វៀតណាម៖ បច្ចុប្បន្នការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីខែកញ្ញាមកម្លេះ ដោយធ្លាក់ចុះ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
យោងតាមគេហទំព័រ VASEP ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកាថា ក្នុងរយៈពេល ៩ខែ ការនាំចេញត្រីធូណាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើង ៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ជាង ៥,៥ លានដុល្លារអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចាប់តាំងពីខែដើមកញ្ញាមកការនាំចេញបានធ្លាក់ចុះជាខ្លាំងរហូតដល់ ៣៦% បន្ទាប់ពីរយៈពេលនៃកំណើនដ៏ល្អ។
កន្លងទៅ ប្រទេសវៀតណាមបាននាំចេញសាច់ និងត្រីកំប៉ុងធូណាក្លាសេច្រើនជាងគេ ដែលមានចំនួន ៩៤% នៃការនាំចេញសរុប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែដំបូងនៃឆ្នាំ ២០២៣ នេះចក្រភពអង់គ្លេសមានអត្រាអតិផរណាខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចសំខាន់ៗ។ អតិផរណាខ្ពស់បានប៉ះពាល់ដល់ការលក់អាហារសមុទ្រ រួមទាំងត្រីធូណា នៅក្នុងប្រទេសនេះ ដែលធ្វើឱ្យតម្រូវការផលិតផលត្រីធូណា និងអាហារសមុទ្របានធ្លាក់ចុះយ៉ាងខ្លាំង។
បច្ចុប្បន្ន ចក្រភពអង់គ្លេសគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចូលត្រីធូណាធំជាងគេទាំង ១០ នៅលើពិភពលោក។ ដូច្នេះ ប្រទេសវៀតណាមក៏ជាអ្នកផ្គត់ផ្គង់ត្រីធូណាធំជាងគេទី ១៣ ក្នុងចំណោម ៤៥ នៅចក្រភពអង់គ្លេស ខណៈដែលប្រទេស Ecuador, Mauritius និង Seychelles កំពុងនាំមុខគេ។ យោងតាម VASEP ក៏បានព្យាករណ៍ដែរថាខែចុងក្រោយនៃឆ្នាំនេះអាចជាឱកាសសម្រាប់ប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរក្នុងការនាំចេញទៅកាន់ទីផ្សារនេះ។
គួរបញ្ជាក់ដែរថា កន្លងមកប្រទេសវៀតណាមមានគុណវិបត្តិក្នុងការតម្រូវឱ្យផលិតផលនេសាទរបស់អង់គ្លេសស្មើនឹង EU ខណៈដែលអាហារសមុទ្រវៀតណាមត្រូវទទួលការបញ្ជាទិញ “កាតលឿង” ដែលជាហេតុកាត់បន្ថយការប្រកួតប្រជែង៕










