Home Blog Page 854

ខំគេច២ឆ្នាំ YouTuber ជនជាតិថៃស្រស់ស្អាតម្នាក់ត្រូវបានចា.ប់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី

0

Natthamon Khongchak ដែលជា YouTuber ជនជាតិថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានចោទប្រកាន់ពីបទបោកប្រាស់អ្នកគាំទ្ររបស់នាងចំនួន ២ពាន់លានបាត (ប្រមាណ៥៩ លានដុល្លារ) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនិរទេសទៅប្រទេសថៃវិញបន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលពីរឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd37UWQyT8ZFwbVCyVz-9Z11bzUUr3cidabSeElVGKb5RfJOLtvZWswWfa9SQgotO7MPm6Pgj6caaNN445kvW3Kq9XCwW3ypjlSCYjc8v66khr9VKDhZ2y-RlBWYY2DlK9KvD5tpsqGZydkhlRy2_wSrXypK1_7gHd9sj0kf0E_WxdxlYsU58hrlkwEFo1/s793/image_2024-10-29_13-26-03.png

យោងតាមកាសែតបាងកកប៉ុស្តិ៍ Natthamon មានអាយុ ៣២ឆ្នាំដែលត្រូវបានគេស្គាល់ថា «Nutty» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយនឹងម្តាយរបស់នាងត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែតុលានៅលើកោះស៊ូម៉ាត្រាពីបទចូលខុសច្បាប់។ កាសែត Daily Mail រាយការណ៍ថា ប៉ូលិសក្នុងតំបន់បានសង្ស័យលើការបញ្ចេញសំឡេងរបស់ Natthamon ហើយបានរកឃើញថានាងមិនអាចច្រៀងភ្លេងជាតិបាន ដែលនាំឱ្យមានការចាប់ខ្លួននាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzOMcnvU9s6PqISnNKANXrfsL4YLWTHHYxDYTgiKJ9yFgf1BS3ys0B6Ttkk1doE8yoa1ygPoKBWqyFkN_-YGSZqN8YcZ7nudoVj1t3xwkjC2kd9pzDuQsSGia5rIHIFS5CIOTf98wJLGH_DeDAeVujQWG8aH5qTgy0A2XbX67-EfMOK0mOufYvZU6U7an/s768/image_2024-10-29_16-10-48%20(2).png

ពេលមកដល់ទីក្រុងបាងកក Natthamon និងម្តាយត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង អមដោយ ឧត្តមសេនីយ៍ទោ Thawatchai Piyaneelabut ជំនួយការអគ្គស្នងការនគរបាលជាតិ និង មន្ត្រីនៃអគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)។ ឧត្តមសេនីយ៍ទោ Thawatchai បានបញ្ជាក់ពីការឃុំខ្លួនរបស់ Natthamon ពីបទក្លែងបន្លំហិរញ្ញវត្ថុពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុន។ លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតពិសេស DSI ដើម្បីចាត់ការតាមផ្លូវច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYfWtu-QRxablYHitGCaNIYu21DMaHI0zp5NjprAQke6aMFBCfDLj-EKiqa0Ujqx5cEaokw9-Y2nIlYWWrKsP6jAyXEXCK-y1MjZSdam_EnoQ1sVXOPZHh4ug7nJj-wRP4Ga5_JCpRdF5D6vWM8z1mtDWZ0lc8hXsWVSF1DVIq72PU4IlZxX27uBdu1AS/s1024/image_2024-10-29_16-10-48.png

Natthamon បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០២២ ជាមួយម្តាយ និងជំនួយការរបស់នាង បន្ទាប់ពីគម្រោងវិនិយោគដ៏ធំរបស់នាងបានដួលរលំដោយបន្សល់ទុកជនរងគ្រោះជាង ៦,០០០នាក់ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញហិរញ្ញវត្ថុ។ ពីមុនធ្វើជាពាណិជ្ជករប្តូរប្រាក់បរទេសដ៏ជោគជ័យ នាងបានចែករំលែកគន្លឹះនៃការជួញដូរជាមួយ subscribers YouTube ៨០០,០០០ របស់នាងជាញឹកញាប់ ហើយបានបង្ហាញពីរបៀបរស់នៅដ៏ប្រណីតនៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1qQFU9q-365PksOgRtzeB8IrXzWt9kFbBkgj4U5En2ztWoAxAeHpHDbbMO14WPNS9Lq5l17Q9gndNYEZwWg9d-0vH_lnd4ASRdqdEJ3NIICdLfDyGLX7xEZJGnrSBRcHR8ilDp5OT9rLaoW1hEx06pLJZidUv2HRFkxmpnL2uikPQNMa3yIZBbykPSb5m/s634/image_2024-10-29_13-26-03%20(2).png

ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងបានបង្ហាញពីការកម្សាន្ត កាបូប និងរថយន្តទំនើបៗ បង្កើតរូបភាពនៃភាពជោគជ័យ ដែលបានទាក់ទាញអ្នកតាមដានរាប់ពាន់នាក់ឱ្យវិនិយោគលើគម្រោងរបស់នាង ដែលសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។ នាងបានផ្តល់ការត្រឡប់មកវិញចំនួន ២៥% សម្រាប់កិច្ចសន្យារយៈពេល ៣ ខែ ៣០% សម្រាប់កិច្ចសន្យារយៈពេល ៦ ខែ និង ៣៥% សម្រាប់កិច្ចសន្យារយៈពេល ១២ ខែ ដោយសន្យាថានឹងសងប្រចាំខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFcW4HuVQ9ro3NFpyvYwhIKF4-ksOaNVzYIfFWSYS7E8MgGieHKH7GmXcsDMnX776xXviFkpS1vuE00JCLNuRXvltHPvrjn9xsyNOtt-FUnvlKupx_ivqgWZYyKD9OXJia2ZWYFDoxInCmr1aWF61TkPb2RKUQ5gm6hCzVNucCVDa9a_pkYdXLio3TXPCL/s634/image_2024-10-29_13-26-02%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការត្អូញត្អែរបានចាប់ផ្តើមកើតឡើងនៅប្រហែលខែមេសា ឆ្នាំ ២០២២ ដោយអ្នកវិនិយោគអះអាងថាពួកគេមិនបានទទួលការត្រឡប់មកវិញដែលបានសន្យា។ នៅក្នុងខែឧសភា Natthamon បានសារភាពនៅក្នុងការបង្ហោះ Instagram ថាបានធ្វើឱ្យមានកំហុសក្នុងការជួញដូរដែលនាំឱ្យបាត់បង់មូលនិធិដែលបានវិនិយោគ។ នាងបានសន្យាថានឹងសងអ្នកដើរតាមផ្លូវរបស់នាង ប៉ុន្តែបានព្រមានថា ការជាប់ពន្ធនាគារនឹងរារាំងនាងមិនឱ្យធ្វើដូច្នេះ។ មេធាវីតំណាងឱ្យជនរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនប្រឆាំងនឹង Natthamon ដោយចោទប្រកាន់ថានាងបានប្រើប្រជាប្រិយភាពរបស់នាងដើម្បីទាក់ទាញអ្នកគាំទ្រឱ្យវិនិយោគ។
ទោះបីជាមានសេចក្តីរាយការណ៍ពីការចាប់ខ្លួនរបស់នាងក៏ដោយ នាង Natthamon បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរ។ នាងបាននិយាយថា៖ «វាមិនមែនជាចេតនារបស់ខ្ញុំក្នុងការរត់គេចនោះទេ។ ខ្ញុំមិនដែលគិតបែបនេះទេ។ ខ្ញុំបានប្រគល់ខ្លួនឱ្យប៉ូលិស។ ខ្ញុំចង់សូមមទោសអ្នករាល់គ្នាចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំចង់សូមទោសដែលនាំឱ្យមានភាពអាម៉ាស់ដល់ប្រទេស»៕

ភាពផ្លាស់ប្តូររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយចម្រូ.ងចម្រា.សជាមួយ MGI ដែលអ្នកមួយចំនួនអាចមិនបានកត់សម្គាល់

0

ភាពចម្រូងចម្រាសរវាងខ្មែរនិងថៃជុំវិញកម្មវីធី Miss Grand ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សម្នាក់ត្រូវបានអ្នកមួយចំនួនដាក់បន្ទុកខ្លាំងទៅលើនាងព្រោះតែការស្ងៀមស្ងាត់មិនមាត់ករបស់នាងចេញមុខការពារប្រទេស។ ទោះយ៉ាងណា បើតាមគេសង្កេតឃើញដ្បិតតែនាងមិននិយាយអ្វីច្រើនប៉ុន្តែការបង្ហោះរបស់នាងក៏មិនប្រើ Hashtag ដូចកាលពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQMRF3dG7NzBKQreL5OLK1noydtTuUF0KZyE4ek5ZIo6vwmCOS00IHaXLY7ozc927HwP7W_orBFaJqdRcwf9TaFynaU_WUv9Z0Oh70cMh3eWQ_UJ-AAzIIbgWrBkUwghh5ypBM2cWYAr4feSrIsSBKJzSRBJVktWPkBCIk44aO4daY9zr8_PyOGjMC6pk8/s2048/image_2024-10-29_15-26-39.png

ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាគោលដៅនៃការជជែកវែកញែក រិះគន់ដាក់បន្ទុកទៅលើនាងបន្ទាប់ពីស្ថាប័ន MGC និង MGI មានបញ្ហាជាមួយគ្នាប៉ុន្តែនាងមិនបានចេញមកនិយាយការពារ ឬនិយាយអ្វីឡើយ។ ការស្ងាត់ស្ងៀមរបស់នាងក៏ធ្វើឱ្យ លីវ ជីលី ចេញមកផ្លែផ្កា ជាមួយ ខ្លឹម ស្រីគា ខណៈអ្នកមួយចំនួនទៀតនៅតែកើតក្តីខឹងសម្បារចំពោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAj7K-23thMMf_JerN-fslk8N6qlxfynJdZqVr4_e3wM2zwB8ZMClLXAAf3tudGQcLAd1gIhbiSBNJ80XwcLxG9rlu4f1kRCGHmKUMoZQQsYxoXFNEX31d2k35nwiJgJoUPuU_O1v1PXSduHAA5gFD-TNOAZ0EhsnQkJKK5i7PCMMrLrmFDHM8qooa1_-0/s2048/image_2024-10-29_15-26-44.png

មិនបានចេញមុខនិយាយអ្វីក្រោមហេតុផលនៅមានកុងត្រាជាមួយស្ថាប័ន MGI អាចនឹងត្រូវគេប្តឹង ស្របពេលដែលមិននិយាយអ្វី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានលោក ណាវ៉ាត់ ឱ្យក្រុមការងារ MGI Unfollowed និងនិយាយថាមិនបាច់មកប្រទេសថៃឬទាក់ទងទៅទៀតនោះទេ។ ការនិយាយរបស់លោក ណាវ៉ាត់ នេះត្រូវបានគេជឿថាដោយសារតែការខឹងសម្បារ ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅចូលរួមសន្និសីទកាសែតរបស់ លោកស្រី អ៊ឹម សុគន្ធា និង ប៊ី សុធារី ហើយអង្គុយរួមតុជាមួយគ្នាដែលកំពុងបរិភោគពងក្រួច និងសណ្តែកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUu83oSDi9t6ZfrFWave2TQs4gProlvuOkqXJzH0REvB-qKGL2UPeEG0KjVM8hJlSr0fXQo8eQ8F_i8J534odpm3RNDARB0gCC9pfmEXVKGcGNqtYdGtrtfsqOYpHtZ7ttDcMynadAYPRCb7BD0KV9e8JvdEfOd2LsEtD683YwZ0zaq75_bhUUhv44y7Xu/s2048/image_2024-10-29_15-26-45.png

ការកាត់ទំនាក់ទំនងនេះនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី MGI កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក៏ពុំមានវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមដូចគ្នាខណៈបវរកញ្ញា Isabella Miss Grand International 2022 បានសួររកនាងព្រោះតែមិនបានដឹងមានបញ្ហាអ្វីកើតឡើង។
មែនទែនទៅ ទោះបីជា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមាត់កច្រើន អ្នកខ្លះបានដាក់បន្ទុកនាងខ្លាំងយ៉ាងណាដោយសារតែកុងត្រា ប៉ុន្តែសកម្មភាពមួយចំនួនដែលអ្នកខ្លះមិនបានដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការប្រែប្រួលចំពោះស្ថាប័ន MGI ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJX_WX3_XQz5g-NS2d7JJR7sIDbikHwQFl8l4-ZgqNuPc-NzWTytljzhSTQHiAhyphenhyphendR24BvL5NOvbTucb3wOz8Q9Va4U-BkG2zVj_y7ei1SAD8XKxZoWQV5vX3hkO2qD1MwkoUkF1i5yJK9em7GUWoRwwtnxjIwcGQS40up1ZLbybi87YNR_-RcO1B0D3fr/s2048/image_2024-10-29_15-26-47.png

មុនពេលមិនទាន់មានរឿងចម្រូងចម្រាសការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានការប្រើ Hashtag ចំនួន៧ ប៉ុន្តែពេលនេះនាងបានដក Hashtag ចំនួន៣ ។ ពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដាក់ Hashtag ថា #MGI #MGC #PichVoteySaravody #MissGrandCambodia2022 #MissGrandInternational2022 #WeAreGRANDthe1andOnly #5thRunnerUpMissGrandInternational2022 ប៉ុន្តែពេលនេះបានដក Hashtag #MGI #MissGrandInternational2022 និង #WeAreGRANDthe1andOnly »។ លើសពីនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមកម្មវិធីជាតិដោយបានបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោកតាមរយៈកេរ្តិ៍ឈ្មោះរបស់នាង៕

ផឹកភេសជ្ជៈ ៣ មុខនេះជារៀងរាល់យប់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ គេងលក់ស្រួល

0

ប្រសិនបើអ្នកតែងតែប្រឈមនឹងបញ្ហាគេងមិនលក់ជាញឹកញាប់ ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះអាចជួយអ្នកបាន ដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង ល្អសម្រាប់សុខភាពរាងកាយបំផុត ដូច្នេះភេសជ្ជៈទាំងនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ក៏ដូចជាជួយឱ្យគេងលក់ស្រួល សុខភាពល្អ និងអាយុវែងផងដែរ។

១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0JPWV34XAn-Az0nIPOO91sVYL3mPUH9g9QE6cu7pfg76rGcvcxVf0KcIWYvpvSvRvnvNhSHpchbqtYoOHJVUw7dRzofVzVmFF6RzLHuJnYkqxU5Um5Dhfcud0_Ew0J-7mi7s83sBNHkZAtD3roKM_TN5goYfIQLD5DP1kAFCcb8F-WjGtYunwvls89Bw/s1024/image_2024-10-30_14-45-50.png

២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizg4UJWYU1Hkx8mS2ppSGASqk8iSQGpdH0JXFD7JlzMAEmCkeBE-K_GJ7VktBFI2KxwotRQpD6hohDmY59u4rhTNOSLXeeXxsaMj8fXrDIiK7rLawEGsBKDLFWOv4ftPRXSoeRe2qWqIm58THs0AsdOBIkzvQ_RxdhUICGKrH4wHOrqwGvSbYZJy_kQAhN/s765/image_2024-10-30_14-45-50%20(2).png

៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដែរ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួលបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKbDELAJzx3JL9FIhc0w1tgiWfNP2K2R-QzgwL-YqR0_hZIA9dji1311MXgZXP8aCA3fohlExkE3N_fr6vHcDE3CIUcZxF3vugmzkyz4rmlsF0Ose4xt3Jq6AlA_8tkvhraZRuB24N6dKLKHTkrLKZ145YTj5XG2WcticEEpqYlPXmgDtJ6sfJv6i8915L/s3872/image_2024-10-30_14-45-51.png

ជួបបញ្ហាធុំក្លិនជើងមែនទេ? អាចសាកល្បងគន្លឹះងាយៗទាំងនេះបាន

0

ពិតណាស់នៅពេលដែលយើងបែកញើសជើងនឹងបង្កជាក្លិនមិនល្អដល់អ្នកដទៃ ជាហេតុធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត ហើយមើលទៅដូចជាមនុស្សម្នាក់ដែលគ្មានអនាម័យ។ ច្បាស់ណាស់មិនមានអ្នកណាម្នាក់ចង់ជួបប្រទះបញ្ហាបែបនេះឡើយ ដូច្នេះហើយគន្លឹះទាំង ៤ ខាងក្រោមអាចជួយកាត់បន្ថយបញ្ហាធុំក្លិនជើងយ៉ាងមានប្រសិទ្ធភាព៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2RBjjq2tlh14bqVtpKaCtAhmOxtuV35pFJ1IrlWsVjkbB_yKgPfIjV4B95hFBS9r52FiITFEK5U-ConQFIosbRjXdpjuLJdc-BQHfBu9TcmOIGcwP-SHqZ8fRq1ZkPQP6foXE2hgBkzYwdTgAAyJYecudukeK0RUK3VO_lcVUydmy_9Kn9CWUBGRfPb-e/s1200/image_2024-10-30_14-21-40.png

១. លាងជើងជារៀងរាល់ថ្ងៃ៖ ចូរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផងដែល។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXfWUv9y-FRCYkR1XucGaA6UzeOsGGFhWeLyI-BiL1U9DGSq4D5CCzvNSgm2YkwjenK4oeGt9ov97ovrqhiR-ceBkERKBChq6zjfukdNZZKEhS9Zbn46lWWGE98msTq5kp0ruXu9usA3hjHPpwvwPkhPPwhRuCesCZTwSl2gnkqlaKnQjBefFu2n6rwCNg/s6240/image_2024-10-30_14-21-22.png

២. ក្រូចឆ្មារ និងម្សៅ Baking soda៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែចូល។ បន្ទាប់មកកូរឱ្យសព្វ រួចត្រាំជើងក្នុងល្បាយនេះរយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9W4ArDvCZuulV35C5GT6L5QVLYFnuViAoRtjVLsybxAZniAoqLV2Fd57ImwhGlNlEr4l2yUmSNi97iVpggy5aNwDWf0Vf1rreO0_IWbSWPM6oPDyVZw8z3rEA2nOtvbNo4qh8CS5J5XUls5draK-qPyMRD60ec_v-J-7L8y9Xe7oTXtOdvPZBKurnwBqD/s1109/image_2024-10-30_14-21-39.png

៣. ឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើង៖ ចូរប្ដូរស្រោមជើងឱ្យបានទៀងទាត់នៅពេលដែលអ្នកមានអារម្មណ៍ថាសើមពេញដោយញើស ហើយមុននឹងពាក់ស្រោមជើងថ្មី ចូរលាងសម្អាតជើងនិងជូតផ្ដិតឱ្យស្ងួតសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNATRlFtnkhQO0Hf-5LPw8liknH-W-cg_ikHBVB2haYk_aqopa8WByaMkOsvki7Tr3WALfsnhWmvnbbwtEXRvy7n9hLkF_DPnntTUzs_Ipt3WH9-VPhlQbgJVPl-68XjZqAbT7176xfWqSAVciVXwB8ifV88JXPzMlxeJ8FgYjhafZpUuhWvktHQQ5mep/s1500/image_2024-10-30_14-21-40%20(2).png
៤. ត្រាំជើងក្នុងទឹកខ្មេះ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះកន្លះពែងជាមួយទឹកក្ដៅ ៨ ពែង រួចកូរឱ្យសព្វ ហើយត្រាំជើងក្នុងទឹកល្បាយនេះនៅពេលក្ដៅឧណ្ហសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី បន្ទាប់មកលាងសម្អាតជើងចេញជាមួយសាប៊ូនិងជូតឱ្យស្ងួតជាការស្រេច៕

ប្រទេសចិនបានបញ្ចូនអវកាសយានិក ៣ នាក់ទៅកាន់លំហដោយជោគជ័យ

0

ប្រទេសចិន៖ យានអវកាស Shenzhou-19 ដែលដឹកអវកាសយានិក ៣ នាក់ បានបាញ់បង្ហោះដោយជោគជ័យទៅកាន់ស្ថានីយ៍ក្នុងលំហ Thien Cung សម្រាប់បេសកកម្មរយៈពេល ៦ ខែ។
យោងតាមគេហទំព័របរទេស CNA យានអវកាស Shenzhou-19 បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅម៉ោង ៤:២៧ នាទីព្រឹក ថ្ងៃទី ៣០ ខែតុលានេះ ដែលយានអវកាសនឹងដឹកអ្នកអវកាសយានិកបីនាក់រួមមានមេបញ្ជាការ Cai Xuzhe អាយុ ៤៨ ឆ្នាំ និងលោក Song Lingdong អាយុ ៣៤ ឆ្នាំដែលជាអតីតអ្នកបើកបរយន្តហោះ រួមទាំង Wang Haoze អាយុ ៣៤ ឆ្នាំដែលជាវិស្វករហោះហើរអវកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_OZS1NeEE4Aqkjfsk2_8JWvW4E20X1bcBgWLql9uRAPlFyWJxmVLyFPMczuS4_ERTBQRj-OBfcSlsfjDAZprL04qtqszT3iow0hiTvC1KsYkaU0eOOwJ2PXs1JSj4EZU67FD6w4PrsBWK3zN_khkg1BGsOk2LUjMHriQ61zLCIKGjdSjgHMhudE-o5NBL/s644/image_2024-10-30_14-02-42%20(2).png

នៅម៉ោង ៦:៣០ នាទីព្រឹកនេះយាន Shenzhou-19 បានចូលចតស្ថានីយ៍ក្នុងលំហ Thien Cung ដោយជោគជ័យបន្ទាប់ពីការបាញ់បង្ហោះ។ ដូច្នេះនាវិកនឹងចំណាយពេលប្រាំមួយខែនៅលើស្ថានីយ៍ក្នុងលំហនេះ ដោយធ្វើការពិសោធន៍ជាបន្តបន្ទាប់ ក៏ដូចជាអនុវត្តការងារពិសោធន៍វិទ្យាសាស្ត្រ និងការគ្រប់គ្រងស្ថានីយ៍អវកាស រួមទាំងការកែច្នៃឧបករណ៍នៅខាងក្រៅយាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2_xfPiGV-dYsqDThguYP2p0s6Qcyrsgj7QXlzuVGCcJAlB2kjJHU5daRI-ItgQIzvDUM7nsMPlgvsOhD1WbKteijCpHBlwQfySV6n80TDPR-Bwe_lXIxFTTWumS_NuU9cY2fEVFbo7DvVTTbWeKC42m4Be4bWJXfygFEXxSmvlvJIWlyr5NZyUrKhMzC/s800/image_2024-10-30_14-02-42.png

លោក Lin Xiqiang អ្នកនាំពាក្យរបស់រដ្ឋបាលអវកាសមនុស្សជាតិចិន (CMSA) បាននិយាយថា ក្នុងរយៈពេល ៦ ខែអវកាសយានិកទាំងបីនាក់នេះនឹងធ្វើការពិសោធន៍វិទ្យាសាស្ត្រចំនួន ៨៦ លើក។ ដោយផ្តោតលើជីវវិទ្យា និងវិទ្យាសាស្ត្ររូបវិទ្យាក្នុងលំហ ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា វិទ្យាសាស្ត្រជីវិតក្នុងលំហ រូបវិទ្យាមីក្រូទំនាញជាមូលដ្ឋាន សម្ភារៈអវកាសថ្មី ថ្នាំ និងបច្ចេកវិទ្យា ការវិភាគរចនាសម្ព័ន្ធនៃការលូតលាស់គ្រីស្តាល់ប្រូតេអ៊ីន និងសក្ដានុពលមិនលំនឹងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIH1euoIQtPcPeuUesRMLA99bEA3hrYs8bywr1WUwccBMU2z4zzLVUsrhvEzjiXbQrCUJwE5E2cOazt_sssa7ksIWv8Xaa-G-TnEtsZSU7MWE-HaCNkVYhuhf9UYHe5fK6ZJuLRsNXAWPESIIWev5KZ7t0bKw8cAvrcZy-8S_OFHGl_ZNCw0HN-tQi5xI8/s2400/image_2024-10-30_14-02-43.png

គួរបញ្ជាក់ដែរថា Shenzhou-19 គឺជាបេសកកម្មលើកទី ៣៣ ហើយនៅក្នុងកម្មវិធីហោះហើរអវកាសរបស់ប្រទេសចិន និងជាបេសកកម្មមនុស្សទី ៨ ទៅកាន់ស្ថានីយ៍ Thien Cung។ បេសកកម្មទាំងនេះរួមមានការហោះហើរសាកល្បងគ្មានមនុស្សបើក បេសកកម្មដឹកជញ្ជូនមនុស្ស និងការបើកដំណើរការម៉ូឌុលស្ថានីយ៍ Thien Cung។ បច្ចុប្បន្នប្រទេសចិនបានកំពុងរៀបចំបញ្ជូនកប៉ាល់ដឹកទំនិញ Thien Chau 8 ទៅកាន់ស្ថានីយ៍នេះដើម្បីបំពេញតម្រូវការចាំបាច់។ យាននេះក៏មានការពិសោធន៍ថ្មីៗជាច្រើន និងអាចដាក់ពង្រាយផ្កាយរណប cubesat នៅក្នុងគន្លងតារាវិថីផងដែរ៕

ចំណាយប្រាក់អស់រាប់លានដុល្លារសាងសង់វិមានលើអាកាស បែរជាម្ចាស់គ្មានឱកាសរស់នៅ

0

ប្រទេសឥណ្ឌា ៖ គេហទំព័រ LADbible បានផ្សព្វផ្សាយពីរឿងរ៉ាវរបស់វិមានលើអាកាសដ៏ធំស្កឹមស្កៃស្ថិតនៅលើកំពូលអគារខ្ពស់មួយកន្លែង ដែលម្ចាស់វិមានបានចំណាយប្រាក់អស់ប្រមាណ១៩លានដុល្លារអាមេរិក ប៉ុន្តែគ្មានឱកាសរស់នៅ ។ វាក៏ជាសំណួរមួយដែលមនុស្សភាគច្រើនចង់ដឹងចម្លើយយូរមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXvNKRYZkc2fZ7EPnKJZzp-eP7aBPmub-HBmdVhoYtsGUhOo1BrBEiLrcZ2Ljx3wnm3E_MUsGZVzhh72bKCucreu4Z-1sL6-lQmuDKJpwq1r93GdLjq0v-NUK2qkLXpVuOjPJEECxR0m68KOP5hLo8V33_F7r607HLSDELPWlXdqVfnwpBMqfSDYwz5u5Y/s549/image_2024-10-30_13-17-01.png

កាលពីឆ្នាំ២០១០ លោក Vijay Mallya ជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់បានសាងសង់វិមានធំមួយនៅលើកំពូលអគារ Kingfisher Tower ស្ថិតនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ។ វិមានដ៏ប្រណីតនេះត្រូវបានសាងសង់ឡើងឱ្យមានលក្ខណៈដូចសេតវិមាន ដោយមានអាងហែលទឹកធំទូលាយ, ចំណតឧទ្ធម្ភាគចក្រ និងសួនដ៏ស្រស់ស្អាត ហើយវិមាននេះសាងសង់ដាច់ដោយឡែក ពុំពាក់ព័ន្ធជាមួយអាផាតមិន ខាងក្រោមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixqx3X7gwKEk1-myQY6uFKaH6gEiDkzqUrJpFWIg-rpUM9OfNVKwtI1DXTONGJyMltvewmlBoWYeMZRx97m9NvftNGIWV7vE3oCsbsR7kvOdkht1ZvTTSO7SSKREbXBrcNoLLsxR59g-uqL_93Qc9KtSuk-q9Rin39Jdy0cr53VCNNyuYMRlYLAK75e8zr/s1200/image_2024-10-30_13-17-02.png

ប៉ុន្តែរឿងនឹកស្មានមិនដល់បានកើតឡើង ដោយសារលោក Vijay ជាម្ចាស់វិមានគ្មានឱកាសបានមករស់នៅក្នុងវិមានរបស់ខ្លួនទេ ។ រីឯមូលហេតុ គឺកាលពី៨ឆ្នាំមុន លោក Vijay បានរត់គេចខ្លួនពីប្រទេសឥណ្ឌាទៅរស់នៅអង់គ្លេស ក្រោយពីលោកពុំបានសងបំណុលស្មើទឹកប្រាក់ជាង១លានដុល្លារអាមេរិក ។ ក្រៅពីនេះ លោកក៏បានរងការចោទប្រកាន់ជាច្រើនករណីទៀត រួមទាំងករណីក្លែងបន្លំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgreWl3w-MKN-Z50PcGyYxoYSoH06zrYMCogJ8v9DPjtFxFLRBpaq9fjALUpq9hxXFLcmhj5q9AUUr-UTEjle_v__bHNF9zRbnqKqBhowQdX80w21q4EyOfHprgLOqZk4o8TleIPbS8jKmy8zMPt25EWTad6vD6Ni3iodc5OI9J3WFRR8ao-lkDrzxnldWF/s869/image_2024-10-30_13-17-00.png

កាលពីឆ្នាំ២០២៣ លោក Tom Tugendhat រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកសន្តិសុខ ត្រូវបានមហាជនសាកសួរពីករណីលោកបញ្ជូនលោក Vijay ត្រឡប់ទៅឥណ្ឌាវិញ ។ លោក Tom ថ្លែងថា ប្រទេសអង់គ្លេស មិនមែនជាកន្លែងរស់នៅរបស់មនុស្សគេចការកាត់ក្តីរកភាពយុត្តិធម៌ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMPAqyyj3yYa0IHOheFcEb2-AConC0HQa1Ha28dXBbY4M_PoyL69MRiGnj5FPdJYsEwssqtPIeZxHoOMuPI2hS4O5wL4MmsM54U9sVoOirXLN1SRSD-GUI6UxqbmGyqcV0WsTGQ0AJGbCPozQEMJPJKjayeiTt20rT8f92q_rI7Cdc7H3LKM_lUTRLcFwU/s1233/image_2024-10-30_13-17-00%20(2).png

លោក Tom បាននិយាយមកកាន់សារព័ត៌មាន Press Trust of India ថា ៖ «ប្រទេសទាំងពីរ (គឺអង់គ្លេស និងឥណ្ឌា) ត្រូវតែអនុវត្តតាមច្បាប់ ហើយរដ្ឋាភិបាលអង់គ្លេសមានគោលជំហរច្បាស់លាស់ថា អង់គ្លេសមិនមែនជាកន្លែងលាក់ខ្លួនរបស់អ្នករត់គេចពីផ្លូវច្បាប់ទេ» ។

រហូតមកដល់ឆ្នាំ២០២៤ វិមានលើអាកាសនេះនៅតែត្រូវបានទុកចោល ហើយមានពាក្យចចាមអារ៉ាមថា លោក Vijay ជាម្ចាស់វិមានពុំធ្លាប់បានឡើងលើអគារនេះទាល់តែសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4iFJ9Nj_EpSqMRUGIt3SanwXh_kijfpqu0VPOFWmQc-3klVRznjtpB88J5vUi3jzM8HFOh2njSoGsJYRLa3PAujcgEzVw4-nEUQyQXKHu8-tdFuD-Y9MVu1G3gNNVD5SnSS3cOW4P2lg2cp5-dbhJ6Fz3UmtNDveRv54nBW-rRPuQ3ggNpPOXzWJuoa9/s800/image_2024-10-30_13-16-59.png

Irfan Razak ជាប្រធានក្រុមហ៊ុន Prestige Estates Projects ដែលបានចូលរួមសាងសង់វិមាននេះ និយាយថា ៖ «ការសាងសង់វិមានលើអាកាសដ៏ធំនេះមានបញ្ហាប្រឈម ប៉ុន្តែយើងបានធ្វើតាមដូចការគ្រោងទុកទាំងអស់» ។

បើទោះជាវិមាននេះគ្មានមនុស្សរស់នៅ ប៉ុន្តែមហាជនបានសរសើរពីការសាងសង់វិមានដ៏ប្រណីត ក្នុងនោះអ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «វាជាអចលនទ្រព្យដ៏ល្អបំផុតនៅប្រទេសឥណ្ឌា វិមាននេះស្ថិតនៅកណ្តាលក្រុង និងមានសណ្ឋាគារទំនើបតម្លៃថ្លៃ, ការស្នាក់នៅបែបស៊ីវិល័យ, ជាមជ្ឈមណ្ឌលលក់ទំនិញតែមួយគត់ និងមានកន្លែងជាច្រើនទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_U3HJk-eAEhZOrhoSGylNj0d2tLFSGds2GNt5TsUoymRErXTEc1idLEZVs8lzrfPBRxeMzHlCWRatADdGep84jjgS4Z2xIjUoRxNshU8opLJJgCZkG7Pz6crLqoM-_rwcyZTVGVh81xVoqfy5guIQlku8QUxVDQGDkpT6RLmlyh4R16akXuFEiVCbDkP/s1440/image_2024-10-30_13-16-58.png

អ្នកលេងបណ្តាញសង្គមផ្សេងថា ៖ «វិមានតម្លៃរាប់លានដុល្លារអាមេរិកនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ។ វាជាគំនូសម្រាប់ការរស់នៅបែបស៊ីវិល័យក្នុងទីក្រុងធំរបស់ឥណ្ឌា» ៕

ឥណ្ឌាបានរកឃើញភព Exoplanet ថ្មីមួយដែលមានទំហំធំជាងផែនដីប្រាំដង

0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រឥណ្ឌាបានរកឃើញភពក្រាស់មួយមានទម្ងន់ធ្ងន់ជាងផែនដី ៦០ ដងនិងមានទំហំធំជាងផែនដី ៥ ដងត្រូវបានគេឱ្យឈ្មោះថា TOI-6651b។
TOI-6651b គឺជាភពដ៏ធំ និងក្រាស់ វិលជុំវិញផ្កាយដូចព្រះអាទិត្យ។ ភពនេះមានម៉ាស់ប្រហែល ៦០ ដងនៃផែនដី ហើយមានទំហំធំជាង ៥ ដងក្នុងកាំ ត្រូវបានគេចាត់ទុកថាវាមានលក្ខណៈសម្បត្តិខុសប្លែកពីភពភាគច្រើនដែលមានទំហំប្រហាក់ប្រហែលគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlB9lk6xHLKJ9PqdW3oPdUeO2HFPeRMP5E_VwNPmtP8nJ5XMe8dSEJJ8obVPw4VCUkWPTDm2LQUz4DbuaOsBXyjEPdJl06n2NuxY4g_II0F-n56x228UvwMeAusDLuHaqCAlETmK8YK5SIRoa25F2UGldBKEfzJdUU1aJKlxZyb0AUpWCaEWTN-Dg1J1R/s650/photo_2024-10-30_11-36-15.jpg

បកគំហើញនេះ គឺជារបកគំហើញនៃភពផែនដីលើកទីបួនហើយ ដោយមន្ទីរពិសោធន៍ស្រាវជ្រាវរូបវិទ្យារបស់ឥណ្ឌា (PRL) បានគូសបញ្ជាក់ពីការស្រាវជ្រាវដែលកំពុងបន្តរបស់ឥណ្ឌាក្នុងវិស័យវិទ្យាសាស្ត្រអវកាស។ TOI-6651b មានទីតាំងនៅក្នុងតំបន់ដែលគេស្គាល់ថាជា “វាលខ្សាច់ Neptunian” ដែលជាតំបន់ភពមួយចំនួននៃម៉ាស់របស់វាត្រូវបានរកឃើញ។ TOI-6651 មានទំហំធំ និងក្តៅជាងព្រះអាទិត្យរបស់យើងបន្តិច ជាមួយនឹងសីតុណ្ហភាពផ្ទៃជិតដល់ 5940 K។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWi8OGCB3uQfL3JFXMRzcAa-IlNRMN7hkTRgfot4jRkCQ-PF30MYwg9kuFmS9M-Nbb2f6_J_RJOf6ZtvKYVOfXqkLMkyAmx1KUYDcH3-xYDoHP5w8TP8E9cSaEgO8dc83KkWqifB48tknQiSx5G-pyjJ6oCR2PoN1_kN_eNzHmXU4HmmXTp00HA3h9en3e/s1000/photo_2024-10-30_11-33-54.jpg

អ្នកស្រាវជ្រាវ PRL បានរៀបរាប់លម្អិតអំពីរបបគំហើញនេះថា មូលហេតុដែល TOI-6651b មានទំហំធំ និងធ្ងន់ខុសប្លែកពីគេគឺដោយសារ ម៉ាស់របស់វាមានផ្ទុកនូវសារធាតុថ្ម សម្បូរទៅដោយជាតិដែក ជាមួយនឹងស្រទាប់ខាងក្រៅស្រាលជាងនៃអ៊ីដ្រូសែន និងអេលីយ៉ូមប្រហែល ៨៧%។ ដូច្នេះដង់ស៊ីតេខ្ពស់របស់ភពនេះបង្ហាញថា វាអាចនឹងឆ្លងកាត់ដំណើរការវិវត្តន៍មិនធម្មតា ដូចជាកំដៅទឹករលក ឬការបាត់បង់បរិយាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje58eeDeS3eNOvaXOvrjsOgI1n8PwWbjyaa1J6Lpd8DL2X3f8jKwTFPKEAC7O0kry9gUiH2-KEYu4BSvaWTlJf4knU-O8ccD3EtVA_wJh1HrKKZZh29QSScyhpzgmxu6XR-H6TP7dnK6PZtsqAcOTJN-OSD6fOFEyyZQxRb4PYxkdsd7Rl25gbGEm9dH0Z/s1280/image_2024-10-30_13-08-19.png

ការយល់ដឹងទាំងនេះផ្តល់ឱ្យអ្នកស្រាវជ្រាវនូវឱកាសមួយដើម្បីសិក្សាពីការបង្កើតភពដោយលម្អិតបន្ថែមទៀត ជាពិសេសសម្រាប់ភពដ៏ធំដែលមានសមាសធាតុក្រាស់នេះ។ ការរកឃើញនៃ TOI-6651b ជួយបន្ថែមទិន្នន័យដ៏មានតម្លៃដល់ការសិក្សាដែលកំពុងបន្តនៃការបង្កើតភព និងសក្ដានុពលនៃប្រព័ន្ធ។ ជាមួយនឹងការសង្កេតជាបន្តបន្ទាប់ អ្នកវិទ្យាសាស្ត្រក៏សង្ឃឹមថានឹងទទួលបានការយល់ដឹងថ្មីអំពីលក្ខណៈដែលកំណត់ភពនៅក្នុងវាលខ្សាច់ Neptunian ដែលរួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីការវិវត្តនៃភពនៅទូទាំងបរិយាកាសផ្សេងៗគ្នាផងដែរ៕

ចេញហើយ! លទ្ធផលឆ្នាំនេះនិទ្ទេស A ច្រើនជាងឆ្នាំមុនប្រមាណ៦០០នាក់

0

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤។

ដោយនៅក្នុងនោះគេឃើញថា បេក្ខជនទទួលបាននិទ្ទេស A មានការកើនឡើង៥៧៩នាក់ឯណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។

ខាងក្រោមនេះជាលទ្ធផលតាមនិទ្ទេសនីមួយ នៃសម័យប្រឡង៨ តុលា ២០២៤៖

និទ្ទេស A ចំនួន ២ ២១៦ នាក់
និទ្ទេស B ចំនួន ៩ ៧០១ នាក់
និទ្ទេស C ចំនួន ២២ ៦៧៥ នាក់
និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់
និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz6iGPFbnK2VxZE0_0xSgW6y2-vpAwdwQlSbdMV0jbIqVChgUur8xz93DEcI0WmVJXSIS_lBjsm5ADVYNZWUVKfo_iKc5143QdTYIq41wilPljecp4km3Zs5F_Ay6lO6-GMUYleteO1BcMf8jf-olqF7047OimDNCCIyWdI6Fn7hMbouXuIcDHRQmrd5Xs/s1280/photo_2024-10-30_10-53-05.jpg

 

សហព័ន្ធអារ៉ាប់រួមត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសេដ្ឋកិច្ចស្ថិរភាពបំផុតក្នុងលោក

0

បរទេស៖ យោងតាមរបាយការណ៍ថ្មីពី US News និង World Report សហព័ន្ធអារ៉ាប់រួមត្រូវបានផ្តល់កិត្តិយសជាប្រទេសដែលមានសេដ្ឋកិច្ចស្ថិរភាពបំផុតក្នុងពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសចំនួន ៨៩ ផ្សេងទៀតដែលចូលរួមក្នុងការស្ទង់មតិនេះ។ មិនត្រឹមតែឈរនូវចំណាត់ថ្នាក់ល្អនៃសេដ្ឋកិច្ចស្ថិរភាពប៉ុណ្ណោះទេ UAE ក៏សម្រេចបាននូវចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងសូចនាករសំខាន់ៗជាច្រើនទៀតផងដែរ រួមទាំងស្មារតីសហគ្រិន ឈរនៅចំណាត់ថ្នាក់ទី ១៥ និងបរិយាកាសវិនិយោគអាជីវកម្ម ជាប់ចំណាត់ថ្នាក់លេខ ៣៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MLmAX7IK5DZ4wTEzBHM_Dh2NGpy8h-5XyPpAyIrTf5GLVc8jEPc2dZ7rrV7yL4q2SVAkFgVOqdkRS3jJ2ba1BI2cnfuT67Vd5GYKWrl983WBNjluKE-SsmaRvYzKvdnWE7wNo9FjwlemVGqrzq7Gv9Qeb_Ts9MWH5d95TZgbLVKvDJJcauGYSJVvJKfw/s1600/image_2024-10-30_10-45-58%20(2).png

កត្តាទាំងនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសមជ្ឈិមបូព៌ាក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំ សូម្បីតែនៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលជាច្រើនក៏ដោយ។ ថ្មីៗនេះ សហព័ន្ធអារ៉ាប់រួមបានអនុវត្តយុទ្ធសាស្រ្តដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយកាត់បន្ថយសមាមាត្រនៃថាមពលនៅក្នុង GDP ។ វិស័យទេសចរណ៍ដូចជា ទេសចរណ៍ សេវាកម្មហិរញ្ញវត្ថុ អចលនទ្រព្យ និងពាណិជ្ជកម្ម មានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកជាង ៧០% ដល់ GDP ជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD0xzV2PAlV6poguZXD6nmwjh3uDt7xyTgJOH9czVHAIiQWcR0Fk0VDziRRlcwNXZ1t9LkN0BJ4RgmdWnrIyxNT1cmdm0i30AEbyfY0lnJbstnJ4ntJACGDtFZiIsPl1S-ntqjvkwZoGfLSO3PwUX3kAZaSB5vh2V9MyWY9gycoNnz7kfTMzBnIcUDPVhd/s1200/image_2024-10-30_10-45-58.png

ជាឧទាហរណ៍ ទីក្រុងឌូបៃបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទេសចរណ៍អន្តរជាតិដ៏សំខាន់ ដែលជួយឱ្យប្រទេសនេះកាត់បន្ថយការពឹងផ្អែកលើប្រេង។ នៅក្នុងប្រភេទចាប់ផ្តើមអាជីវកម្ម UAE ទទួលបាន ៨៦.៩ ពិន្ទុទាក់ទងនឹងការតភ្ជាប់ទៅកាន់ពិភពលោក រួមជាមួយនឹង ៩០.៧ ពិន្ទុនៅក្នុងស្មារតីសហគ្រិន។ ប្រទេសនេះក៏ទទួលបានពិន្ទុខ្ពស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៨៤ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ៨៧ ផងដែរ។ គួរកត់សម្គាល់ថា UAE ក៏ទទួលបាន ១០០ ពិន្ទុនៅក្នុងប្រភេទបរិយាកាសពន្ធអំណោយផល ដែលជាកត្តាសំខាន់ជួយជំរុញការវិនិយោគបរទេស និងការអភិវឌ្ឍន៍អាជីវកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXse4gkbHC29hBDkVudShrcrnATrstuYiXrULGIaZngkfIvTPcKhrN3tn5lH3bCjPNc9Fr8lFutiCpeVtEW49QZWkdn7nmt23eCF0y_3KEEePTZORdrnbD7fb1Pxzt7ac0U5loSEs5bASnDDHxSqkRMHMXTPQAu9Yy-0bphyphenhyphen_Xku44VccOM3rW8kFInqq/s2480/image_2024-10-30_10-45-59%20(2).png

ក្រៅពីនេះ UAE ក៏បានជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃគម្រោងថាមពលពន្លឺព្រះអាទិត្យ និងបៃតងមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ប្រទេសក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយក្នុងវិស័យផ្លាស់ប្តូរថាមពលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnLGA1xqPE5Ioff0YMgIupjKF7w8mWWhEGrejzGFiP68zL0nbJz5Ut445tV3s2IoHBO1jN3PVFDXAXHX1Da-m9To0oPsHIfHrCxQta7R6XR75EF-Yn4gG5fSxSVON9ZM-Gvd8pR4mUqczv-qpSNAJy0JraO-CvRkqrpmbAHGPOy2G9eSCzOOeX7dFBHbMa/s1200/image_2024-10-30_10-45-59.png

IMF ជឿជាក់ថា វិស័យដូចជា ទេសចរណ៍ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសំណង់ នឹងបន្តក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ដែលជួយឱ្យ UAE រក្សាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទាក់ទាញការវិនិយោគអន្តរជាតិ។ លើសពីនេះយុទ្ធសាស្ត្ររួមបញ្ចូលគ្នារបស់រដ្ឋាភិបាលក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន និងកំណើនបៃតងផងដែរ៕

ចង់ដឹងទេថា តើជីវិតក្រោយស្លា.ប់ពិតជាមានមែនទេ?

0

សហរដ្ឋអាមេរិក ៖ ក្រោយការស្លា.ប់ តើព្រលឹងរបស់មនុស្សនឹងទៅកន្លែងណាបន្តទៀត? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាមានចម្ងល់យូរមកហើយ និងចង់ដឹងចម្លើយយ៉ាងខ្លាំង ។ ហេតុនេះ គ្រូពេទ្យអាមេរិកម្នាក់បានបង្ហាញលទ្ធផលការស្រាវជ្រាវរបស់ខ្លួនបញ្ជាក់ថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ET46CyHZSJHUOLKofLTjLr9dVwVhtK-xPIDBAtwpxbBg287qpTvYi_7ciSjB63a2GteqQNGKYfe6yByyFaDXwWiJIgbA89jck2xWGRToXHArLcPmLUkIcclHOka3Emzis3moAdJmm7TkoCbBxEx7o2VCSVQnRhQjYvVy7RHyEARUXmJS5zWw8hlLpPe8/s1400/image_2024-10-30_10-35-06.png

លោក Jeffrey Long គ្រូពេទ្យឯកទេសព្យាបាលដោយកាំរស្មី និងជំងឺមហារីកមកពីសហរដ្ឋអាមេរិក ហើយលោកចាប់អារម្មណ៍នឹងជីវិតក្រោយការស្លាប់របស់មនុស្ស និយាយថា តាមការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ក្រោយពេលស្លាប់ ព្រលឹងនឹងចាកចេញពីរាងកាយ ។ ពេលមនុស្សម្នាក់ជិតស្លាប់នៅគ្លីនិក ហើយបេះដូងឈប់លោត គឺពួកគេបានដឹងពីអ្វីៗនៅជុំវិញខ្លួនទាំងអស់ ដូចជា ៖ មើលឃើញ, ស្តាប់ឮ, មានអារម្មណ៍ និងឆ្លើយតប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqtKFlewivAw_RkM_PqhNOajNaPvsXGRd-aoLp433dpSFluKL0UudvcwQjpVvVYdCSXEPnCWRVa5FsDHWTruVvDvkMiG6k-U6zGY3RAQqIUJYbuumNaBKQhUR0sGKdCb2m1qCNG6ARSeC51XwtUTfMWFf4TVI3W9KbDGzojbuJXsmSa3Q_BDreg1qZHck/s2250/image_2024-10-30_10-35-07.png

លោកបានចងក្រងឯកសារពាក់ព័ន្ធនឹងមនុស្សជិតស្លាប់ និងវិភាគផ្អែកលើវិទ្យាសាស្ត្រ ។ ក្រៅពីនេះ លោកបានអានអត្ថបទស្រាវជ្រាវអំពីខួរក្បាល និងពិចារណាចម្លើយតាមផ្នែកវិទ្យាសាស្ត្រ ព្រមទាំងបទពិសោធន៍ពេលមនុស្សជិតស្លាប់ វាធ្វើឱ្យលោកជឿថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។

បើទោះជាស្ថានការណ៍ជិតស្លាប់របស់មនុស្សម្នាក់ៗខុសគ្នាក្តី ប៉ុន្តែលោកសង្កេតឃើញមានចំណុចមួយដូចគ្នា គឺមនុស្សមួយចំនួននិយាយថា អារម្មណ៍របស់ពួកគេត្រូវបានបំបែកចេញពីរាងកាយ ដោយពួកគេអាចមើលឃើញ និងស្តាប់ឮសំឡេងនៅជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKM-nQ-u0k7PTJh3Le4wjVaIAxKNkOt-Gq4MtER59aHLCsCZkznKtkYAPPwtbzDG-9f-uiaojcVRyBX8KUek5sAvxKf__vWOZFH4NEy0nUQKiFJiaN-Xp-A0kV7ot8vu0P9pxNPQjdSXliq8VJbRL6q6oFK1uAtczeMOiEIVZj2ahkrMqDCiJ8cE3StmB/s1170/image_2024-10-30_10-35-07%20(2).png

លោក Jeffrey Long និយាយថា មានស្ត្រីម្នាក់សន្លប់លែងដឹងខ្លួនពេលកំពុងជិះសេះ ហើយសេះរបស់នាងក៏រត់ទៅកាន់ខ្ទមស្រែ គឺពេលនោះ អារម្មណ៍របស់នាងបានទៅជាមួយសេះដែរ ប៉ុន្តែរាងកាយរបស់នាងពុំបានទៅខ្ទមស្រែទេ ។ ពេលដឹងខ្លួនវិញ នាងអាចរៀបរាប់ពីហេតុការណ៍ដែលកើតឡើងទាំងអស់ក្នុងខ្ទមស្រែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_Pk2rho_tjzh8ne1pZjwWKcOG_-YjNEFXef2YSYjMjfp2bNHbFsx3XbDnC8cqwEe-kxr7_MFKR0pw95oEKmKSXzEV8lni8-3M6aXV2a_OQZOmssI3YFleFQFoE7srgwqItFnMRfWJLptJF512ijBQkSKgGIRW0LIDks7YP4nFMSMcVqe87fzhh-zcnwD/s1920/image_2024-10-30_10-35-08.png

ក្រៅពីនេះ លោក Jeffrey Long ក៏បានលើកឡើងពីមនុស្សផ្សេងទៀតដែលអះអាងថា ពួកគេធ្លាប់បានចូលក្នុងភពមួយទៀត ។ រីឯការធ្វើដំណើរទៅភពផ្សេង គឺពួកគេបានដើរនៅតាមផ្លូវមួយមានពន្លឺ និងមានសាច់ញាតិដែលលាចាកលោក ចេញមកទទួលស្វាគមន៍ ហើយឃើញពន្លឺផ្លេកៗនៅចំពោះមុខ ។

បើទោះជាបទពិសោធន៍ពាក់ព័ន្ធនឹងការជិតស្លាប់នេះក្លាយជាជំនឿបុរាណរបស់មនុស្សមួយចំនួន ប៉ុន្តែលោកបញ្ជាក់ថា ក្មេងតូចៗដែលពុំធ្លាប់ដឹងពីរឿងនេះ បែរជាអាចរៀបរាប់ពីហេតុការណ៍ជិតស្លាប់ដូចមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0gBesSLzYSnyjLEbEAtdOdw7E1I5qWxzKBwMyIMhFdpjXHxtG0aojoAAXJMTp5sF5APqRs71T7ZY1bQkqzMqDqLQ7euNG_omv8lE6ow4oKg3zgDHjsozc3KUKibXGVWSCkK0JqNzmPoCY-TthXudzspzlDuxX91ZqESYtsKJIseVAUwhHzgr2q94oYg4/s1920/image_2024-10-30_10-35-10.png

ដោយឡែក លោក Bruce Grayson សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ក៏បានស្រាវជ្រាវពីជីវិតក្រោយការស្លាប់ដែរ ។ ការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ពេលជិតស្លាប់ មនុស្សមួយចំនួនបានឃើញពន្លឺ, ជួបសាច់ញាតិដែលស្លាប់ទៅហើយ និងជួបរឿងរ៉ាវជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxu0ngDrogu0QFqw6tXlTahyv9k9mVtSvyqqZZtDSOvprNXiMxErxoT4Ov7cohopyhuGEHGKDKkVp6VMOOf-tKN_ejquLk9hngwZ4VgXBQWHp4oCGHcViiBlpeQvpRbZTsRHYOMwyTpN70ns_aYU88t44j80e9E2MOzbK3l_kaqVZBxWXnJrSSG82H77OB/s2048/image_2024-10-30_10-35-11.png

លោកបន្តថា មនុស្សជិតស្លាប់ ចាប់ពី១០% ទៅ២០% បាននិយាយដូចៗគ្នាពីហេតុការណ៍ដែលពួកគេបានជួបប្រទះ ។ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន កាលពីឆ្នាំ២០២១ ថា ៖ «មានភស្តុតាងបញ្ជាក់ថា ពេលមនុស្សស្លាប់ នឹងមានអ្វីម្យ៉ាងនៅតែមានជីវិតបន្តទៀត» ៕