ប្រទេសឥណ្ឌា ៖ តម្រូវការទិញឧបករណ៍កម្ចា.ត់ខ្យល់ពុលនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ ហើយយើងអាចលក់បានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ សូម្បីតែឧបករណ៍កម្ចា.ត់ខ្យល់ពុលដែលយើងដាក់តាំងបង្ហាញនៅមុខហាង ក៏បានលក់ចេញដែរ ។ រហូតដល់ពេលនេះ ហាងរបស់យើងបានលក់ឧបករណ៍នេះអស់ពីស្តុកហើយ ។How India's air pollution is being turned into floor tiles - BBC Future

នេះជាការលើកឡើងរបស់ម្ចាស់ហាងលក់សម្ភារៈអគ្គិសនីនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ពាក់ព័ន្ធនឹងស្ថានការណ៍ធូលីតូចៗ PM 2.5 នៅទីក្រុងញូវដែលីកាន់តែអាក្រក់ ។ ដូច្នេះ វាបានធ្វើឱ្យតម្រូវការប្រើប្រាស់ឧបករណ៍កម្ចា.ត់ខ្យល់ពុលរបស់ពលរដ្ឋកើនឡើងខ្ពស់ រហូតដល់ហាងលក់ឧបករណ៍នេះអស់ពីស្តុក ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រឈ្មោះ IQAir បានបង្ហាញពីសន្ទស្សន៍គុណភាពអាកាសធាតុនៅក្នុងទីក្រុងរបស់ឥណ្ឌា បានកើនឡើងរហូតដល់៤៥៧ ដែលវាជាកម្រិតគ្រោះថ្នាក់បំផុតចំពោះសុខភាព ។Lancet study: Pollution killed 2.3 million Indians in 2019 - BBC News

ចំណែកពលរដ្ឋឥណ្ឌាបាននាំគ្នាស្វែងរកទិញឧបករណ៍កម្ចា.ត់ខ្យល់ពុលមានគុណភាព និងដើមរុក្ខជាតិនានាដែលអាចដាំក្នុងលំនៅឋានពួកគេ ដើម្បីឱ្យមានបរិយាកាសល្អ ។ ដូច្នេះ ធ្វើឱ្យហាងលក់ឧបករណ៍កម្ចា.ត់ខ្យល់ពុល និងហាងលក់ដើមរុក្ខជាតិលក់ដាច់ព្រមៗគ្នា ។

លោក វ៉រិនដ្រា ឃូម៉ា កាប់តា ជាអតិថិជនម្នាក់និយាយថា ៖ «ម្ចាស់ហាងប្រាប់ថា ឧបករណ៍កម្ចា.ត់ខ្យល់ពុលអស់ហើយ ។ ខ្ញុំសួរថា តើហាងផ្សេងមានលក់ទៀតទេ? ម្ចាស់ហាងប្រាប់ថា គ្មានហាងណាលក់ទេ ។ ប៉ុន្តែខ្ញុំត្រូវការវាប្រញាប់ ព្រោះចង់ឱ្យកូនៗបានស្រូបយកខ្យល់អាកាសបរិសុទ្ធ» ។Not only Delhi, 2 more cities figure in world's most polluted list post  Diwali | Latest News India - Hindustan Times

រីឯម្ចាស់ហាងលក់ផ្កាប្រាប់ថា ចំនួនការលក់បានកើនឡើងទ្វេដង ប៉ុន្តែគាត់នៅតែលក់ក្នុងតម្លៃដូចមុនដដែល ។ ចំណែកដំណោះស្រាយបញ្ហាខ្យល់ពុល អាជ្ញាធរក្រុងញូវដែលីមានគម្រោងបង្កើតភ្លៀងសិប្បនិម្មិត ប៉ុន្តែរង់ចាំលក្ខខណ្ឌផ្នែកច្បាប់ និងលក្ខណៈអាកាសធាតុ ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌាថ្លែងថា អាជ្ញាធរនឹងព្យាយាមបង្កើតភ្លៀងសិប្បនិម្មិត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ Air-pocalypse': India's capital launches Green War Room to tackle  life-threatening smog | Euronewsប្រភព ៖ TNN World