បូរ៉ូប៊ូឌ័រ គឺជាប្រាសាទដែលស្ថិតនៅកណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ ទីនោះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោក ដែលមានរចនាបថបែបពុទ្ធសាសនា ធំជាងនៅលើផែនដី។
ជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចម្លាក់ដ៏ប្រណិត មានទំហំសរុបគ្របដណ្តប់រហូតដល់២,៥២០ម៉ែត្រការ៉េ ហេីយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គ។ ក្រៅពីប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណបាកាន (Bagano នៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ឥណ្ឌូនេស៊ីក៏ទាក់ទាញភ្ញៀវទេសចរលេីលេាកជាច្រេីនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។
ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុង Yogyakarta ដែលមានព្រលានយន្តហេាះ Adisucipto International Airport ជិតជាងគេ។ សម្រាប់ជនបរទេស គឺត្រូវការបង់ប្រាក់ប្រមាណ២២ដុល្លារសម្រាប់ចូលមេីល ហេីយចំពេាះសិស្សជនបរទេសវិញ គឺត្រឹមតែ១០ដុល្លារតែប៉ុណ្ណោះ៕

		
	








