ភ្នំពេញ៖ អ្នកណាខ្លះជា fan របស់ខ្សែរឿង Hotel Transylvania? កាលពីឆ្នាំ ២០១២ «Hotel Transylvania» បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនរាប់លាននាក់លើសកលលោក ដោយសារតែវាជាប្រភេទរឿងតុក្កតា 3D បែបកំប្លុកកំប្លែងសើចតាំងពីដើមរហូតដល់ចប់ ហើយកាលនោះ «Hotel Transylvania» បានចំនេញប្រាក់រហូតដល់ខ្ទង់រយលានដុល្លារឯណោះ ។

ដោយសារតែទទួលបានការគាំទ្រដ៏ច្រើនលើសលប់នេះ ទើបកាលពីឆ្នាំ ២០១៥ «Hotel Transylvania 2» បានបង្ហាញជាផ្លូវការ ហើយវាក៏ត្រូវបានទទួលការគាំទ្រខ្លាំងជាង «Hotel Transylvania» ទៅទៀត ។

ងាកមកពាក់កណ្ដាលឆ្នាំ ២០១៨ ឯនេះវិញ «Hotel Transylvania 3» ក៏បានចូលខ្លួនមកអន្ទងសំណើចរបស់ទស្សនិកជនសារជាថ្មី ដែលគ្រប់ឈុតឆាកនៃសាច់រឿង សុទ្ធតែបង្កប់ដោយពាក្យពេជន៍ ក៏ដូចជាសកម្មភាពកំប្លុកកំប្លែង ដែលធ្វើឱ្យទស្សនាសើចសប្បាយតាំងពីដើមរហូតដល់ចប់ ។ នៅក្នុងវគ្គថ្មីនេះ គឺបង្ហាញពីការសងសឹកគ្នាទៅវិញទៅមក របស់តួអង្គយើង ប៉ុន្តែចុងក្រោយការសងសឹករបស់ពួកគេត្រូវបានបញ្ចប់ដោយការចាក់ភ្លេងប្រកួតគ្នា

សរុបមកវិញ «Hotel Transylvania 3» ធានាថាស់ចពីដើមដល់ចប់ គ្មានចន្លោះឈុតណាដែលថាមិនសើចឡើយ គឺថាមិនចាញ់កាលពីវគ្គមុនៗទេ ។ បើចង់ជ្រាបច្បាស់ សូមទៅទស្សនានៅរោងភាពយន្ត Legend គ្រប់សាខា ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ១២ កក្កដា ស្អែកនេះហើយ ៕