Home Authors បញ្ចូលដោយ editor 2018

editor 2018

104 POSTS 0 មតិយោបល់

មុខតំណែងការងារជាច្រើនពាន់កន្លែងកំពុងរងចំាយុវជនជាមួយក្រុមហ៊ុនណាហ្គាវើលដ៍​

ភ្នំពេញ៖ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនពាន់នាក់ ដើម្បីឱ្យចាប់យកឱកាសកសាងអាជីពជោគជ័យជាមួយណាហ្គាវើលដ៍តាមរយៈបម្រើការងារពេញម៉ោង និងក្រៅម៉ោងរាប់ពាន់មុខតំណែង កំពុងរង់ចាំអ្នកនៅក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកហ្គេម និងសណ្ឋាគារស្របពេលនឹងការរីកលូតលាស់ដ៏លឿនរបស់ក្រុមហ៊ុន។ ដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សាដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស”ដែលលើកស្ទួយយុវជន-យុវនារីកម្ពុជាវ័យក្មេងអាចអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងមុខតំណែងជា​ច្រើននៅមណ្ឌល​កម្សាន្តចម្រុះ​ឈ្នះពាន​រង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍! សូមដើរចូលសម្ភាសន៍ដោយសេរី រៀងរាល់ថ្ងៃ...

​ការបៀតបៀនផ្លូវភេទនៅកន្លែងការងារក្នុងរោងចក្រជាកធ្វើការប៉ះពាល់ផលិតភាពការងារ

ភ្នំពេញ៖ ការដោះស្រាយបៀតបៀនផ្លូវភេទជាបញ្ហាប្រឈមសកលមួយដែលធ្វើឱ្យប៉ះពាល់ដល់កន្លែងការងារនៅជុំវិញពិភពលោក ។យើងដឹងថាការបៀតបៀនផ្លូវភេទនិងការកំរៀមកំហែងរំលោភបំពានផ្លូវភេទវានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់កម្មករដើម្បីធ្វើឱ្យសម្រេចបាននូវសក្តានុពលក៏ដូចចូលរួមឱ្យបានពេញលេញនៅក្នុងសហគមន៍និងកន្លែងការងារ។នេះបើតាមញលោកជំទាវ អ៊ែនជីឡា ខខូរ៉ាន ឯកអគ្គរាជទូតអូស្ត្រាលីប្រចំាកម្ពុជាក្នុងសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការងាររបស់ស្ត្រីនៅកន្លែងធ្វើការ នៅថ្ងៃទី១៧តុលា។ សូមចុចលីងវីឌីអូខាងក្រោម​! https://www.youtube.com/watch?v=O2jWfv-oZL8 ​

ឧកញ៉ា គួច ម៉េងលី ព្យាយាមវិនិយោគ ក្តោបក្តាប់ទីផ្សារអប់រំឯកជន ​​​នៅក្រុងនឹងតាមបណ្តាខេត្ត​

ភ្នំពេញ៖ ប៉ុន្មានឆ្នំាចុងក្រោយនេះគេសង្កេតលោកឧកញ៉ាគួចម៉េងលី ព្យាយាមបោះទុនវិនិយោគបង្កើតសាខាសាលាបន្តបន្ទាប់នៅក្នុងភ្នំពេញជាក់ស្តែងនៅថ្ងៃទី១៦តុលានេះបានដាក់ឱ្យដំណើរសាខាថ្មីមួយទៀតនៅជ្រោយចង្វារនិងបានកំពុងស្វែងរកទីតំាងជាច្រើនផ្សេងទៀតនៅតាមបណ្តាខេត្ត​នាពេលខាងមុខ​ ស្របពេលដែលមាតាបិតាសម័យថ្មីសុខចិត្តចំណាយប្រាក់ច្រើនបង់ឱ្យកូនរៀននៅតាមសាលាឯកជន ព្រោះតែចង់ឃើញកូនមានអនាគតល្អ ក្លាយជាមនុស្សពោពេញទៅដោយសក្តានុពលនៅក្នុងសង្គម។ សូមទស្សនា លីងវីឌីអូលម្អិតខាងក្រោមនេះ!

ណាហ្គាវើលដ៍ផ្តល់ជូនកម្មវិធីពិសេសជាច្រើនសម្រាប់ខែតុលានេះ​

ភ្នំពេញ៖ក្រៅពីម្ហូបពិសេសដែលផ្សំពីក្តាមសៀងហៃ, ក្តាមខេត្តកែប, ឌីមសាំ, ការសម្តែងសិល្បៈ និងរាត្រីកម្សាន្តក្នុងពិធីបុណ្យហាឡូវីន ណាហ្គាវើលដ៍មានផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យជាច្រើនទៀតពេញមួយខែតុលានេះ។ អ្នកដែលចូលចិត្តពិសាក្តាម អាចអញ្ជើញមកសាកល្បងម្ហូបពិសេសដែលផ្សំពីក្តាមនៅភោជនីយដ្ឋានប្រណីតនៅក្នុងណាហ្គាវើលដ៍។ រដូវក្តាមសៀងហៃ បានត្រឡប់មកវិញហើយដែលណាហ្គាវើលដ៍នឹងច្នៃយ៉ាងពិសេសតាមការកម៉្មង់របស់អតិថិជនពេញមួយខែតុលានេះ! ក្តាមនេះត្រូវបាននាំចូលពីខេត្តជាំងស៊ូប្រទេសចិនជាក្តាមដែលល្បីថាមានសាច់ផ្អែម ទន់ និងពងពណ៌មាសដ៏ឈ្ងុយឆ្ងាញ់។...

ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនរវាងកម្ពុជានិងម៉ាឡេស៊ីសម្រាប់ពលរដ្ឋ​​​​​​​​និងធុរកិច្ចលែងជាបញ្ហាទៀតហើយ

ភ្នំពេញ៖បន្ទាប់ពីការចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនគារមេយប៊ែងកាលពីថ្ងៃទី១០ខែតុលាឆ្នំា២០១៩នេះ រាល់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនទ្វេភាគីលែងជាបញ្ហាទៀតហើយសម្រាប់ប្រជាពលរដ្ឋនិងធុរកិច្ចទំាងពីរប្រទេសនាពេលខាងមុខ ដោយមិនចំាបាច់ឆ្លងកាត់ភាគីទី៣ដូចមុនឡើយ។ លោកជំទាវ ជាសិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍​លីងវិឌីអូ​​ខាងក្រោម​! https://www.youtube.com/watch?v=aCcSdK2UpV8 លោក Datuk Hamirullah Boorhan នាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍នៃធនាគារមេយប៊ែងលើកឡើងក្នុងពិធីចុះអនុស្សរៈយោគយល់ស្តីពីការលើកកម្ព ពស់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនរវាងធនគារជាតិនៃកម្ពុជាថា ធនាគារនឹងផ្តល់សេវាឆ្លងកាត់ប្រទេសកាន់តែមានភាព​ងាយស្រួលនិងមានតម្លៃស មរម្យបន្ថែមទៀតជូនអតិថិជនរបស់ខ្លួននៅក្រៅកម្ពុជា និងម៉ាឡេស៊ី។ ទន្ទឹមកិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកដល់ធនាគារក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនជាជម្រើសធនាគារឌីជីថលនៅក្នុងតំបន់ ។ លោកបន្តថា...

ណាហ្គាវើលដ៍និងអង្គការធីនឆាឡេនកម្ពុជាជួយដល់យុវជន-យុវនារីរងគ្រោះ

ភ្នំពេញ៖ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងធ្វើការសហការជាមួយអង្គការធីនឆាឡេនកម្ពុជាដើម្បីជួយដល់យុវជន-យុវនារី និងសហគមន៍រងគ្រោះឱ្យកសាងជីវិតរបស់ពួកគេឡើងវិញតាមរយៈការឧបត្ថម្ភរយៈពេលមួយឆ្នាំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅ Brooklyn ក្នុងទីក្រុងញូវយ៉ក អង្គការធីនឆាឡេនសកល (Global Teen Challenge) មានមជ្ឈមណ្ឌលដែលជាសាខារបស់ខ្លួនចំនួន...

ចិនវិនិយោគក្តោបក្តាប់វិស័យធំៗរបស់កម្ពុជា

ភ្នំពេញ​៖​ក្រុមហ៊ុនចិន​បន្ត​បោះទុនវិនិយោគ​ក្តោបក្តាប់​វិស័យធំៗឈានមុខគេ​នៅកម្ពុជា​នៅក្នុងរយៈ៤ឬ៥ឆ្នំា​ចុងក្រោយនេះ​ ពោលចាប់ពីឆ្នំា​២០១៥​មក​។ជាក់ស្តែង​ក្នុងរយៈពេល​៨ខែដើមឆ្នំា​២០១៩​ក្នុងចំណោមទុនវិយោគ​សរុប​៤ពាន់លានដុល្លារអាមេរិកដែលកត់ត្រាដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ហៅថា​CDCទុនវិនិយោគចិនមាន​៣១,៥៧%​ ខណៈដែលនៅឆ្នំា​២០១៨​ចិនមានតែ​២៨,៧៧%​។​

អបអរនិងប្រារព្ធពិធីបុណ្យសែន​ព្រះខែនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកនៅណាហ្គាវើលដ៍ក្នុងឱកាសពិធីបុណ្យសែនព្រះខែ! ទទួលយកនូវសំណាងល្អក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះជាមួយនំសែនព្រះខែដុតថ្មីៗ ការតុបតែងដោយចង្កៀងគោមដ៏ស្អាតប្លែក ការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការបញ្ចុះតម្លៃពិសេសជាច្រើនទៀតរបស់យើង!

ភ្ញៀវទេចរណ៍បរទេសងាកទៅកម្សាន្តតំបន់ឆ្នេរសមុទ្រកើនឡើង២៧%

ភ្នំពេញ៖នៅប៉ុន្មានឆ្នំាចុងក្រោយនេះតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឱ្យដឹងថាចំនួនភ្ញៀវអន្តរជាតិទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកើនឡើងជាបន្តបន្ទាប់ ពិសេសនៅឆមាសទី១ឆ្នំា២០១៩មានសន្ទុះកើនឡើង២៧%។