បរទេស៖ ស្ពាន Hussaini Hanging Bridge គឺជាស្ពានខ្សែពួរមួយក្នុងចំណោមស្ពានខ្សែពួរដែលមិនមានភាពច្បាស់លាស់ និងត្រូវបានគេស្គាល់ថាជាស្ពានគ្រោះថ្នាក់ជាងគេនៅភាគខាងជើងប្រទេសប៉ាគីស្ថាន។

ស្ពានខ្សែពួរនេះឆ្លងកាត់បឹង Borit នៅ Upper Hunza នៃប្រទេសប៉ាគីស្ថាន ដោយស្ពាននេះត្រូវបានគេមើលឃើញថា ហាក់ដូចជាខ្វះការថែទាំ និងជួសជុលមិនបានល្អ និងគិតថាប្រសិនបើអ្នកបោះជំហានខុស អ្នកនឹងអាចមានគ្រោះថ្នាក់ ឬធ្លាក់ចូលទៅក្នុងទន្លេ Hunza ជាក់ជាមិនខាន ព្រោះស្ពាននេះមានលក្ខណៈញ័រ និងមិនមានលំនឹងត្រឹមត្រូវនោះឡើយ។
ទោះបីជាមានរូបរាងដ៏គ្រោះថ្នាក់យ៉ាងណាក៏ដោយ Hussaini គឺជាស្ពានដែលមានសុវត្ថិភាព ហើយបានក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍បំផុតមួយ ដោយមានអ្នកឡើងភ្នំបានសាកល្បង របស់ពួកគេ ខណៈដែលពួកគេធ្វើដំណើរដោយប្រុងប្រយ័ត្នក្នុងការឆ្លងកាត់វា។
យ៉ាងណាក៏ដោយសម្រាប់អ្នក ធ្លាប់ឡើងភ្នំ ពួកគេតែងតែចូលចិត្តសាកល្បងភាពក្លាហានរបស់ពួកគេ ដោយធ្វើដំណើរឆ្លងកាត់ស្ពាននេះជានិច្ច នៅពេលដែលពួកគេមកសម្សាន្តនៅទីនេះ។
យ៉ាងណាមិញស្ពាននេះគឺជាការច្នៃប្រឌិតសំណង់ដ៏ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយពួកគេបានអនុញ្ញាតឱ្យបុព្វបុរសរបស់យើងអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត ដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយ ឬកាត់បន្ថយពេលវេលាបានយ៉ាងច្រើន ជាមួយនឹងស្ពានឆ្លងទឹកទន្លេបានយ៉ាងលឿនជាមុន។
ជាមួយគ្នានោះមានស្ពានចាស់ៗជាច្រើនដែលត្រូវបានអាជ្ញាធរក្នុងតំបន់ជួសជុលឡើងវិញ ហើយអ្នកទេសចរជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញស្ពានចាស់ៗមួយចំនួននៅតែឈរ និងត្រូវបានប្រើប្រាស់ដោយអ្នកទេសចរ និងអ្នកដំណើរជាច្រើននៅតំបន់នោះ៕ ប្រភព៖atlasobscura
.jpg)

.jpg)











