តុលាការនៅក្នុងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិននៅថ្ងៃទី២៤ ខែវិច្ឆិកា បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាចម្រៀងនិងសម្តែង Kris Wu ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំពីបទរំលោភសេពសន្ថវៈជាក្រុម។ បន្ទាប់ពីបញ្ចប់ការជាប់ពន្ធនាគារ Kris Wu នឹងត្រូវនិរទេសពីប្រទេសចិន។ នេះបើយោងយាមការចុះផ្សាយរបស់ រ៉យទ័រ។Kris Wu | Go.Asia

ចៅក្រមបាននិយាយថា អាជ្ញាធរមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោស Kris Wu ។ អតីតារាចម្រៀងរូបនេះបានលួងលោមនារីរងគ្រោះក្នុងស្ថានភាពស្រវឹង ដែលតុលាការចាត់ទុកថាជាទង្វើនៃការរំលោភ។ ក្នុងបទល្មើសពេស្យាចារជាក្រុមនោះ Kris Wu ជាអ្នកដឹកនាំ រៀបចំផែនការ និងណែនាំអ្នកដទៃឱ្យធ្វើសកម្មភាពទាំងនេះទើបបទល្មើសកាន់តែធ្ងន់ធ្ងរ។Former EXO member Kris Wu courts controversy after topping US iTunes charts  | The Straits Times

Kris Wu ត្រូវបានចាប់ខ្លួននៅខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនិស្សិតជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់បានចោទប្រកាន់គេជាសាធារណៈពីបទញុះញង់នាង និងក្មេងស្រីផ្សេងទៀត ដែលខ្លះមានអាយុក្រោម ១៨ឆ្នាំ រួមភេទជាមួយខ្លួន។ មុនពេលត្រូវបានចាប់ខ្លួន នៅលើបណ្តាញសង្គមផ្ទាល់របស់ Kris Wu បានបដិសេធការចោទប្រកាន់របស់នារីនោះដោយនិយាយថានាង «បានប្រឌិត និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ» ខណៈអ្នកគ្រប់គ្រងរបស់តារាប្រុសរូបនេះជឿជាក់ថានារីរូបនោះបានញុះញង់មតិសាធារណៈដើម្បីទារប្រាក់យ៉ាងច្រើនពី Kris Wu។Kris Wu and Travis Scott's 'Deserve': Listen to New Team-Up | Billboard –  Billboard

Kris Wu កើតនៅប្រទេសចិន មានវ័យ៣៣ឆ្នាំ ជាអតីតសមាជិកក្រុម EXO ។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម SM Entertainment រូបគេបានត្រឡប់ទៅប្រទេសចិនក្នុងឆ្នាំ ២០១៤ ដើម្បីបន្តសកម្មភាពទោលលើអាជីពសិល្បៈនៅទីនោះវិញ។ ប្រឡូកអាជីពសិល្បៈនៅប្រទេសចិន Kris Wu បានលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនហើយតារាសម្តែងរូបនេះក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តហូលីវូដទៀតផង៕