កីឡាបរទេស៖ នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមជម្រើសជាតិបារាំងនឹងប្រកួតយ៉ាងប្ដូរផ្ដាច់ជាមួយក្រុមជម្រើសជាតិប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៨ នៅក្នុងពហុ​កីឡដ្ឋាន Saint-Petersburg ប្រទេសរុស្ស៊ី ហើយគេសង្ឃឹមថា នៅក្នុងការប្រកួតដ៏ស្វិតស្វាញរប​ស់ក្រុមទាំង២នេះ នឹងមានវត្តមានរបស់លោក ម៉ាក្រុង ប្រធានា​ធិបតី​បារាំង អញ្ជើញទៅចូលរួមលើកទឹកចិត្តដល់កីឡាកររបស់ខ្លួនផងដែរ។

លោក Emmanuel Macron ប្រធានាធិបតីបារាំង ចាប់ដៃគ្នាជាមួយប្រធានាធិបតីរុស្ស៊ី

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែង នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ក្នុង​ក្រុង St Petersburg ប្រទេស​រុ​ស្ស៊ី​ កាលពី​ខែឧសភា​ កន្លងទៅនេះថា ​លោក​នឹង​វិលត្រឡប់​មក​កាន់ប្រទេស​រុ​ស្ស៊ី​ ម្តងទៀត ​បើសិន​ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិ​បារាំង​របស់​លោក​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨។

លោក Emmanuel Macron ប្រធានាធិបតីបារាំង

តាមអ្វីដែលលោក​ប្រធានាធិបតីបារាំង ម៉ាក្រុង បានសន្យានោះ គឺលោកនឹង​អញ្ជើញ​ចូលរួម​លើកទឹកចិត្ដដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង នៅក្នុងវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នា​ថ្ងៃ​ទី​១១ ខែកក្កដា​ ឆ្នាំ២០១៨ខាង​មុខ។ ក្រុម​បាលទាត់ជម្រើសបារាំងបានឈ្នះ​ក្រុម​អ៊ុយ​រូ​ហ្គា​ យ ក្នុងលទ្ធផល ២-០ ហើយបានឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជួបជាមួយនឹងក្រុមជម្រើជាតិប៊ែលហ្ស៊ិក។

ប្រវត្តិក្រុមជម្រើសជាតិទាំង២នេះ

បារាំង

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិបារាំង

ចំណាត់ថ្នាក់ FIFA ៖ លេខ7

វត្តមានប្រកួតបាល់ទាត់ពិភពលោក៖ ចំនួន 14ដង គឺឆ្នាំ1930/ 1934/ 1938/ 1954/ 1958/ 1966/ 1978/ 1982/ 1986/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ជើងឯកម្តង គឺឆ្នាំ 1998

គ្រូបង្វឹក ៖ Didier Deschamps សញ្ជាតិបារាំង។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិបារាំង កាលពីឆ្នាំ​ 2012។ ក្នុងសម័យកាលដឹកនាំរបស់លោក ចំនួន79ប្រកួត គឺឈ្នះ50 ស្មើ14 និងចាញ់ 15 ស្មើ62/34ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករ Antoine Griezmann មកពីក្លឹប At Madrid ធ្លាប់បង្ហាញវត្តមានបាន56ប្រកួត ស៊ុតបាល់បាន22គ្រាប់។ កីឡាករខ្សែបម្រើ Paul Pogba មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមានបាន56ប្រកួត ស៊ុតបាល់បាន10គ្រាប់ និងកីឡាករ Raphael Varane មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមានបាន43ប្រកួត ស៊ុតបាល់បាន2គ្រាប់។

France វគ្គ16ក្រុម បានទម្លាក់ក្រុម Argentina ដោយលទ្ធផល 4-3។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 3-2-0។ វគ្គ៨ក្រុមចុងក្រោយ ទម្លាក់ អ៊ុយរូហ្គាយ ក្នុងលទ្ធផល ២-០។

4ប្រកួតចុងក្រោយ គឺ ៖

06-18 France 1-0 Peru

06-18 Denmark 0-0 France

06-18 France 4-3 Argentina
07-18 Uruguay 0-2 France

ប៊ែលហ្ស៊ិក

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក

Belguim ចំណាត់ថ្នាក់ FIFA ៖ លេខ3

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន12ដង គឺឆ្នាំ1930/ 1934/ 1938/ 1954/ 1970/ 1982/ 1986/ 1990/ 1994/ 1998/ 2002/ 2014។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ4ម្តង គឺ ឆ្នាំ1986

គ្រូបង្វឹក ៖ Roberto Martinez សញ្ជាតិអេស្ប៉ាញ។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក កាលពីឆ្នាំ2016។ ក្នុងរជ្ជកាលដឹកនាំរបស់លោក22ប្រកួត គឺឈ្នះ16 ស្មើ5 និងចាញ់1 ស្មើ70ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Eden Hazard មកពីក្លឹប Chelsea ធ្លាប់បង្ហាញវត្តមានបាន89ប្រកួត ស៊ុតបាល់បាន25គ្រាប់ កីឡាករខ្សែបម្រើ De Bruyne មកពីក្លឹប Man City បង្ហាញវត្តមានបាន66ប្រកួត ស៊ុតបាល់បាន15គ្រាប់ និងកីឡាករខ្សែការពារ Kompany មកពីក្លឹប Man City បង្ហាញវត្តមានបាន78ប្រកួត ស៊ុតបាល់បាន4គ្រាប់។

Belgium វគ្គ16ក្រុម បានទម្លាក់ក្រុម Japan ដោយលទ្ធផល 3-2។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 5-0-0 និងវគ្គ៨ក្រុមទម្លាក់ប្រេស៊ីល ១-២។

4ប្រកួតចុងក្រោយ គឺ ៖

06-18 Belgium 5-2 Tunisia

06-18 England 0-1 Belgium

07-18 Belgium 3-2 Japan
07-18 Brazil 1-2 Belgium

ប្រវត្តិជួបគ្នា

ទម្រង់លេង និងកីឡាករទាំង២ក្រុមចូលលេង នៅរាត្រីនេះ