ចែករំលែក

ក្រុងតូក្យូៈ ការរអិលបាក់ដី និងជំនន់ទឹកភ្លៀង ដែលបង្កដោយទឹកភ្លៀងដូចហែកមេឃក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្ស២១នាក់ទៀត នៅក្នុងហេតុការណ៍មួយដែលក្លាយជាមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនបំផុត ដែលបានវាយប្រហារប្រទេសនេះចាប់តាំងពីមានរញ្ជួយដី និងរលកយក្សស៊ឺណាមិ ក្នុងឆ្នាំ២០១១។ នេះបើយោងតាមរបាយការន៍របស់ទូរទស្សន៍ ស៊ីអិនអិន ពីល្ងាចថ្ងៃពុធ ទី១១ កក្កដានេះ។


ប្រមុខរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយពីថ្ងៃពុធថា មនុស្សសរុប១៧៦នាក់ ត្រូវបានស្លាប់ ចាប់តាំងពីភ្លៀងដូចហែកមេឃបានចាប់ផ្តើមពីចុងសប្តាហ៍មុន។ មនុស្ស៩នាក់ទៀត នៅកំពុងបាត់ខ្លួន។

អ្នកឆ្លើយតបនឹងគ្រោះមហន្តរាយប្រមាណ៧៥០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ សម្រាប់ការរុករក និងប្រតិបត្តិការសង្គ្រោះ។ លោក Suga បានព្រមានថា ភ្លៀងផ្គរ និងការរអិលបាក់ដីនៅក្នុងប៉ុន្មានម៉ោងខាងមុខ អាចចោទជាបញ្ហាគ្រោះថ្នាក់ថែមទៀត។


នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អបេ អ្ញជើញមកដល់ខេត្តអូកាយ៉ាម៉ាក់ ពីព្រឹកថ្ងៃពុធ ដោយពិនិត្យមើលការខូចខាតនីក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយ។ លោកបានលុបចោលដំណើរទស្នកិច្ចទៅអឺរ៉ុប និងមជ្ឈឹមបូព៌ា ដែលបានគ្រោងរួចហើយ ដើម្បីផ្តោតការយកចិត្តទុកដាក់លើកិច្ចប្រឹងប្រែងជយយសង្គ្រោះគ្រោះមហន្តរាយនេះវិញ។


លោកអាបេ បានពិនិត្យមើលរាល់ការខូចខាតពីលើឧទ្ធម្ភាគចក្រ ដោយមើលឃើញនូវអ្វីដែលោកបានហៅថាជា«ស្នាកស្នាមនៃការខូចខាតគួរឲ្យខ្លាចដោយសារទឹកភ្លៀង» និងបានចុះទៅសួរសុខទុក្សមជ្ឈមណ្ឌលជម្លៀស។
លោកបាននិយាយថា រដ្ឋាភិបាលបាននិងកំពុងធ្វើការប្រឹងប្រែងគ្រប់យ៉ាងដើម្បីដោះស្រាយជាមួយវិបត្តិនេះ ចាប់តាំងពីមហន្តរាយនេះ បានកើតឡើង។


បន្ទាប់មក លោកអាបេ បានបានចុះពិនិត្យក្រុងគូរាស៊ីគិ ដែលរងការខ្ទេចខ្ទាំ និងបានជួបជាមួយលោកអភិបាលខេត្តអូការយ៉ាម៉ាក់។
តំបន់លំនៅដ្ឋានមួយ ដែលគេមើលឃើញកាលពីថ្ងៃទី៩ កក្កដា ក្នុងក្រុងគូរាស៊ីគិ ខេត្តអូកាយ៉ាម៉ាក់ បានស្ថិតនៅក្រោមទឹក បន្ទាប់ពីទឹសកភ្លៀងអត់ឈប់ឈរ ដែលបានវាយប្រហារទូទាំងតំបន់ភាគខាងលិចជប៉ុន។


ភ្លៀង បានចាប់ផ្តើមចាក់មកយ៉ាងគំហុកកាលពថ្ងៃព្រហស្បតិ៍ និងបានបង្កើនទម្ងន់នីថ្ងៃសុក្រ។ កាលពីចុងសប្តាហ៍ តំបន់ជាច្រើននឌប្រទេសជប៉ុនទទួលទឹកភ្លៀងចន្លោះ៣០០ និង៥០០ម៉ល្លីម៉ែត្រ ដោយខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ាក់ និងហៃយ៉ូហ្គោ ត្រូវលិចលង់ក្នុងកម្រិតកម្ពសទឹកជាង៥០០មីល្លីម៉ែត្រ។ ក្រុងខ្លះ ត្រូវបានលិចលង់ទាំងស្រុង ជាច្រើនម៉ោង៕