ក្រោយពីបានចូលរួមសម្តែងក្នុងរឿងភាគ “ផ្កាថ្ម” លោក យ៉ែម សំអូន ហាក់បានបង្ហាញអារម្មណ៍ពីក្នុងរឿងមក ផ្សាភ្ជាប់ជាមួយជីវិតពិតរបស់លោក។

ជារឿយៗលោកតែងបង្ហោះសារ លើហ្វេសប៊ុកដែលនិយាយ ពីក្នុងរឿងភាគ ផ្កាថ្ម តែវាហាក់បីដូចលោកកំពុងតែ បរិយាយពីអារម្មណ៍ពិតក្នុងជីវិតពិត របស់លោកទៅវិញ។ ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយរឿងភាគ ហង្សមាស លោកបានបញ្ជាក់ថា លោកពិតជាដិតដាមជាពិសេស នូវឈុតដែលលោកសម្តែងជាតួឪពុក ហើយត្រូវកូនមិនទទួលស្គាល់ ដែលពិតជាធ្វើឲ្យលោក មានអារម្មណ៍ឈឺចាប់ជាខ្លាំង។

រឺឯនៅលើហ្វេសបុកលោកផ្ទាល់ ក៏បានបង្ហោះរូបមួយក្នុងឈុតរឿង “ផ្កាថ្ម” ដែលត្រូវកូនឈរបែរខ្នង ដាក់ជាមួយ នឹងពាក្យថា “វានៅតែថិតនៅក្នុងកាចងចាំមួយ ហើយវាប្រៀបដូចជាស្រមោល ដែលអន្ទោលតាមរាងកាយខ្ញុំ និងនៅក្នុងកែវភ្នែករបស់ខ្ញុំគ្នានថ្ងៃរលប់ នឹកតែមិនអាចជួប អ្នកណាខ្លះដែលអារម្មណ៍មួយនេះ?” ដែរទាំងនេះ ត្រូវបានទស្សនិកជនសន្និដ្ឋានថា ជាអារម្មណ៍ពិតរបស់លោក ជាមួយកូនស្រីនៅក្នុងជីវិតពិត។

យ៉ាងណាមិញលោក យ៉ែម សំអូន​ បានញ្ជាក់ផងដែរថាលោកក៏ដូចជាតារាសម្តែង ទាំងអស់ក្នុងរឿងភាគ “ផ្កាថ្ម” នេះគឺសុទ្ធតែបានដាក់អារម្មណ៍សម្តែង ខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីឲ្យរឿងភាគមួយនេះទទួល បានការគាំទ្រពីទស្សនិកជននិងជឿជាក់លើស្នាដៃ ផលិតរឿងភាគរបស់កូនខ្មែរផងដែរ៕