Sopheap KBN
ពលរដ្ឋខេត្តពោធិ៍សាត់ ឈ្លោះគ្នាជាមួយអាជ្ញាធរដណ្ដើមដី ខណៈដីនៅតំបន់នោះកំពុងតែត្រូវប៉ាន់
ខេត្តពោធិ៍សាត់់៖ កាលពីពេលថ្មីៗនេះមានករណីយ៉ាងស្មុគស្មាញរវាងប្រជាពលរដ្ឋ និងអាជ្ញាធរកំពុងមានវិវាទគ្នាលើដីមួយកន្លែងក្បាល ៥០០ម៉ែត្រ បណ្តោយ ១ ០០០ម៉ែត្រ ស្ថិតនៅចំណុចស្រែពាំង ឃុំតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ខណៈពលរដ្ឋអះអាងថា អាជ្ញាធរយកដីគាត់...
លោក សុខ ទូច អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ប៉ុន្តែរកឃើញការទន្ទ្រានត្រឹមទំហំជាង៣ពាន់ហិកតាប៉ុណ្ណោះ
រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ របាយការណ៍ចេញផ្ទុយគ្នាបែបនេះ លោកបណ្ឌិសុខ...
ព្យុះទីហ្វុងរ៉ៃ (Rai) វាយប្រហារសមុទ្រវៀតណាម ធ្វើឲ្យបង្កងរាប់ម៉ឺនក្បាល រត់ចូលសមុទ្រអស់ ខាតលុយមិនស្ទើរ
វៀតណាម៖ ព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានកើតឡើងនៅប្រទេសហ្វីលីពីន ពេលនេះជះឥទ្ធិពលឆ្លងចូលដល់ឈូងសមុទ្រវៀតណាម ដែលបានបង្កឱ្យមានរលកធំៗទម្លុះទ្រុងបង្កងជាង៩០ទ្រុង រួមជាមួយក្បូនទេសចរណ៍របស់ប្រជាជននៅឈូងសមុទ្រ Cam Ranh។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នាព្រឹកថ្ងៃទី២០...
ព្យុះទីហ្វុង Rai បានឆក់យកជីវិតរបស់ប្រជានជនហ្វីលីពីន កើនឡើងដល់២០៨នាក់ហើយ
ហ្វីលីពីន៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់២០៨នាក់ហើយ ដោយសារខ្យល់ព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដីកោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច័ន្ទ...
លោក ហេង សួរ ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើល ការប្រើប្រាស់ស្ត្រីមានផ្ទៃពោះដើម្បីចូលរួមតវ៉ាគឺជាតាក់ទិចមួយប៉ុណ្ណោះ
រាជធានីភ្នំពេញ៖ គិតចាប់ពីចុងខែមេសាមក ក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុង បានបញ្ឈប់ការងារកម្មករនិយោជិតចំនួនជាង ១៣០០នាក់ ដែលនាំឲ្យវិវាទកើតឡើងរវាងបុគ្គលិក នឹងក្រុមហ៊ុន ខណៈពួកគេទាមទារឱ្យក្រុមហ៊ុន យកអ្នកដែលត្រូវបានខ្លួនបញ្ឈប់នោះ ឱ្យចូលធ្វើការងារវិញ និង...
ក្បាច់លួចទម្រង់ថ្មី! ក្មេងកំពុងអង្គុយចុចទូរស័ព្ទលេងក្នុងហាង ស្រាប់តែមានស្រីស្អាតម្នាក់ចូលលួចទូរស័ព្ទពីដៃក្មេង (មានវីដេអូ)
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការចែករំលែកយ៉ាងពាសពេញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនារីរូបស្រស់ម្នាក់ បានធ្វើដំណើរចូលលួចទូរស័ព្ទដៃពីក្មេងប្រុសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្នុងហាង។
យ៉ាងណាមិញចំពោះវីដេអូឃ្លីបដែលម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះនោះគឺមិនបានបញ្ជាក់ពីទីតាំងកើតហេតុនោះទេ ដោយគ្រាន់តែដឹងថា ហេតុការណ៍ខាងលើនោះបានកើតឡើងនាវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ជាក់ស្ដែងបើមើលទៅតាមកាំមេរ៉ាសុវត្ថិភាពបានបង្ហាញសកម្មភាពមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមាននារីរូបស្រស់ម្នាក់បានជិះកង់បីឥណ្ឌា ហើយដើរចូលមកក្នុងហាង រួចក្រឡេកចុះឡើងក៏ឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះ...
នេះជាហេតុផល ៤យ៉ាង ដែលមនុស្សស្រី សុខចិត្តទ្រាំ ខំមាត់សង្គត់ចិត្ត មិនចាកចេញពីប្តី ទោះគេធ្វើបាបចិត្តក៏ដោយ
ឈ្លោះគ្នាពេលណា លឺតែពាក្យថា« លែងលះគ្នាទៅ»នេះគឺជាប្រយោគដ៏ឃោឃៅបំផុតសម្រាប់ជិវិតស្រ្តី។វាមិនអីទេ សម្រាប់បុរសដែលចង់ចាកចេញពីប្រពន្ធ ប៉ុន្តែសម្រាប់ស្ត្រីដែលចាកចេញពីប្តីវិញ ត្រូវទទួលរងការរិះគន់ពីសង្គមក្បែរខ្លួន។ហើយមនុស្សប្រុសខ្លះ កុំចេះតែគិតថា នាងមិនហ៊ានលែងលះ ព្រោះតែនាងស្រឡាញ់ងប់ងល់នឹងអ្នកខ្លាំងពេក រហូតមិនអាចបាត់បង់អ្នកបាន ហើយក៏ព្យាយាមធ្វើបាបផ្លូវចិត្ត ដោយពាក្យសំដីគ្រោគគ្រាត តាមការពិតនៅពីក្រោយរឿងរ៉ាវនេះ ...
មានអ្នកបង្ហើបឲ្យដឹងពីហេតុផលដែល កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនទទួលស្គាល់ម្ដាយបង្កើត តាមពាក្យចោទរបស់ប្អូនស្រីបង្កើត
រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះមានការផ្ទុះនៅរឿងរ៉ាវរបស់ពិធីការិនីល្បីឈ្មោះរូបស្រស់សោភាប្រចាំទូរទស្សន៍បាយ័នគឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដោយកញ្ញាត្រូវបាននារីម្នាក់ ចេញមុខអះអាងថាជាប្អូនស្រី រួមឪពុក និងម្ដាយ ហើយបានធ្វើការចោទប្រកាន់ទៅកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថាមិនខ្វល់ខ្វាយពីក្រុមគ្រួសារបង្កើតរបស់ខ្លួន...
អ្នកច្បាប់បើករថយន្តបុកសិស្សសាលាបាត់.បង់ជី.វិ.តរហូតដល់៤នាក់ តែមិនមានអ្នកណាហ៊ានប៉ះពាល់រយៈពេលកន្លះខែមកហើយ
ខេត្តកំពត៖ កាលពីពេលថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយដែលមានក្មេងសិស្សសាលាជិះម៉ូតូ២គ្រឿង ចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តរេចង្កូតបុករះពេញទំហឹង បណ្តាលឱ្យក្មេង៤នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាចកាលពីថ្ងៃទី ០១...
ក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ បន្តប្រគល់រង្វាន់២០លានរៀលដល់ដៃអតិថិជនមានសំណាងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ
បន្ទាប់ពីមានភាពស្ងប់ស្ងាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) បានបន្តយុទ្ធនាការចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់២០លានរៀលដល់អតិថិជន រស់នៅភូមិទ្រាពីរ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកមានមហាសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ២០លានរៀលពីក្រុមហ៊ុន ប្រេងកូឡា សៀងភាវ...