Home Authors បញ្ចូលដោយ Sinuon KBN

Sinuon KBN

1366 POSTS 0 មតិយោបល់

មេទ័ពកម្ពុជា៣រូបឈរឈ្មោះជាតំណាងរាស្រ្ដ នៅអាណតិ្តទី៦នេះ

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នាអាណតិ្តទី៦នេះ មានមន្ត្រីជាន់ខ្ពស់ នៃអគ្គមេបញ្ជាការ​ដ្ឋានកង​យោធពល​ខេ​ម​ភូមិន្ទ​ ចំនួន៣រូប និងកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥។ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​​អះអាងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក...

ស្ដី្រម្នាក់ទាស់គ្នារឿងព្រំដី ស្រែកដាក់គូទំនាស់ រហូតដាច់ខ្យល់ស្លាប់

ខេត្តកំពង់ធំ៖ ស្ត្រីវ័យកណ្ដាលម្នាក់បានកើតទំនាស់ពីរឿងព្រំដីជាមួយនឹងអ្នកជិតខាង ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក រហូតគាំង​បេះ​ដូង ដួលទៅលើដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងតំបន់ត្រពាំងក្តារ...

កូរ៉េខាងជើងអនុញ្ញាតឲ្យអ្នកកាសែតបរទេសចូលពិនិត្យការបំផ្លាញទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន

រដ្ឋធានីព្យុងយ៉ាង៖​ យោងតាមបណ្ដា​ញផ្សព្វផ្សាយរបស់បរទេស បានរាយការណ៍ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ២០១៨នេះថា បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបចរចាគ្នាជាមួយនឹងសមភាគីកូរ៉េខាងត្បូងរបស់លោក នៅតែមានការសង័្សយពីកម្មវិធីនុយក្លេអ៊ែរ​របស់កូរ៉េខាងជើងនោះមក នៅពេលនេះ មេដឹកនាំកូរ៉េខាងជើងបានសម្រេចនឹងរំលោយ​ទីតាំង​សាកល្បង​នុយក្លេអ៊ែររបស់ខ្លួន ដែលនេះ គឺជា​ការបង្ហាញនូវកាយវិការ​សុ​ច្ឆន្ទៈ​មួយ ​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​...

ស្រីស្អាត៣នាក់ទំនងជាក្រខ្លាំងពេក ដាច់ចិត្តដើរលួចខោអាវអ្នកស្រុក

ខេត្តប៉ៃលិន៖ ​ក្មេងស្រីមួយក្រុមមានគ្នា៣នាក់ទំនងជាអត់ខ្លាំងពេក ក៏ដាច់ចិត្តទៅលួចខោអាវរបស់ប្រជាពលរដ្ឋ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា ក្មេងស្រីជាប់ពាក់ព័ន្ធនឹងករណីលួចខោអាវរបស់ប្រជាពលរដ្ឋ...

ក្មេងទំនើងម្នាក់ចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំ រត់គេចខ្លួនបានជិត២ខែ ទើបចាប់ខ្លួនបាន

ខេត្តព្រះសីហនុ៖ យុវជនទំនើងម្នាក់បានចាប់ក្មេងស្រីអាយុ៧ឆ្នាំរំលោភសេពសន្ថវៈ ហើយរត់គេចខ្លួនអស់រយៈពេលជិត២ខែ ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ...

បោះឆ្នោតក្លែងក្លាយ នៅវេណេហ្ស៊ុយអេឡា សហភាពអឺរ៉ុបកំពុងគំរាមដាក់ទណ្ឌកម្ម

បរទេស៖ សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា​ ខ្លួនកំពុងពិចារណាលើការដាក់ទណ្ឌកម្មសាជាថ្មីទៅលើប្រទេស​វេណេហ្ស៊ុយអេឡា​ បន្ទាប់ពីការបោះឆ្នោតសាជាថ្មីរបស់លោក Nicolas Maduro ត្រូវបានបំភ័ន្ត ដោយភាពមិនប្រក្រតី ហើយមិនបានបំពេញ​តាមបទដ្ឋានអន្តរជាតិ។ លោកស្រី Federica Mogherini ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានសរសេរ...

បុរសញៀនស្រាម្នាក់ ត្រឡប់ពីផឹក ដួលផ្កាប់មុខក្នុងកំពង់ទឹកស្លាប់

ខេត្តកណ្ដាល​៖​ បុរស​វ័យចំណាស់​ម្នាក់ ចេញពីផឹកស្រវឹង ដើរវង្វេងផ្លូវ ដួលផ្លាប់មុខនៅក្នុងកំពង់ទឹកទន្លេ ស្លាប់យ៉ាងអណោចអធ័ម ហើយសាកសព​ត្រូវកូនប្រទះឃើញ បង្ក​ឲ្យ​​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​...

ប្រធានាធិបតីអាមេរិក៖ ការចរចាជាមួយនឹងមេដឹកនាំកូរ៉េខាងជើង អាចនឹងលុបចោល

បរទេស៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេក បាននិយាយ នៅក្នុងជំនួបមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូងថា កិច្ច​ចរចារវាងប្រធានាធិបតីអាមេរិក​ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ប្រហែលជាអាច ឬមិនអាចកើតឡើង...

អនិច្ចា អស់ជីវិតទាំងមិនដឹងខ្លួន!!! កំពុងឱនជួសជុលរថយន្តធំ ស្រាប់តែក្បាលរថយន្ត ធ្លាក់សង្កត់បណ្តាលឲ្យ…

ខេត្តបាត់ដំបង៖ ជាងរថយន្តម្នាក់ កំពុងជួសជុលរថយន្តធុនធំ ស្រាប់តែក្បាលរថយន្ត ធ្លាក់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់ យ៉ាងអណោច​អាធមមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី២២ ខែឧសភា...

ចៅចិត្តតិរច្ឆានម្នាក់ខឹងជីតាប្រដៅ ទាញពូថៅសំពងក្បាល

ខេត្តក្រចេះ៖ បុរសតិរច្ឆានម្នាក់គ្រាន់តែឮជីតារបស់ខ្លួនស្ដីប្រដៅបន្តិចបន្តួច បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញពូថៅមកសំពងក្បាល ហើយរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក...