រុក្ខវិថី សង់ អេលីហ្សេ ទាំងមូល ឃើញមានតែមនុស្ស និងសម្លេងទ្រហឹងអឺងអាប់

ប្រធានាធិបតី បារាំង(កណ្តាល) ស្ទុះក្រោកឡើង លើកដៃ នៅពេលកីឡាករលេខ៥ តែតបាល់បញ្ចូលទី

ក្រុងប៉ារីស៖ ភ្លេងជាតិរបស់បារាំង ការស្រែកព្រមៗគ្នាថា «យើងដល់ផ្តាច់ព្រ័ត្រ» ហើយនឹងសម្លេង ស្តាប់គ្នាមិនបាន នៃស៊ីផ្លេរថយន្ត និងការបាញ់កាំជ្រួច បានលាន់លឺទ្រហឹងអឺងអាប់ ក្នុងទីក្រុងប៉ារីស និងស្ទើរតែគ្មានអ្នកចូលគេងនោះទេ កាលពីរាត្រីថ្ងៃអង្គារ ខណៈដែលអ្នកក្រុងប៉ារីសទាំងមូល ចូលរួមអបអរការឈានរបស់បារាំងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ២០១៨នៅប្រទេសរុស្ស៊ី។

រុក្ខវិថី សង់ អេលីហ្សេ ទាំងមូល ឃើញមានតែមនុស្ស និងសម្លេងទ្រហឹងអឺងអាប់

ហ្វូងមនុស្សប្រមាណ២ម៉ឺននាក់ បានប្រមូលផ្តុំគ្នាទស្សនាការប្រកួតរបស់កូនក្រុមលោក Didier Deschamps បានផ្តួលក្រុមបែលហ្ស៊ិក 1-0 ក្នងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងក្រុងលេនីនក្រាត() តាមអេក្រងទូរទស្សន៍យក្សនៅឯទីតាំសណ្ឋាគារប្រវត្តិសាស្ត្រ Hotel de Ville បារាំង ឬសាលាក្រុង។


ដោយទីតាំងទស្សនាធំទូលាយ អាចមើលឃើញពីគ្រប់មុំ ក្រុមអ្នកគាំទ្របានឡើងលើដើមឈើអង្គុយលើដំបូលរថយន្តវ៉ែន លើធុងសម្រាម និងរោងចំណតរថយន្តក្រុង។

កីឡាករ Samuel Umtiti (5) តែតបាល់បញ្ចូលទីតែ១គ្រាប់ឲ្យបារាំងឈ្នះការប្រកួត ប្រឈាងនឹងក្រុមបែលហ្សិក នៅកីឡដ្ឋានលេនីនក្រាត កាលពីយប់រំលងអាធ្រាត្រថ្ងៃអង្គារ។

កីឡាករ Samuel Umtiti បានរកបាល់ចូលទីជោគជ័យនៅក្នុងនាទី៥១ ដើម្បីធ្វើឲ្យរំជើបរំជួលកក្រើកដល់សមុទ្រទង់បីពណ៌នៃអ្នកគាំទ្រ ដែលភាគច្រើនជាពណ៌របស់ក្រុមជម្រើសជាតិនេះ ដោយថើបគ្នា អោបគ្នា និងរាំរែកដោយក្តីរីករាយជាពន់ពេក។


កូនសិស្សក្រុងប៉ារីសពីរនាក់ នាង អាលីយ៉ា និងសាឆា បានស្រែកខ្លាំងៗថា៖ «ជយោ បារាំង! ជយោ សាធារណៈរដ្ឋ!»។
ក្មេងស្រីទាំងពីរពន្យលើថា៖ «យើងមានមោទនភាពចំពោះបារាំងណាស់ នៅរាត្រីនេះ» ខណៈជុំវិញពួកគេ កាំជ្រួច បានផ្ទុះឡើងលើគ្រួស។


ក្បួនម៉ូតូ កង់ រថយន្តតូច រថយន្តធំដឹកសម្រាមជាច្រើន ពួកគេសុទ្ធតែមកចូលរួមការអបអរនេះ ដោយបង្កជាការកកស្ទះចេញចូលមិនរួចទេអស់រយៈជាច្រើនម៉ោង ហើយពួកគេភាគច្រើន វិមបានត្រឡប់គេងវិញទេ ដោយភាគច្រើនសេបសូរា និងគ្រើងស្រវឹងនៅទីនេះនិងដងផ្លូវ រីឯជាច្រើននាក់ទៀត បន្តសប្បាយរីករាយតាមបារ៍ និងបនទៀត។

ដោយប្រទេសបារាំងស្ថិតក្រោមការការពារសន្តិសុខខ្ពសតាំងពីការវាយប្រហារភេរវកម្មខែវិច្ឆិកា២០១៥មក តំបន់អ្នកគាំទ្រត្រូវបានឃ្លាំមើលដោយសមាជិកសន្តិសុខជាង១២០០នាក់។
អ្នកគាំទ្រ ដែលបានឡើងលើដំបូលរថយន្តក្រុងដែលកំពុងរំកិលខ្លួនបានម្តង១មីល្លីម៉ែត្រឆ្លងកាត់ហ្វូងមនុស្ស កំពុងរាំ និងគ្រវីអណ្តាតភ្លើង និងទង់ផ្សេងៗ ខណៈអ្នកបើកបររថយន្តក្រុង បរាជ័យពុំអាចនាំអ្នកដំណើរបស់ខ្លួនទៅកាន់គោលដៅពួកគបានទាន់ពេលវេលានោះទេ។


អ្នកគាំទ្រភាគច្រើន គឺជាក្មេងជំទង់ មិនសូវបានចងចាំពីបារាំងបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកចុងក្រោយ កាលពី២០ឆ្នាំមុនទេ។


ខណៈដែលអ្នកគាំទ្របារាំងសប្បាយរីករាយ ផឹកស៊ី ហ៊ោកញ្ជៀវ ក្រុមអ្នកគាំទ្របែលហ្ស៊ីក ស្រងូតស្រងាត់ ក្រៀមក្រំ និងខូចចិត្ត ព្រោះដំណើរនៃក្រុមជម្រើសជាតិរបស់ខ្លួន បានបញ្ចប់ត្រឹមបរាជ័យនេះហើយ។


នៅឯក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ីក ក្រុមប៉ូលិស ត្រូវបានដាក់ពង្រាយមកតាមដងដងផ្លូវជាច្រើន ដើម្បីរក្សាសណ្តាប់ធ្នាប់ បន្ទាប់ពីក្រុងអ្នកគាំទ្រ បង្កហិង្សាតាមដងផ្លូវ បន្ទាប់ពីក្រុមជម្រើសជាតិខ្លួន ត្រូវបានធ្លាក់ចេញពិការប្រកួតត្រេបវគ្គពាក់គន្តាលផ្តាច់ព្រ័ត្រនេះ៕ អ៊ឹម សុនាថ