• ក្មេងប្រុស ២នាក់ដំបូង បានឡើងដល់ផ្ទៃដីខាងលើ
  • ក្មេងប្រុស ៦នាក់ ឥឡូវនេះរួចផុតពីគ្រោះថ្នាក់
  • ក្មេងប្រុស ៦នាក់ទៀត និងគ្រូបង្វឹកបាល់ទាត់ពួកគេ នឹងត្រូវបន្តសង្គ្រោះ
  • ជនបរទេស១៣នាក់ ចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះ
ក្មេងប្រុស២នាក់ ដំបូងត្រូវបានដឹកទៅកាន់ឧទ្ធម្ភាគចក្រ

ខេត្តឈាងរ៉ៃៈ ក្រុមមន្ត្រីថៃ បាននិយាយពីព្រលប់ថ្ងៃអាទិត្យថា សមាជិក៦នាក់ នៃក្រុមបាល់ទាត់យុវជនថៃដែលបានជាប់នៅខាងក្នុងរូងភ្នំថាំហ្លួងពីរសប្តាហ៍ បានចាកចេញពីរូងភ្នំដោយសុវត្ថិភាពហើយ។

ក្មេងប្រុស២នាក់ដំបូង នៃក្រុមជ្រូកព្រៃ បានឡើងមកដល់លើផ្ទៃដី មុនម៉ោង៦
រសៀល។ ក្មេង៤ម្នាក់ ក្នុងចំណោមក្មេងដែលបានចេញផុតទាំងនោះ ត្រូវបានគេដឹកតាម
យន្តហោះទៅកាន់មន្ទីរេទ្យឈាហរ៉ាំ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាពនៅក្នុង
តង់មន្ទីរពេទ្យចល័តមួយ ក្បែរមាត់រូងនោះ ដែលការព្យាករអាកាសធាតុ បាន
ព្រមានពីទឹកភ្លៀងរដូវវស្សានឹងចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យ ដែលនឹងបណ្តាលឲ្យ
មានការជន់លិចថែមទៀតក្នុងល្អាងភ្នំ។

ក្មេងប្រុសទាំងនោះ ត្រូវបានគេដឹកតាមរថយន្តសង្គ្រោះទៅកាន់ឧទ្ធម្ភាគចក្រ
មុនពេលចាកចេញទៅកាន់ការពិនិត្យសុខភាពរាងកាយម៉ត់ចត់ នៅមន្ទីរ
សុខាភិបាលធំបំផុតក្នុងតំបន់នេះ។

ក្រុមអ្នកមុជទឹកបរទេស១៣នាក់ និងសមាជិកឆ្មាទឹកថៃ៥នាក់ បានចាប់
ផ្តើមបេសកកម្មសង្គ្រោះដ៏ព្រហើនមួយពីម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ដើម្បីរំដោះ
ក្មេងថៃទាំ១២នាក់ និងគ្រូបង្វឹករបស់ពួកគេចេញពីខាងក្នុងរូងភ្នំដ៏ជ្រៅតូច
ចង្អៀតលិចទឹក និងបត់បែន នៅក្នុងខេត្តឈាងរ៉ៃ ភាគខាងជើងប្រទេសថៃ។
ប្រភពជាច្រើនដែលស្និទ្ធនឹងប្រតិបត្តការសង្គ្រោះនេះ បាននិយាយថា ក្មេងប្រុស
ទាំងនោះ ត្រូវបានបែងចែកជា៤ក្រុម។ ក្រុមទី១ នឹងមាន៤នាក់ ហើយក្រុមទី២
ទី៣និងទី៤ មាន៣នាក់ ចំណែកឯគ្រូបង្វឹក នឹងនៅក្នុងក្រុមចុងក្រោយ។
ប្រភពនេះ បាននិយាយថា ក្រុមក្មេងប្រុសទី១ គួរតែបានមកដល់ផ្ទៃដីហើយ
ពេលនេះ។

ប្រតិបត្តិការនោះ បានចាប់ផ្តើមកាលពីម៉ោង១០ព្រឹកថ្ងៃអាទិត្យ នៅពេលដែល
អភិបាលខេត្តឈាងរ៉ៃ លោក Narongsak Osottanakorn បាន
និយាយថា លក្ខខណ្ឌសង្គ្រោះនោះគឺល្អបំផុតពុំធ្លាប់មាន ចាប់ងតាំងពីក្រុបាល់
ទាត់យុវជននេះ ត្រូវបានអ្នកមុជទឹករូងភ្នំអង់គ្លសេបានរកឃើញកាលពីរាត្រីថ្ងៃ
ចន្ទ។

លោក Narongsak Osottanakorn ដែលជាប្រមុខក្រុមសង្គ្រោះនេះ
ផងដែរ បានប្រាប់ក្រុមអ្នកាកសែតថា៖«ថ្ងៃនេះ ជាថ្ងៃល្អសម្រាប់ប្រតិបត្តិការ។ ក្មេងប្រុសទាំងនោះ ត្រៀមខ្លួនរួចហើយ ដើម្បីប្រឈមនឹងបញ្ហាប្រឈម ទាំងឡាយ»៕