Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

កូនក្រមុំសន្លប់កណ្ដាលរោងការ ព្រោះតែរំភើបដែលបានអោបឪពុកជាលើកដំបូង

ពិតជារឿងដ៏គួរភ្ញាក់ផ្អើលជាខ្លាំងក្រោយកូនក្រមុំ បានដួលសន្លប់នៅកណ្ដាលរោងការ ព្រោះតែរំភើបចិត្តដែលទទួលបានការអោបពីឪពុកជាលើកដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ ទាក់ទងនឹងករណីខាងលើនេះផងដែរបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានពិធីមង្គលការមួយបានរៀបចំឡើងយ៉ាងអធិកអធម ព្រមទាំងមានការចូលរួមពីសំណាក់ញាតិមិត្តបងប្អូនមកចូលរួមយ៉ាងកុះករ ដើម្បីមកជូនពរកូ​ន​ក្រមុំកូនកំលោះក្នុងថ្ងៃអពាហ៍ពិពាហ៍របស់ពួកគេ។ ក្នុងនោះស្រាប់តែមានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ព្រោះតែកូនក្រមុំបានដួលសន្លប់ភ្លាមៗខណៈដែលរូបនាងបានអោបឪពុក ឃើញដូចនោះឪពុកក៏បានព្យាយាមទប់កូនស្រីមិនឱ្យដួលប៉ះទង្គិចខ្លាំងទៅលើដី តែដោយសារតែកូនក្រមុំធ្ងន់ពេក ក៏បានដួលទាំងពីរ...

ម្ដាយខឹងកូនតូចមិនព្រមជួយធ្វើកិច្ចការផ្ទះ បែរជ្រើសរើសប្រើវិធីមួយនេះ

ប្រទេសឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការធ្វើទារុណកម្មកូនស្រីរបស់ខ្លួនដោយការចង់ដៃជើងកូន​ស្រីដាក់នៅលើដំបូលផ្ទះ ឱ្យនៅក្រោមកម្ដៅថ្ងៃយ៉ាងក្ដៅ រហូតនាងត្រូវបានគេហៅសាកសួរភ្លាមៗ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ ទាក់ទងនឹង​ករណីខាងលើនេះផងដែរបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយគេបានបង្ហោះនូវរូបភាពរបស់ស្ត្រីម្នាក់បានធ្វើសកម្មភាពចាប់កូនស្រីដែលទើបតែអាយុ៥ឆ្នាំ មកចងជើងចងដៃ ហើយយកមកដាក់នៅលើដំបូលផ្ទះហាលថ្ងៃយ៉ាងក្ដៅហួតហែង...

អបអរសាទរ! តារាស្រី Pancake ដឹកដៃគូស្នេហ៍ចូលរោងការក្នុងថ្ងៃនេះហើយ (មានវីដេអូ)

ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងទំនាក់ទំនងតារាស្រី Pancake  Khemani និងលោកឧត្តមសេនីយ៍រូបសង្លាលោក Saksoonthorn Premanond ដោយពួកគេទាំងពីរបានដឹកដៃគ្នាដើរចូលរោងការនៅក្នុងថ្ងៃនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ...

នារីម្នាក់ព្រោះតែការកែសម្ផស្ស ទើបគ្រួសារត្រូវបែកបាក់

ប្រទេសថៃ៖ ករណីនារីម្នាក់ត្រូវបានស្វាមីសុំលែងលះក្រោយពីធ្វើការវះកាត់កែច្រមុះ បន្ទាប់ពីស្វាមីព្យាយាមហាមឃាត់មិនឱ្យកែ ព្រោះមិនមែនជាធម្មជាតិ តែនាងលួចទៅគ្លីនិកកែសម្ផស្សទាល់តែបាន ទើបលទ្ធផលទទួលបានវាគឺត្រូវបែកបាក់គ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។ កាលពីពេលថ្មីនេះវេបសាយមានឈ្មោះថា ផាន់ធីប (Pantip.com)ដែលជាវេបសាយ និយាយចែករំលែកពីអារម្មណ៍ផ្សេងៗ និងមានការដោះស្រាយនូវបញ្ហារបស់ប្រិយមិត្តដែលបានចូលរួម ក្នុងនោះមាននារីម្នាក់បានរៀបរាប់ពីក្តីឈឺចាប់...

ក្រុមហ៊ុនយន្តហោះថៃរំពឹងថា នឹងមានកំណើនភ្ញៀវកើនឡើងទ្វេដងក្នុងខែមិថុនានេះ

ប្រទេសថៃ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាលចរណ៍មួយកន្លែង នៅក្នុងប្រទេសថៃ កំពុងតែរំពឹងទុកយ៉ាងមុតមាំថា នៅក្នុងខែមិថុនា នេះមានកំណើននៃភ្ញៀវធ្វើដំណើរក្រៅស្រុក និងក្នុងស្រុកកើនឡើងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ ទាក់ទងនឹងការរំពឹងទុកមួយនេះ លោក...

អ្នកគ្រូធ្លាប់តែជាអ្នកអប់រំដល់កូនសិស្សឱ្យមានទម្លាប់ល្អ  ស្រាប់តែចូលមើលបន្ទប់របស់គាត់ស្ទើរដាច់ផ្ងារ

ប្រទេសថៃ៖ ម្ចាស់បន្ទប់ជួលស្រឡាំងកាំងក្រោយបើកទ្វារឃើញបន្ទប់របស់អ្នកគ្រូម្នាក់ ពោរពេញដោយសំរាមហៀររហូតដល់មុខបន្ទប់ ដែលមើលទៅហាក់ដូចជាមិនព្រមសម្អាត និងយកចេញអស់រយៈពេលជាយូរមកហើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Sanook។ ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យហួសចិត្តនេះផងដែរបានកើតឡើងនៅក្នុងប្រទេសថៃ ដោយម្ចាស់បន្ទប់ជួលមួយកន្លែងបានធ្វើការបង្ហាញពីការដើរចូលទៅកាន់បន្ទាប់ជួលមួយដែលម្ចាស់អ្នកជួលគេស្គាល់ថាគាត់គឺជាអ្នកគ្រូក្នុងសកលវិទ្យាល័យមួយកន្លែង និង ជាសិស្សរៀនអនុបណ្ឌិតបន្ត។ ទន្ទឹមនឹងនោះម្ចាស់បន្ទប់ជួលម្នាក់នោះក៏បានធ្វើការបង្ហាញពីបន្ទប់អ្នកគ្រូម្នាក់នោះ ហើយអ្វីដែលធ្វើឱ្យម្ចាស់ផ្ទះស្រឡាំងកាំង និងមហាជនពិតជាមានការភ្ញាក់ផ្អើល...

កូរ៉េខាងត្បូង ចាប់ខ្លួនបុរសម្នាក់បានដុតអគារកម្ពស់៧ជាន់សម្លា.ប់មនុស្សអស់ជាច្រើននាក់

ប្រទេសកូរ៉េខាងត្បូង៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូងបានធ្វើការចាប់ខ្លួនបុរសម្នាក់ដែលបានដុតអគារមួយកន្លែង រហូតបណ្ដាលឱ្យក្លាយជា អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ និងមានអ្នករងរបួសផ្សេងទៀតផងដែរ។ នេះបើយោងកាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ ហេតុកាណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅក្នុងអគារការិយាល័យមេធាវីដែលមានកម្ពស់ ៧ជាន់ក្នុងទីក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង...

ធ្លាក់យន្តហោះ កណ្ដាលក្រុង ផ្ទុះឆេះបំផ្លាញផ្ទះប្រជាជន និងបណ្ដាលឱ្យមានអ្នកបា.ត់.ប.ង់ជី.វិ.ត

ប្រទេសចិន៖ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ២ និង ០០នាទី មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានការធ្លាក់យន្តហោះកណ្ដាលក្រុងបណ្ដាលឱ្យផ្ទុះ ឆាបឆេះផ្ទះសម្បែងប្រជាជនជាច្រើន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន...

អ្នកទោសរាប់ពាន់នាក់ ត្រូវបានដោះលែង ក្រោយកញ្ឆាក្លាយជារុក្ខជាតិស្របច្បាប់

ប្រទេសថៃ៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសថៃបានប្រកាសជាផ្លូវការក្នុងការដោះលែងអ្នកទោសទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើលកញ្ឆា ឱ្យមានសេរីភាពឡើងមកវិញ ក្រោយពីបានដាក់ច្បាប់ដកនូវរុក្ខជាតិកញ្ឆាចេញពីសារធាតុញៀន និងអាចដាំដុះ ព្រមទាំងចែកចាយដោយស្របច្បាប់ក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ការព័ត៌មាន Sanook។ ទាក់ទងនឹងការប្រកាសនេះផែងដែរ ដោយនៅក្នុងថ្ងៃទី៩ ខែមិថុនា...

ហេតុការណ៍ដ៏រន្ធ.ត់! រថភ្លើងដឹកអ្នកដំណើររាប់រយនាក់ត្រូវបានក្រឡាប់ មិនដឹងពីមូលហេតុ

ប្រទេសអ៊ីរ៉ង់៖ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ឧបទ្ទវហេតុរថភ្លើងដឹកអ្នកដំណើររាប់រយនាក់បានក្រឡាប់គួរឱ្យរន្ធត់ បណ្ដាលឱ្យមានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់ធ្ងរ។ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល...