ប្រទេសចិន៖ មានការភ្ញាក់ផ្អើលពេញទាំងក្នុងសាលា បន្ទាប់ពីមានបុរសៗស្លៀកឈុតខ្មៅមួយក្រុមមានចំនួន២០នាក់បានមកប្រមូលផ្ដុំគ្នានៅមុខទ្វាសាលា លុះសាកសួរចុះឡើងទើបដឹងថា ពួកគេជាបក្សពួករបស់ស្ត្រីម្នាក់ដែលមកចាំទទួលកូនស្រីនៅក្នុងសាលា ក្រោយពីដឹងថាមានជម្លោះជាមួយនឹងមិត្តភ័ក្តក្នុងថ្នាក់រៀន។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៤:០០ រសៀល មានការបង្ហោះនូវរូបភាពក្នុងវិទ្យាល័យមួយនៃទីក្រុងតៃប៉ិ ប្រទេសចិន បង្ហាញពីបុរសប្រហែល ២០ នាក់ស្លៀកពាក់ខ្មៅបានប្រមូល ផ្តុំគ្នានៅផ្លូវចូលសាលា។

ក្នុងនោះសាក្សី ដែលបានឃើញផ្ទាល់ភ្នែក ​ក៏បានថតរូប និង ចែកចាយចូលទៅក្នុងបណ្ដាញសង្គម រហូតដល់ក្លាយជាចម្ងល់ និងប្រធានបទដែលត្រូវបានគេនិយាយច្រើន។

ទោះជាយ៉ាងណាការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានពន្យល់នៅក្នុងករណីមួយនេះថា សាលាបានជូនដំណឹងទៅអាជ្ញាធរនៅវេលាម៉ោង៤ និង ១០ នាទី ក្រោយមកបានបញ្ជូនមន្ត្រីទៅតំបន់នោះភ្លាមៗ ពេលទៅដល់កន្លែងកើតហេតុក៏ប្រទះឃើញហ្វូងមនុស្សយ៉ាងច្រើនកុះករ ភ្លាមៗក៏បាន  ថតវីដេអូ  និងរូបភាពទុកជាភស្តុតាង ដើម្បីប្រើផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ។

យ៉ាងណាមិញតាមការពិនិត្យបឋមទើបរកឃើញថា មូលហេតុបណ្ដាលមកពីស្ត្រីម្នាក់ត្រូវជាម្តាយកូនស្រីដែលបានរៀននៅក្នុងសាលាមានជម្លោះជាមួយមិត្តភក្តិមួយចំនួននៅលើបណ្តាញសង្គម Instagram ធ្វើឲ្យស្ត្រីជាម្ដាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏សម្រេចចិត្តទៅសាលារៀន ព្រមទាំងបាននាំ “មិត្តភ័ក្តិ” ដែលជាជនស្លៀកពាក់ឈុតខ្មៅនោះមកជាមួយ។

ទោះជាយ៉ាងណាបើទោះបីហេតការណ៍នេះ មិនបានធ្វើឱ្យនរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនោះក៏ដោយ ក្នុងនោះមិនមានការប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែប៉ូលិសបានបញ្ជាក់ថា ជនល្មើសទាំងអស់នឹងត្រូវតាមដានជាបន្តទៀត ដោយសារតែអាកប្បកិរិយារបស់ពួកគេបណ្តាលឱ្យមានបញ្ហាទាក់ទងនឹង “សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាលា” ដែលតម្រូវឱ្យមានការស៊ើបអង្កេតនិង អប់រំ ដ៏ដូចជាការផាកពិន័យ៕ ប្រភព៖ Sanook