ចែករំលែក

ក្រោយពីមានការភ្ញាក់ផ្អើល ល្បីថាកីឡាករ ជា ស្រួច បានដេកស្លាប់នៅក្នុងរថយន្ត ដោយគ្មានមូលហេតុ ហើយត្រូវបានគេស៊ែរតៗគ្នា និងមានចម្ងល់យ៉ាងខ្លាំងរួចមក ស្រាប់តែកីឡាករជា ស្រួច ដែលបានបាត់មុខមួយរយៈធំ ក្រោយពីមានរឿងអាស្រូវ ទាស់ទែងពាក្យសម្តីគ្នាជាមួយកញ្ញា សាន សុម៉ាលីនោះ បានចេញមុខមកម្តងទៀត ដោយសរសេរបកស្រាយថា ៖

“ជំរាបសួរពុកម៉ែ បងប្អូនជាទីគោរព និងជាទីរាប់អាន ថ្ងៃនេះខ្ញុំសូមជំរាបប្រាប់ បងប្អូននៅខេត្តស្ទឹងត្រែងថា ខ្ញុំនៅរស់ទេ បងប្អូនគាត់តេរសួរខ្ញុំ ល្បីថាខ្ញុំស្លាប់នៅក្នុងរថយន្តគ្មានមូលហេតុ មិនមែនទេបងប្អូន ខ្ញុំគ្រាន់តែកំសត់បន្តិចតែបុណ្ណោះ”។ យោងទៅលើការខមិនសួរ បន្ទាប់ពីលោក បានបកស្រាយខាងលើនេះ ដោយអ្នកខ្លះបានសួរសុខទុក្ខ និងអ្នកខ្លះបានសួរបញ្ជាក់នោះ លោកជា ស្រួច បានឆ្លើយតបថា “បាទខ្ញុំសុខសប្បាយជាទេ ក៏ប៉ុន្តែខ្ញុំជួបបញ្ហាតែរហូត មិនដែលមានសេចក្តីសុខកន្លែងណាទេ” ៕