Home Authors បញ្ចូលដោយ MonyVadhana

MonyVadhana

153 POSTS 0 មតិយោបល់

ក្បាលនិងខ្លួននាគសេដ្ឋកិច្ចកំពុងឈឺធ្ងន់ ខណៈកន្ទុយនោះវិញក៏កម្រើកមិនទាន់រួច

ខេត្តព្រះសីហនុ និងរាជធានីភ្នុំពេញ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រៀបប្រដូចទៅនឹងក្បាល និងដងខ្លួន សត្វនាគ សំដៅលើគ្រឹះសេដ្ឋកិច្ចជាតិនោះ ពេលនេះមេរោគកូវីដ១៩ បាននិងកំពុងវាយលុកធ្ងន់ធ្ងរ។ ចំណែកខេត្តសៀមរាប ដែលជាកន្ទុយនាគសេដ្ឋកិច្ចនោះវិញ បានឈឺរ៉ាំរ៉ៃមកហើយចាប់តាំពីមេរោគកូវីដ១៩ផ្ទុះកាលដើមឆ្នាំ២០២០...

ទាន់កូវីដ១៩ កំពុងវាយលុក សម្រុកជួសជុលផ្លូវអត់ខូចឲ្យហើយ

មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគម្រោងជួសជុលមហាវិថីមួយចំនួន បើទោះបីជាមេរោគកូវីដ១៩ បាននិងកំពុងវាយលុកមិនទាន់ធូរស្បើយនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុយ៉ាងណាក្តី ។ ការជួសជុលផ្លូវនេះ ត្រូវបានទទួលការសាទរពីសំណាក់ប្រជាពលរដ្ឋជាច្រើនលើសលុប ប៉ុន្តែទន្ទឹមនឹងនេះ ក៍មានប្រជាពលរដ្ឋមួយចំនួនតូចមិនសូវជាសប្បាយចិត្តនោះដែរ ដោយពួកគាត់មើលឃើញថា ផ្លូវខ្លះដែលអាជ្ញាធរកំពុងផ្តើមការជួសជុល ពិសេសកំណាត់ផ្លូវនរោត្តមចាប់ពីចំណុចភ្លើងស្តុបមន្ទីរពេទ្យព្រះអង្គដួងរហូតដល់ស្ពានអាកាសក្បាលថ្នល់(ជួសជុលដោយកន្លែង) ផ្លូវមានសភាពល្អអាចប្រើប្រាស់បាននៅឡើយ ដែលមិនគួរទាន់ជួសជុល...

ក្រុមហ៊ុន Microsoft ខិតខំប្រឹងប្រែងបង្កើនប្រជាប្រិយភាពកម្មវិធី Teams ជាមួយមុខងារថ្មី

កម្មវិធី Teams គឺជាកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រជុំតាមរយៈវីដេអូពីចម្ងាយដែលគេហៅថា Video Conferencing ប៉ុន្តែកម្មវិធីនេះមិនសូវជាមានប្រជាប្រិយភាពបើយើងប្រៀបធៀបទៅកម្មវិធី Zoom ឬកម្មវិធី Meet របស់ក្រុមហ៊ុន Google។ ដូច្នេះហើយបានជាក្នុងពេលថ្មីៗនេះក្រុមហ៊ុន Microsoft...

សំណុំរឿងចាប់ជំរិតជាង១លានដុល្លារនៅសែនសុខ ធ្វើឲ្យអ្នកមានទ្រព្យចាប់ផ្តើមរងារ

អំពើចាប់ជំរិតគំរាមទារប្រាក់ និងជួនកាលបទឧក្រិដ្ឋមួយនេះ ក៍អាចបណ្តាលឲ្យជនរងគ្រោះមួយចំនួនដែលជាអ្នកមានទ្រព្យសម្បត្តិបានបាត់បង់អាយុជីវិតផងដែរ ។ បើរំឮកត្រួសៗពីអំពើចាប់ជំរិតកាលពីជាង២០ឆ្នាំមុន គេនឹងនឹកដល់ឈ្មោះឧក្រិដ្ឋជនដ៍ល្បីឈ្មោះដែលធ្លាប់ធ្វើឲ្យអ្នកមានៗនៅរាជធានីភ្នំពេញភ័យខ្លាចនោះគឺ អារ៉ាស្មាច់ ។ អារ៉ាស្មាច់ ធ្លាប់បានចាប់ជំរិតអ្នកមានៗចំនួន៩ដង ស្មើនឹងទឹកប្រាក់ជាង១លានដុល្លារ មុនពេលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅស្ទឹងមានជ័យកាលពីឆ្នាំ២០០០ ។ មានព័ត៏មានចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងអារ៉ាស្មាច់...

វប្បធម៍នាយករដ្ឋមន្រ្តីបញ្ជាបានប្រឹងធ្វើគួរបញ្ចប់

ប៉ុន្មានអាណត្តិចុងក្រោយនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រែងខ្លាំងណាស់ក្នុងការកែទម្រង់គ្រប់វិស័យ ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនមកដល់ពេលនេះ ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត មជ្ឈដ្ឋាននិងប្រជាពលរដ្ឋមួយចំនួនបានកត់សម្គាល់ឃើញថា មន្រ្តីថ្នាក់ក្រោមនៅស្ថាប័ន ឬអង្គភាពមួយចំនួនតូច បានអនុវត្តតួនាទី...

បាន Bale មួយមិនគ្រប់ Tottenham Hotspur ចង់បានម្នាក់ទៀត…

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងអស់កិច្ចសន្យារបស់គាត់នៅខែមិថុនានេះហើយគាត់ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិបក្រោយចំណាយពេលអស់ ១១ ឆ្នាំតាំងពីនៅថ្នាលយុវជនរហូតបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទឹកដី Santiago Bernabeu ។ ក្លិប មាន់ខ្នាយមាស Spurs ធ្លាប់មានទំនាក់ទំនងជាមួយ...

តើឧក្រិដ្ឋជនដែលអស់ជីវិតហើយ ត្រូវតែជាន់ថែមឬយ៉ាងណា ?

សំណួរខាងលើ ជាការចោទសួរពីសំណាក់អ្នកតាមដានសង្គមមួយចំនួន ក្រោយពីឃើញមហាជនជាច្រើនបានបញ្ចេញទស្សនៈបែបចំអកឲ្យឧក្រិដ្ឋជនម្នាក់ក្នុងចំណោមឧក្រិដ្ឋន៤នាក់ ដែលត្រូវបានកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាញ់ស្លាប់ក្នុងការបាញ់តដៃគ្នាក្នុងហេតុការណ៍ចាប់ជំរិតនិងប្លន់ប៉ងសម្លាប់ជនរងគ្រោះជាអតីតប្រធានអគ្គិសនីសាខាខេត្តកំពង់ចាម និងជាអ្នកដេញថ្លៃអគ្គិសនីនៅតាមបណ្តាខេត្តនានាផងដែរ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០១ មីនា ២០២១ នៅក្នុងបុរីអង្គរភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ។ ក្រោយហេតុការណ៍ដ៍រញ្ជួយមេឃកើតឡើង ក្រុមអ្នកតាមដានមួយចំនួនយល់ឃើញផ្ទាល់ខ្លួនថា ការរកយុត្តិធ៏មសម្រាប់ជនរងគ្រោះ ការស្អប់ខ្ពើមអំពើឧក្រិដ្ឋ...

ក្រសួង ស្ថាប័នរដ្ឋមួយចំនួនលុបចោល ឬ ផ្អាកការជ្រើសរើសមន្រ្តី

ក្រោមហេតុផលការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ពិសេសការចូលរួមសន្សំសំចៃថវិកាជាតិនៅគ្រាដ៍លំបាកដោយសារជំងឺកូវីដ១៩ ក្រសួងស្ថាប័នរដ្ឋមួយចំនួន បានប្រកាសលុបចោល ឬ ផ្អាកការជ្រើសរើសមន្រ្តីបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ។ ជាក់ស្តែងនៅថ្ងៃទី០២ កុម្ភៈ ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសលុបចោលការជ្រើសរើសមន្រ្តីរាជការចំនួន ១៣៣កន្លែង...

កូវីដ១៩កើន សាំងក៍ឡើង

តម្លៃប្រេងសាំងក្នុងរាជធានីភ្នំពេញនិយាយដោយឡែក គឺបានបន្តហក់ឡើងជាថ្មីទៀតហើយនៅថ្ងៃទី០១ មីនា ២០២១ ស្របពេលដែលករណីឆ្លងមេរោគកូវីដ១៩ ក៍បាននិងកំពុងកើនឡើងដែរនៅកម្ពុជា ពិសេសរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាសព័ត៏មានរបស់ស្ថានីយប្រេងឥន្ធនៈ PTT បានបង្ហាញថា តម្លៃប្រេងសាំងកាលពីថ្ងៃចន្ទនេះដល់ថ្ងៃទី១៥ មីនា ២០២១...

គោលនយោបាយកសិកម្មមិនប្រាកដប្រជា នាំវេទនាដល់អ្នកធ្វើកសិកម្ម

ប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៍ដូចជានៅលើបណ្តាញសង្គម គេកត់សម្គាល់ឃើញមានការរអ៊ូរទាំ ស្រែកឲ្យរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្មជួយអន្តរាគមន៍ពីការធ្លាក់ចុះតម្លៃផ្លែស្វាយ ក៍ដូចជាស្វាយគ្មានទីផ្សារជាដើម ។ ក្រៅពីស្វាយ អ្នកចិញ្ចឹមត្រីអណ្តែងមួយចំនួន ក៍ស្រែកឲ្យក្រសួងកសិកម្មជួយដែរ ។ គេនៅចាំបានថា កន្លងមកក្រសួងកសិកម្មបានប្រកាសកុំឲ្យកសិករ ឬអ្នកដាំស្វាយព្រួយបារម្ភអំពីទីផ្សារស្វាយ...