Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

ព្រះសង្ឃមួយអង្គធ្វើបុណ្យចម្រើនព្រះជន្ម បាចប្រាក់រាប់សែនបាត និងចិញ្ចៀនជិត១០០វង់

ប្រទេសថៃ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្រោយពីមានព្រះសង្ឃមួយអង្គបានធ្វើបុណ្យចម្រើនព្រះជន ព្រមទាំងបានចំណាយប្រាក់អស់រាប់សែនបាត និងចិញ្ចៀនមាសជិត១០០វង់បាចឱ្យប្រជាពលរដ្ឋដណ្ដើមគ្នារើសពេញទាំងវត្ត។ ហេតុការណ៍នេះត្រូវបានគេឱ្យដឹងថាបានកើតឡើងនៅក្នុងវត្ត ព្រះពុទ្ធាប៊ូឆា ឆាឡែម ប្រាគ្រីប ក្នុងខេត្ត Phitsanulok នៃប្រទេសថៃ ដោយមានព្រះសង្ឃមួយអង្គមានព្រះនាម លោកគ្រូ ប៊ុនឡោម...

កូនក្រមុំ អ៊ុយ ក្រែន ថតឈុតរៀបការក្នុងផ្ទះបាក់បែក ក្រោយរុស្សីវាយប្រហារ មួយថ្ងៃមុនពេលរៀបការខ្លួនមកដល់

បរទេស៖ នាថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២២ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងក្លាយជារឿងដ៏គួរឱ្យអាណិតអាសូរជាខ្លាំង ក្រោយពីមានការចែកចាយនូវរូបភាពរបស់កូនក្រមុំជនជាតិ អ៊ុយ ក្រែន បានថតឈុតរៀបការនៅក្នុងផ្ទះរបស់ខ្លួនដែលមា​នសភាពបាក់បែកព្រោះតែទទួលរងនូវការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីមកកាន់តំបន់ដែលនាងរស់នៅយ៉ាងដំណុំ។ សម្រាប់កូនក្រមុំទូទៅ នឹងមានក្ដីសុខពេលដែលថ្ងៃជិតរៀបការមកដល់...

ថៃតាំងពិព័រណ៍ផ្លែឈើ ដើម្បីលើកកម្ពស់ការនាំចេញ និងលើកទឹកចិត្តប្រជាកសិករ

ប្រទេសថៃ៖ នាថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២២ នេះ មានសេចក្ដីរាយកាណ៍មួយបានឱ្យដឹងថា នៅក្នុងប្រទេសថៃកំពុងតែរៀបចំនូវព្រឹត្តិការនៃការដាក់តាំងពិព័រណ៍នូវផ្លែឈើគ្រប់ប្រភេទ ក្នុងគោលបំណងលើកកម្ពស់ ក្នុងការនាំចេញនូវផ្លែឈើមានគុណភាព​ ជាពិសេសក្នុងការលើទឹកចិត្តប្រជាកសិករក្នុងការពង្រឹងសមត្ថភាពការដាំដុះឱ្យកាន់តែច្រើនដើម្បីបំពេញតម្រូវការនៃការនាំចេញផ្លែឈើ។ ការទាំងពិព័រណ៍នេះផងដែរត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងស្រុក ផាក...

នាំគ្នាភ្ញាក់ផ្អើលក្រោយឃើញ ព​ន្លឺភ្លើងក្រហមយ៉ាងអាថ៌កំបាំងនៅកណ្ដាលសមុទ្រ ចុងក្រោយទើបដឹងការពិត

បរទេស៖ កាលពីពេលថ្មីៗនេះមានការបង្ហោះនូវរូបភាពក្នុងផ្ទៃសមុទ្រដែលបានជះនូវពន្លឺពណ៌ក្រហមឆ្អៅ ដែលបានថតជាប់ពីខាងលើអាកាស រហូតបានធ្វើឱ្យមហាជនអ្នកលេងក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំងថា តើពន្លឺចម្លែកដែលបានជះពីសមុទ្រនោះជាពន្លឺអ្វីឱ្យពិតប្រាកដ តែចុងក្រោយហួសចិត្ត ព្រោះគេបានបញ្ជាក់ថានេះជាពន្លឺ របស់ទូកនេសាទមឹក។ ទាក់ទងនឹងរឿងរ៉ាវនេះផងដែរវាបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជារឿងដែលធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានការងើយឆ្ងល់ជាមួយនឹងពន្លឺចម្លែកនេះជាខ្លាំង ក្រោយពីអ្នកឧតុនិយមជនជាតិអាមេរិកម្នាក់ បានបង្ហាញនូវរូបភាព ហោះហើររបស់អ្នកដំណើរដែលបានថតពន្លឺភ្លើងក្រហមចម្លែកមួយនៅភាគខាងជើងនៃផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ...

បង្កើតកំណត់ត្រាថ្មី! ប្រើច្រមុះរុញគ្រាប់សណ្តែកដី ឡើងលើកំពូលភ្នំដ៏ខ្ពស់ ក្នុងរយៈពេល៧ថ្ងៃ

បរទេស៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ក្រោយពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់បានបង្កើតកំណត់ត្រាថ្មីមួយ ដោយប្រើច្រមុះរបស់គាត់ដើម្បីរុញគ្រាប់សណ្តែកដីទៅដល់កំពូលភ្នំក្នុងរយៈពេល ៧ ថ្ងៃសម្រាប់ការ អបអរសាទរប្រារព្ធខួបគម្រប់១៥០ឆ្នាំ នៃការកកើតស្រុកកំណើររបស់គាត់ ហើយគាត់ក៏បានក្លាយជាមនុស្សដំបូងបង្អស់ដែលសម្រេចបាននូវរឿងដ៏ចម្លែកនេះក្នុងសតវត្សទី ២១។ បុរសដែលពុះពារគ្រប់ឧបសគ្គ ជាមួយនឹងការបង្កើតរឿងដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់នេះមានឈ្មោះថា Bob...

ពិធីការក្លាយជាពិធីបុណ្យស.ព ក្រោយកូនក្រមុំជួបឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុតក្នុងពេលប្រារព្ធពិធី

បរទេស៖ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ពីសារព័ត៌មាន​ New York Post បានឱ្យដឹងថា មានសោកនាដកម្មមួយបានកើតឡើងក្នុងពិធីអាពាហ៍ពិពាហ៍ ក្រោយភ្ញៀវដែលជាសាច់ញាតិខាងកូនកំលោះបានបាញ់កាំភ្លើងដើម្បីអបអរ បែរត្រូវក្បាលកូនក្រមុំបណ្ដាលឱ្យបាត់បង់ជីវិត ប្រែក្លាយពីពិធីមង្គលការ ទៅជាពិធីបុណ្យសពទៅវិញ។ ករណីនៃសោកនាដកម្មដែលបានកើតឡើងដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅក្នុងពិធីមង្គលការមួយកន្លែងក្នុងទីក្រុង Firuzabad  ប្រទេសអ៊ីរ៉ង់...

សិស្សជិត១០០នាក់ត្រូវបានបណ្ដេញចេញមិនឱ្យប្រឡង ព្រោះតែមូលហេតុមួយនេះ

ប្រទេសថៃ៖ នាថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២២ នេះមានសេចក្តីរាយកាណ៍មកថាមាន​ក្មេងសិស្សសាលាថ្នាក់ទី៦ជាច្រើននាក់ត្រូវបានលោកគ្រូអ្នកគ្រូជាបណ្ដេញចេញមិនឱ្យធ្វើការប្រឡងឆមាស ព្រោះតែបញ្ហខុសច្បាប់វិន័យក្នុងការមិនព្រមកាត់សក់ឱ្យដូចនឹងច្បាប់សាលាបានតម្រូវ។ ករណីនេះផងដែរត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្នុង ខេត្ត ផាត់ ឡុង(Phatthalung) នៃប្រទេសថៃមានក្មេងប្រុសម្នាក់បានបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថាខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ផ្សេងទៀតត្រូវបានគ្រូបណ្ដេញចេញពីក្នុងថ្នាក់មិនឱ្យប្រឡង។ ប​ន្ទាប់ពីការបង្ហោះនេះបានសុះសាយទៅដល់អ្នកយកព័ត៌មានក៏បានធ្វើការចុះទៅសាកសួរគ្រូៗនៅក្នុងសាលានោះដើម្បីបញ្ជាក់ពីមូលហេតុ...

ទទួលរងការរិះគន់ជាខ្លាំងក្រោយបំពាក់ម៉ាស៊ីនត្រជាក់រាប់រយគ្រឿង មិនខ្វល់ពីបញ្ហាអ្នករស់នៅជុំវិញ

ប្រទេសចិន៖ កាលពពេលថ្មីៗនេះមានរឿងរ៉ាវដ៏ហួសចិត្តមួយបានកើតឡើងសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមក្រោយពីគេបានបង្ហោះនូវរូបភាពនៃអាគារមន្ទីរពេទ្យមួយក្នុងកន្លែងបានបំពាក់នូវម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង រហូតបណ្ដាលឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន និងអ្នកដែលរស់នៅក្បែរអាគារនោះ។ ទាក់ទងនឹងបញ្ហានេះផងដែរត្រូវបានគេឱ្យដឹងថា បានកើតឡើងនៅក្នុងទីក្រុង Chongqing ភាគនីរតីនៃប្រទេសចិន ដោយគេបានសង្កេតឃើញអាគារពេទ្យមួយកន្លែង បានបំពាក់នូវម៉ាស៊ីនត្រជាក់ជាច្រើនស្កេកស្កះ តម្រៀបជួរគ្នានៅក្រៅជញ្ជាំងរហូតទៅដល់ ១១៣ គ្រឿង ដែលមើលទៅហាក់ស្ទើរតែមិនមានចន្លោះនៃផ្ទៃអាគារ។ ករណីនេះផងដែរមមានមហាជនជាច្រើនមានចម្ងល់...

ឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីជំងឺផ្ដាសាយជ្រូកអាហ្រ្វិកកំពុងតែរីករាលដាល

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរបានឱ្យដឹងថាប្រទេសឥណ្ឌាកំពុងតែភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងពី"ជំងឺផ្តាសាយជ្រូកអាហ្រ្វិក" បន្ទាប់ពីមានការរកឃើញថា មានសត្វជ្រូកជាច្រើនក្បាលបានឆ្លងជំងឺ និងបានងាប់នៅក្នុងកសិដ្ឋានក្នុងសហគមន៍។ ទាក់ទងនឹងការឆ្លងជំងឺនេះផងដែរត្រូវបានគេឱ្យដឹងថា ពេទ្យសត្វ...

ប្រទេសក្រិចធ្វើការជម្លៀសប្រជាជនជាច្រើននាក់ក្រោយពីភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័ស

បរទេស៖ នាថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២២  ប្រទេសក្រិចបានបញ្ជាឱ្យជម្លៀសអ្នកស្រុកជាច្រើនដើម្បីគេចចេញពីភ្លើងឆេះព្រៃនៅភាគឦសាននៃទីក្រុងអាថែន(Athens) ព្រមទាំងត្រៀមប្រមូលកម្លាំងទប់ស្កាត់ភ្លើងឆេះព្រៃដែល កំពុងរាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់ខ្លាំង។ ហេតុការណ៍ដ៏អាក្រក់នេះផងដែរត្រូវបានគេរាយការណ៍មកថា ​អាជ្ញាធរក្រិចបានបញ្ជាឱ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ដើម្បីគេចចេញពីភ្លើងឆេះព្រៃដ៏ធំមួយនៅតំបន់ភ្នំPenteliភាគឦសាននៃទីក្រុងអាថែន (Athens)នៃប្រទេសក្រិច។ បច្ចុប្បន្ននេះ ភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់បក់ខ្លាំង ហើយក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា...