស់ជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7nNRZHem1uEG6778Eg_1ZjdGAqbUy95OgeLD1BBP7DJDjCQTYo2ARf-_Vb1wWMTw5cn9MKuConnpA4bBs84k9IQmsPragSECwrb4Kr-mh5YUuRgT-Dj5hmOArCjWjwcfycZ-cbesq2iGX8xajqt_umGuPJITNPVH-xNNpa9Bh7xP9HuHYjCbd7zDyEU/s600/photo_2023-11-25_11-25-55.jpg

ហេតុនេះ ទើបមានការកុម្ម៉ង់ទិញដើមចេក និងស្លឹកចេកជាបន្តបន្ទាប់ រួមទាំងមានអាជីវករមកទទួលទិញដល់កន្លែងផងដែរដើម្បីយកទៅលក់នៅផ្សារ ទើបធ្វើឱ្យតម្លៃដើមចេកកើនឡើង ខណៈពេលមុន គ្មានអ្នកចាប់អារម្មណ៍ទេ ។ ប៉ុន្តែក្នុងអំឡុងពេលបុណ្យបណ្តែតប្រទីបនៅឆ្នាំ២០២៣ ដើមចេក និងស្លឹកចេកមានហាងឆេងល្អ ។

លោក ថុងឆ័យ បន្ថែមថា ចំណែកតម្លៃវិញ គឺដើមចេក១កង់ មានតម្លៃចាប់ពី៧បាត ទៅ១០បាត ហើយវាអាស្រ័យទៅលើទំហំផងដែរ ។ ដូច្នេះ ដើមចេក១ដើម លោកអាចកាត់បានប្រមាណជា២០កង់ ហើយលោកទទួលបានប្រាក់ចំនួន២០០បាត ។ រីឯតម្លៃស្លឹកចេកវិញ ក៏បានកើនឡើងដូចគ្នាដែរ គឺមានតម្លៃចាប់ពី១៣បាត ទៅ២០បាតក្នុង១គីឡូក្រាម ហើយវាអាស្រ័យលើស្លឹកចេកនេះស្អាត, ស្លឹកចាស់ ឬស្លឹកខ្ចី ៕