ជាការពិតណាស់ ជាងពាក់កណ្តាលនៃសក់ពាក់ឬសក់ក្លែងក្លាយទាំងអស់នៅជុំវិញពិភពលោក គឺត្រូវបានផលិតនៅទីក្រុងមួយនាប្រទេសចិន ខណៈតាមរយៈការធ្វើឧស្សាហកម្មសក់នេះក៏កំពុងតែកាក់កបយ៉ាងខ្លាំងនៅឯប្រទេសវៀតណាម។ តម្រូវការសក់របស់មនុស្សនៅទូទាំងពិភពលោកបានជំរុញកំណើតសេដ្ឋកិច្ច ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនតំបន់អាស៊ីមួយផ្នែកធំ។ ខណៈមានតម្រូវការសក់ពាក់កើនឡើង ក៏មានសំណួរជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសក់ប្រភេទមួយចំនួនមានតម្លៃថ្លៃម្លេះនៅលើទីផ្សារ?CNA Correspondent Podcast: Getting to the root of Asia's booming human hair trade - CNA

បើនិយាយពីតួនាទីរបស់ចិននៅលើទីផ្សារពិភពលោកវិញ គឺប្រទេសនេះពិតជាមានភាពលេចធ្លោយ៉ាងខ្លាំងនៃដំណើរការផលិតសក់ពាក់ (សក់ក្លែងក្លាយ) ឲ្យស្របទៅនឹងតម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ននេះ។ ទីក្រុង Xichang គឺជាក្រុងមួយនៃប្រទេសចិន ដែលបានផលិតសក់ពាក់ ប្រមាណពី៦៦% នៅលើសកលលោកជារៀងរាល់ឆ្នាំ។ តាមរយៈការប្រមូលទិញសក់នៅប្រទេសចិនផ្តោតសំខាន់ទៅលើចំណុច៣សំខាន់គឺ ប្រវែង ភាពរលោង និងគុណភាព ហើយតម្លៃជាមធ្យមក្នុងមួយគីឡូក្រាមនៃសក់គឺមានតម្លៃ ៤១០ដល់ ៦៨០ដុល្លារ ដូច្នេះ រាល់សក់ដែលកាត់ម្តងៗ អ្នកលក់សក់នឹងទទួលបានប្រាក់ចន្លោះពី២៧ទៅ៨២ដុល្លារតាមទម្ងន់ជាក់ស្តែង។ ពួកគេក៏បាននិយាយដែរថា គេពិតជាសប្បាយចិត្តណាស់ និងមិននឹកស្មានថាទទួលបានកម្រៃច្រើនបែបនេះទេ។ រោងចក្រផលិតសក់ដ៏ធំមួយនៅប្រទេសចិននេះក៏មានកម្មកររាប់ម៉ឺននាក់ ព្រមទាំងបានពង្រីករោងចក្រនៅក្រៅប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ។ លើសពីនេះ ចិនក៏ជាអ្នកនាំចេញសក់ពាក់ដ៏ធំមួយទៅកាន់ទិផ្សារសហរដ្ឋអាមរិកផងដែរ។ តាមរយៈការធ្វើពាណិជ្ជកម្មសក់ មិនត្រឹមតែធ្វើឲ្យចិនរីកចម្រើនយ៉ាងខ្លាំងទៅលើវិស័យមួយនេះនោះទេ ថែមទាំងជាប្រភពប្រាក់ចំណូលសម្រាប់ប្រជាជនខ្លូនរាប់លាននាក់ទៀតផង។ តាមស្ថិតិបានឲ្យដឹងថាមនុស្សម្នាក់ក្នុងចំណោម៦នាក់មានការជ្រុះសក់ឬរហូតទំពែក។ ដូច្នេះហើយការពាក់សក់គឺពិតជាពេញនិយមបំផុត និងជួយសម្រួលដល់មនុស្សជាច្រើនក្នុងបង្កើតទំនុកចិត្តនិងលើកសម្រស់ខ្លួនឯងឡើងវិញ។The Human Hair Trade | In a run down part of Delhi hair wait… | Flickr

រីឯនៅប្រទេសវៀតណាមវិញ រយៈពេល១០ឆ្នាំចុងក្រោយនេះបានរីកចម្រើនយ៉ាងខ្លាំងទៅលើការអភិវឌ្ឍឧស្សាហកម្មសក់។ បន្ថែមពីលើការរីកចម្រើននេះ វាក៏ជួយជំរុញស្ថានភាពហិរញ្ញវត្ថុក៏ដូចជាបង្កើនប្រាក់ចំណូលជាច្រើនទៅកាន់ប្រជាពលរដ្ឋរបស់ពួកគេ រាប់ចាប់តាំងពីការកាត់សក់ ការធ្វើសេវាកម្មសក់ផ្សេងៗ ក៏ដូចជាការលាបពណ៌ ការអ៊ុតសក់ជាដើម។ ប្រទេសវៀតណាមគឺពេញនិយម សក់ទង់ដែង ឬហៅថា «សក់ Black Gold» ហើយវាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចវៀតណាម ទាំងក្នុងប្រទេសនិងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចេញសក់ពាក់របស់វៀតណាមបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ប្រទេសអាហ្រ្វិក សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ចំណុចសំខាន់របស់សក់វៀតណាមក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជាពិសេសជាមួយនឹងប្រទេសចិនគឺផ្តោតសំខាន់ទៅលើគុណភាព ជាជាងបរិមាណ។ ជាក់ស្តែង សក់វៀតណាមគឺផ្តោតសំខាន់ទៅលើភាពត្រង់ ទន់ ភ្លឺរលោង រឹងមាំ និងមានសុខភាពល្អ។ ម៉្យាងវិញទៀត ការប្រមូលសក់មួយសរសៃរៗគឺបានយកមកពីកន្លែងផ្សេងៗគ្នាដូចជាប្រមូលទិញពីកម្ពុជា មីយ៉ាន់ម៉ា ឡាវជាដើម។ ជាធម្មតា សក់ ១០០ក្រាមមានតម្លៃប្រមាណ៣០ដុល្លារ ប៉ុន្តែបន្ទាប់ពីយកសក់នោះទៅធ្វើតាមដំណើរការនៃការផលិតរួចហើយ ក៏បានដាក់លក់នៅលើទីផ្សារ តម្លៃសក់គឺទទួលបានរហូតដល់៣០០ទៅ៨០០ដុល្លារ រីឯសក់ដែលថ្លៃជាងគេអាចមានតម្លៃរហូតដល់ ១០ ០០០ដុល្លារឯណ្ណោះ។ ម៉្យាងវិញទៀត នៅក្នុងថ្ងៃបុណ្យគ្រីសម៉ាកខាងមុខវៀតណាមកំពុងតែបន្ថែមការផលិតសក់ជាច្រើនទៀត ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក។The hair trade is a billion-dollar global industry – Daily News

យ៉ាងណាមិញ ក៏មានសំណួរជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសក់ប្រភេទមួយចំនួនមានតម្លៃថ្លៃម្លេះនៅលើទីផ្សារ? ជាការពិតណាស់ វាក៏ត្រូវបានលាតត្រដាងពីកត្តាជាច្រើនដែលធ្វើឲ្យតម្លៃរបស់ខ្លះកើនឡើង និងថ្លៃកប់ពពកបែបនេះ គឺមកពីគុណភាពសក់ល្អ និងសង្វាក់ផលិតកម្មដ៏ស្មុកស្មាញ និងប្រណិតភាពដើម្បីទទួលបានសក់នីមួយៗផងដែរ៕