ព័ត៌មានសិល្បៈ ៖ ក្រោយពីមានការផ្សព្វផ្សាយ ពីស្ថានភាពរបស់តារាចម្រៀងជើងចាស់ ចាន់ សម័យ ដែលលោកកំពុងតែធ្លាក់ខ្លួនក្រលំបាក រហូតដល់ថ្នាក់ដើរស្ទូចត្រី យកមកចិញ្ចឹមកូននិងប្រពន្ធគួរឲ្យអាណិតរួចមក មានមហាជនជាច្រើន ដែលបានស្គាល់លោក កាលពីសម័យល្បីបទ “សុំមេមាន់មួយ” មានការអាណិតអាសូរយ៉ាងខ្លាំង ហើយសិល្បៈករមួយចំនួន បានស្កាត់ទៅជួបលោក និងសួរដោយផ្ទាល់ពីស្ថានភាពរបស់លោកទៀតផង ។

ទោះជាយ៉ាងណា រឿងរ៉ាវខាងលើនេះកំពុងតែកក្រើកនោះ ស្រាប់តែថ្មីៗនេះ កំពូលតារាចម្រៀង ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានចេញមុខជួយផ្តល់ជាថវិការផ្ទាល់ខ្លួន តាមរយៈបងប្រុសរបស់លោក ផ្ញើទៅជូនតារាចម្រៀងកំសត់ គឺលោក ចាន់ សម័យ ចំនួនដល់ទៅ១ពាន់ដុល្លារឯណោះ ។

ទឹកប្រាក់ដ៏ច្រើននេះ បានធ្វើឲ្យលោក ចាន់ សម័យ ដែលកំពុងតែធ្លាក់ខ្លួនដុនដាបខ្លាំងនោះ មានក្តីរំភើបរកអ្វីមកប្រៀបផ្ទឹមគ្មាន ហើយបានធ្វើឲ្យមហាជន មានការស្ងើចសរសើរដល់ទឹកចិត្ត ដ៏សប្បុរសរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមិនមើលរំលងនូវអ្នកសិល្បៈដូចគ្នា ដែលកំពុងតែជួបទុក្ខលំបាកនោះឡើយ ។ សូមទស្សនាវីដេអូខាងក្រោម ៖