ចែករំលែក

ខេត្តឈាងរ៉ៃ៖ យោងតាមគេហទំព័រអីស្ត្រាលីមយយឲ្យដឹងថា ក្រុមការងារថតភាពយន្តអាមេរិក បានមកដល់ខេត្តឈាងរ៉ៃហើយ ហើយផលិតករអាមេរិក២នាក់ កំពុងរៀបចំគម្រោងភាពយន្តមួយអំពីកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃទាំង១២នាក់នោះ និងជំនួយការគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានជាប់នៅក្នុងរូងភ្នំអស់រយៈពេលេជាង២សប្តាហ៍។

ក្រុមក្មេងៗទាំងនោះ ត្រូវបានសង្គ្រោះពីរូងភ្នំថាំហ្លួងពីម្សិលមិញ បន្ទាប់ពីប្រតិបត្តិការចម្រុះជាតិសាសន៍បែបម៉ារ៉ាតុនមួយ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍បំផុត។ ទោះជាយ៉ាងណា សមាជិកក្រុមឆ្មាទឹកម្នា់ពិតជាបានស្លាប់ ក្នុងការព្យាយាមជួសង្គ្រោះក្រុមបាល់ទាត់ U-16 នោះ ដែលបានជាប់នៅក្នុងរូងភ្នំនោះ នៅថ្ងៃទី២៣មិថុនា។

យោងតាមគេហទំព័រ news.com.au ឲ្យដឹងថា ផលិតករអាមេរិកកាំងទាំង២រូបនោះ កំពុងរៀបចំឈុតឆាកភាពយន្តមួយស្តីពីពិសោធន៍គួរឲ្យភ័យខ្លាចរបស់ក្មេងប្រុសទាំងនោះ ក្នុងក្តីរំពឹងថា នឹងរកប្រាក់ចំណូលបានច្រើនបំផុតលំដាប់ពិភពលោក។
ដៃគូចាត់ចែងផលិតភាពយន្តនៃក្រុមហ៊ុន Pure Flix លោក Michael Scott បាននិយាយថា៖ «ខ្ញុំមើលឃើញថារឿងនេះ ជាភាពយន្តហូលីវូដធំមួយ ជាមួយកម្រិតផ្កាយលំដាប់ A»។ លោក Scott និងសហផលិតករ លោក Adam Smith បានធ្វើការសម្ភាសជំហានដំបូងរួចហើយ។

លោក Scott និងលោក Smith ក៏បានរៀបផែនការនាំយកអ្នកនិពន្ធប៉ារូលម្នាក់មកចូលរួម និងសម្ភាសអ្នកដើរតួនាទីសំខាន់ៗ អំពីក្រុមអ្នកសង្គ្រោះបរទេស និងកងឯកភាពឆ្នាទឹកនៃកងទ៍ពជើងទឹកថៃ ក្រុមកីឡាករដែលបានជាប់ក្នុងរូងភ្នំ និងក្រុមគ្រួសារពួកគេ និងស្វែងរកសិទ្ធិពិសេស ដើម្បីសរសេរដំណើររឿងនោះ។
ពេលត្រូវបានសួរថាតើវិធានការរបស់ពួកគេអាចត្រូវបានមើលឃើញថាគ្មានមេត្តានៅក្នុងពេលដ៏ឈឺចាប់មួយឬទេ លោក Smith បាននិយាយថា៖ «នឹងមានក្រុមហ៊ុនផលិតកម្មផ្សេងទៀតចូលមក ដូច្នោះហើយយើងត្រូវតែធ្វើវាឲ្យបានឆាប់បំផុត»។

លោក Scott ដែលបានរៀបការជាមយយស្ត្រីថៃម្នាក់ និងបានចំណាយពេល៣ខែ ១ឆ្នាំនៅក្នុងប្រទេសថៃ បាននិយាយថា៖ «ពួកគេ មិនកំពុងដាក់សម្ពាធលើប្រជាពលរដ្ឋជុំវិញការសម្ភាសនោះទេ»។

លោកបានបន្តថា៖ «ខ្ញុំបានប្រាប់ពួកគេរួចហើយថា នៅពេលដែលស្ថានការន៍ស្ងប់ស្ងាត់ យើងនឹងអង្គុយចុះ ហើយនឹងមានការសម្ភាសកាន់តែស៊ីជម្រៅមួយ លើអ្វីដែលពិតជាកំពុងកើតមានឡើង»៕

រូបថតអនុសហសាវរីយ៍ នៃក្រុមកីឡាករ U-16 ទាំង១២នាក់ ដែលមានឈ្មោះថាក្រុមជ្រូកព្រៃ មុនជាប់ក្នុងរូងភ្នំ