Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

ដុំព្រឹលធំៗធ្លាក់មកជាមួយព្យុះភ្លៀងស.ម្លា.ប់ ក្មេងអាយុ២០ខែ និងបង្ករបួសជាច្រើននាក់ផ្សេងទៀត(មានវីដេអូ)

បរទេស៖ កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ​BBC បានឱ្យដឹងថា ក្មេងស្រីអាយុ ២០ ខែបានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញបន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង ​និងបាននាំយកមកជាមួយនឹងដុំព្រឹលធំៗធ្លាកមកលើក្បាលរបស់នាង។...

ប្រទេសថៃបានព្រមានពីការជន់លិចភ្លាមៗដោយសារទឹកភ្លៀងនៅតំបន់មួយចំនួន

ប្រទេសថៃ៖ នៅមុននេះបន្តិចក្នុងខេត្ត Pathum Thani នៃប្រទេសថៃមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅតាមបណ្តោយផ្លូវ Klong Si ពីផ្លូវចូលទៅ ខាង ស្រុកថាន់យ៉ាបុរី ចេញ ពីស្រុកខ្លងហ្លួង...

មកដឹងពីផ្លូវទឹកសំខាន់ៗ និងមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា

យល់ដឹង៖ ប្រទេសខ្មែរជាប្រទេសមួយដែលមានទន្លេស្ទឹងព្រែកនិងបឹងបួដ៏ច្រើនហើយជាពិសេសផ្ទៃទឹកទាំងនោះ សុទ្ធតែជាប្រភពផ្ដល់ត្រីយ៉ាងច្រើនអនេក។ នៅស្រុកខ្មែរគេតែងនិយាយថា «ឲ្យតែមានទឹកមានត្រី» ។ តាមធម្មតាគេចែកព្រែកនិងទន្លេខ្មែរជាបីក្រុម៖ ក្រុមទន្លេធំក្រុមទន្លេសាប និង ក្រុមទន្លេដែលស្ថិតនៅ តាមឈូងសមុទ្រថៃ ។ ក. ក្រុមទន្លេធំ...

នារីជាYouTuber ដ៏ល្បីម្នាក់រត់គេចខ្លួន ក្រោយបោកប្រាក់គេអស់ជាច្រើនលានបាត ដូចជាតារាស្រី Pinky

ប្រទេសថៃ៖ ​នារីដែលជាYouTuber ដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃកំពុងតែងការចោទប្រកាន់ពីជនរងគ្រោះជាច្រើននាក់ទាក់ទងនឹងការបោកប្រាស់ប្រាក់ជាច្រើនតាមអនឡាញ ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមចាប់ខ្លួនយកមកដាក់ទោសទៅតាមផ្លូវច្បាប់។ បន្ទាប់ពីកាលពីកន្លងមកតារាស្រី Pinky Savika ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួនពីប​ទឆបោកប្រាក់ប្រជាជនជាច្រើនតាមរយៈអនឡាញពីការដាក់ទុនយកប្រាក់ចំណេញ ពី៦០ ភាគរយ ទៅ៨០ភាគរយ ​ដែលគិតជាប្រាក់ខូចខាតរបស់ជនរងគ្រោះជាច្រើនលានបាត ហើយតារាស្រីរូបនេះក៏ត្រូវបានជាប់ទោសក្នុងពន្ធនាគារជាមួយនឹងអ្នកពាក់ព័ន្ធចំនួន១៩នាក់ផ្សេងទៀត។ ប៉ុន្តែក្នុងពេលថ្មីៗនេះស្រាប់តែមានករណីរបស់ YouTuber...

រដូវភ្លៀងធ្លាក់ ស្បែកជើងមានក្លិនមែនទេ តោះមកដឹងវិធីកម្ចាត់ក្លិនងាយៗ និងមានប្រសិទ្ធភាពខ្ពស់

យល់ដឹង៖ ពិតណាស់នេះជារដូវភ្លៀងធ្លាក់ ហើយវាក៏ជាទុកកង្វល់សម្រាប់អ្នកធ្វើដំណើរ ប្រកបការងារផ្សេងៗ ពីបញ្ហាជាច្រើន ក្នុងនោះវាក៏ជារឿងដ៏គួរឱ្យធុញទ្រាន់ទាក់ទងនឹងការបង្កក្លិនស្បែកជើងមិនល្អដែលអ្នកតែងតែពាក់ប្រចាំថ្ងៃ ប៉ុន្តែសូមកុំភ័យអ្ន​កអាចមានវិធីងាយៗក្នុងការកម្ចាត់ក្លិនមិនល្អបង្កពីបាតេរីក្រោយពីទទឹកទឹកភ្លៀង។ នេះជាវិធីងាយៗទាំង១១ក្នុងការកម្ចាត់ក្លិនមិនល្អពីស្បែងជើងរបស់នាក់ជាមួយនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះរបស់លោកអ្នក៖ ១.ត្រូវសម្ងួតស្បែកជើង ប្រសិនបើស្បែកជើងសើម ដើម្បីស្ងួតនៅក្នុងព្រះអាទិត្យអ្នកត្រូវបើកចំហខ្សែស្បែកជើងចេញ ហើយ លើកអណ្តាតស្បែកជើងឡើង ដើម្បីឱ្យខ្យល់ចេញចូលបានស្រួល និងបានស្ងួតល្អ។ ២. ប្រើកាសែត អ្នកអាចយកការសែត...

អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទទីតាំងប្រមូលផ្ដុំគ្នារបស់សមាជិក លោកខឹមវាសនា​ កាលពីម៉ោង២៤ យប់មិញនេះហើយ

ក្រោយពីមានការពីមានការស្នើរសុំពន្យាពេលក្នុងការប្រមូលផ្ដុំគ្នារបស់គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រហូតដល់ដាច់ខែនេះ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាបបានបដិសេធ និងបានសម្រេចបិទទីតាំងប្រមូលផ្ដុំគ្នា ​របស់បងប្អូននៅចម្ការលើភ្នំគូលែនរបស់លោក ខឹម វាសនា ដែលបានជឿតាមការបង្ហាញប្រាប់ថា ទឹកនឹងជន់លេចពិភពលោកពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានបញ្ជាក់ប្រាប់ថា...

ក្មេងស្រីម្នាក់រស់ឡើងវិញក្នុងពិធីបុ.ណ្យ.ស.ពរបស់ខ្លួនឯង ក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យខុស

បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះក្មេងស្រីអាយុទើបតែ៣ឆ្នាំ នាងបានភ្ញាក់ដឹងខ្លួនមកវិញក្នុងពិធីបុណ្យសពរបស់ខ្លួនឯង ក្រោយពីយកមកពីមន្ទីរពេទ្យវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបញ្ជាក់ថា​នាងបានស្លាប់បាត់បង់ជីវិតហើយ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះផងដែរត្រូវបានគេដឹងថាបានកើតឡើងទៅលើគ្រួសារក្មេងស្រី Camila Martinez អាយុ ៣ ឆ្នាំ ជនជាតិម៉ិចស៊ីចកូបានធ្វើឱ្យឪពុកម្តាយរបស់នាងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញកូនស្រីជាទីស្រឡាញ់ភ្ញាក់ពីដំណេកនៅក្នុងពិធីបុណ្យសពរបស់នាង។ ប្រភពដដែលបានបញ្ជាក់ថា ដំបូងឡើយ...

ជាប់គាំងក្នុងបន្ទាប់ទឹកតែម្នាក់ឯងព្រោះខូចទ្វារ រយៈពេលជាច្រើនថ្ងៃ ចុងក្រោយសម្រេចសរសេរពាក្យបណ្ដាំទុក មុនអ.ស់.ជី.វិ.ត

ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីបានដឹងថាមានស្ត្រីជនជាតិថៃម្នាក់បានជាប់គាំងនៅក្នុងបន្ទាប់ទឹកអស់រយៈពេល៣ថ្ងៃព្រោះតែខូចទ្វារបន្ទប់ ចុងក្រោយគាត់បានយកក្រែមមកសរសេរពាក្យបណ្ដាំ​ទុកលើជញ្ជាំងបន្ទប់ទឹកមុនពេលគាត់បាត់បង់ជីវិត ប៉ុន្តែជាសំណាងល្អត្រូវបានគេជួយសង្គ្រោះបានទាន់ពេលវេលា។ ទាក់ទងនឹងហេតុការណ៍ខាងលើនេះផងដែរត្រូវបានមន្ត្រីប៉ូលិសបានឱ្យដឹងថា ម្ចាស់ផ្ទះដែលជាស្ត្រីរងគ្រោះបានចូលទៅងូតទឹកក្នុងបន្ទាប់ទឹកផ្ទាល់ខ្លួន នៅជាន់ទី៣ ​លុះពេលងូតទឹករួចស្រាប់តែជាប់សោព្រោះតែទ្វារខូចមិនអាចចេញមកវិញបានអស់រយៈពេល ៣ថ្ងៃ ដោយសារតែមិនបានដាក់ទូរស័ព្ទចូលទៅជាមួយ ទើបមិនអាចទាក់ទងរកជំនួយបាន។ ជាមួយគ្នានោះស្ត្រីរងគ្រោះគាត់បានផឹកទឹកម៉ាស៊ីនសម្រាប់បំពេញក្រពះ តែរឿងដ៏សែនអាសូរ និងមានសេចក្ដីអាណិតជាខ្លាំងនោះគឺ គាត់បានសម្រេចចិត្តយកក្រេមក្នុងបន្ទាប់ទឹកមកសរសេរពាក្យបណ្ដាំចុងក្រោយមុននឹងគាត់ស្លាប់ដោយប្រាប់ពីមូលហេតុដែលគាត់ជាប់ក្នុងបន្ទាប់ទឹក...

ឥណ្ឌាប្រើគ្រាប់បែក ៣.៧០០ តោនកម្ទេចប៉មភ្លោះកម្ពស់ដ៏ខ្ពស់ចោលគ្មានស្ដាយ ក្រោយរកឃើញថា…  

ប្រទេសឥណ្ឌា៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាអាជ្ញាធរឥណ្ឌាបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃសៅរ៍ទី ២៧ ខែសីហា មុនពេលអគារចំនួនពីរកម្ពស់ ៤០ ជាន់ត្រូវបានកម្ទេចនៅក្នុងតំបន់លំនៅដ្ឋានមួយនៅជាយក្រុងញូវដេលី នៃប្រទេសឥណ្ឌា ព្រោះតែជាសំណងខុសច្បាប់។ នេះបើតាមអាជ្ញាធរមូលដ្ឋានឥណ្ឌាបានបញ្ជាក់ថាអាផាតមិនភ្លោះកម្ពស់ ១០៣ ម៉ែត្រ ដែលមានឈ្មោះថាApex និង...

សមាជិកចុងក្រោយនៃជនជាតិដើមភាគតិចប្រេស៊ីលដែលផ្ដាច់ខ្លួនពីពិភពលោកត្រូវបានទទួល.ម.រ.ណ.ភាពក្នុងព្រៃអាម៉ាហ្សូន

បរទេស៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN បានឱ្យដឹងថាទីភ្នាក់ងារការពារជនជាតិដើមភាគតិចប្រេស៊ីល (Funai) បានប្រកាសថាសមាជិកដែលនៅសល់ចុងក្រោយរបស់ជនជាតិដើមភាគតិចប្រេស៊ីល ដែលមិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅបានទទួលមរណៈភាពហើយក្នុងព្រៃអាម៉ាហ្សូន។ ដោយទីភ្នាក់ងារការពារជនជាតិដើមភាគតិចប្រេស៊ីល (Funai) បាននិយាយថាកុលសម្ព័ន្ធជនជាតិដើមភាគតិច គឺជាបុរសម្នាក់ដែលបានរស់នៅឯកោអស់រយៈពេល...