កីឡាបរទេស៖ នៅវេលាម៉ោង១រំលងអធ្រាត្រ (ម៉ោងនៅប្រទេសកម្ពុជា) ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមកីឡាបាល់ទាត់​ជម្រើសជាតិអង់គ្លេស ត្រូវប្រកួតយ៉ាងប្ដូរផ្ដាច់ជាមួយនឹងក្រុមកីឡាករជម្រើសជាតិក្រូអាត នៅក្នុងព្រឹត្តិការណ៍បាត់ទាត់ពិភពលោក នៅ​ឯពហុកីឡដ្ឋាន Luzhniki ប្រទេសរុស្ស៊ី ដើម្បីដណ្ដើមកៅអីឡើងទៅបារាំង​ នៅវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមកីឡករជម្រើសជាតិអង់គ្លេស

England ចំណាត់ថ្នាក់ FIFA ៖ លេខ១២

វត្តមានប្រកួតបាល់ទាត់ពិភពលោកមានចំនួន១៦ដង គឺឆ្នាំ១៩៥០, ១៩៥៤, ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០, ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤ និងឆ្នាំ២០១៨នេះ។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក គឺឆ្នាំ១៩៦៦

គ្រូបង្វឹក ៖ Gareth Southgate សញ្ជាតិអង់គ្លេស។ លោកបានចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ២០១៦ ហើយបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសចូលរួមប្រកួតចំនួន១៨ប្រកួត គឺឈ្នះ១២ ស្មើ៦ និងចាញ់២ ស្មើ៥៥/៦ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Harry Kane មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន២៥ប្រកួត ស៊ុតបាល់បាន១៨ គ្រាប់ កីឡាករខ្សែបម្រើ Dele Alli លេងឲ្យក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន២៧ប្រកួត ស៊ុតបាល់បាន២គ្រាប់ និងកីឡាករខ្សែការពារ Ashley Young លេងឲ្យក្លឹប Man Utd ធ្លាប់បង្ហាញវត្តមាន៣៦ប្រកួត ស៊ុតបាល់បាន៧គ្រាប់។ នៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសបានទម្លាក់ក្រុមកូឡុំប៊ី ដោយកាត់ក្តីស៊ុតបាល់ប៉េណាល់ទី ៤-៣ និងវគ្គ៨ក្រុមបានទម្លាក់ក្រុមស៊ុយអែត ក្នុងលទ្ធផល ២-០។

England ជាប់លេខ២ ក្នុងពូល G ។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-១-១។

៣ប្រកួតចុងក្រោយ គឺ ៖

06-18 England 0-1 Belgium

07-18 Colombia 1-1 England

07-18 Sweden 0-2 England

ដោយឡែក ក្រុម Croatia ជាប់លេខ២០ នៃចំណាត់ថ្នាក់ FIFA

វត្តមានក្នុងប្រកួតបាល់ទាត់ពិភពលោកមានចំនួន៥ដង គឺឆ្នាំ១៩៩៨,២០០២, ២០០៦, ២០១៤ និង២០១៨នេះ។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ៣ម្តង នៅឆ្នាំ១៩៩៨។

គ្រូបង្វឹក ៖ Zlatko Dalic សញ្ជាតិឆែក។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី​ កាលពីឆ្នាំ២០១៧ ហើយដឹកនាំក្រុមជម្រើសជាតិទៅប្រកួតបានចំនួន៩ប្រកួត គឺឈ្នះ៦ ស្មើ១ និងចាញ់២ ស្មើនឹង៥៧/១៤ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mario Mandukic លេងឲ្យក្លឹប Juventus ធ្លាប់បង្ហាញវត្តមានបាន៨៥ប្រកួត ស៊ុតបាល់បាន​៣១​គ្រាប់ កីឡាករខ្សែបម្រើ Ivan Rakitic លេងឲ្យក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន៩៤ប្រកួត ស៊ុតបាល់បាន១៥គ្រាប់ កីឡាករខ្សែការពារ Corluka លេងឲ្យក្លឹប Lokomotiv Mos ធ្លាប់បង្ហាញវត្តមានបាន១០១ប្រកួត ស៊ុតបាល់បាន៤គ្រាប់។ នៅវគ្គ១៦ក្រុម បានទម្លាក់ក្រុមដាណឺម៉ាក ដោយកាត់ក្តីបាល់ប៉េណាល់ទី ៣-២ និងវគ្គ៨ក្រុម បានទម្លាក់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ដោយកាត់ក្តីស៊ុតបាល់ប៉េណាល់ទី ៤-៣។

Croatia ជាប់លេខ១ ក្នុងពូល D ។ លទ្ធផល៥ប្រកួតចុងក្រោយ​ គឺ ៣-២-០។

៣ប្រកួតចុងក្រោយ គឺ ៖

06-18 Iceland 1-2 Croatia

07-18 Croatia 1-1 Denmark

07-18 Russia 2-2 Croatia

ប្រវត្តិជួបគ្នា ហើយទម្រង់លេងរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រូអាត