តារាចម្រៀងនិងសម្តែងល្បីឈ្មោះជំនាន់ឆ្នាំ២០០០ អ្នកនាង ឡាយ លក្ខិណា បានវិលត្រលប់ចូលសិល្បៈវិញ ក្រោយពីបានផ្អាកអស់រយៈពេលយ៉ាងយូរ។

ក្រោយពីវិលចូលសិល្បៈភ្លាមអ្នកនាង ឡាយ លក្ខិណា ក៏បានចូលរួមសម្តែងខ្សែរភាពយន្តភាគឲ្យស្ថានីយ៍ ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ភ្លាមផងដែរ ដែលអ្នកនាងបានបញ្ជាក់ថា នេះគឺជាខ្សែរភាពយន្តភាគដំបូងហើយ សម្រាប់អ្នកនាងក្នុងការដែលត្រលប់ ចូលសិល្បៈវិញនេះ។

តារាសម្តែងដែលជាប់ឈ្មោះ ជាស្រីស្អាតបួនដួង អំឡុងឆ្នាំង២០០០រូបនេះ បានបន្ថែមថា អ្នកនាងពិតជាមានអារម្មណ៍ សប្បាយចិត្តក្នុងការត្រលប់ចូលសិល្បៈវិញ ហើយរឹតតែសប្បាយចិត្ត ពេលដែលបានសម្តែងរឿងភាគ “ផ្កាថ្ម” ឲ្យទូរទស្សន៍ហង្សមាស ដោយអ្នកនាងជឿជាក់ថា រឿងភាគមួយនេះ នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន៕