ក្រោយពីបានរកឃើញ ក្មេងៗដែលជាប់នៅក្នុងរូងភ្នំថាំហ្លួង ជាមួយនិងគ្រូបង្វឹករបស់ពួកគេរួចមក មកដល់ពេលនេះ ពួកក្មេងៗទាំងអស់ នៅមិនទាន់បានយកចេញ ពីក្នុងរូងភ្នំនោះនៅឡើយនោះទេ ដោយសារតែស្ថានភាពមិនអំណោយផល បូករួមជាមួយនិងជម្រៅដែលពួកគេ បានទៅដល់និងលាក់ខ្លួនោះ ជ្រៅខ្លាំងពេក។

យោងតាមរបាយការណ៍ នៃារព័ត៌មានក្នុងស្រុក បានផ្សាយថ្មីៗនេះថា ក្រុមជួយសង្គ្រោះបានប្រើផ្ទាំងក្រណាត់មួយ ដោយផ្លុំខ្យល់អុកស៊ីសែនចូល ដើម្បីបំប៉ោងឲ្យធំ ដែលមានរូបរាងដូចបំពង់លូ ទំហំ៧០ម៉ែត្រ និងប្រវែង៥០០ម៉ែត្រ ដោយក្រុមសង្គ្រោះបានគ្រោងថា នឹងដាក់បំពង់ធំ២កន្លែងជាប់ៗគ្នា ហើយដាក់ពង្រាយដល់មាត់ល្អាង ដែលជាច្រកចេញនោះ ។

គំនិតនេះត្រូវបានរកឃើញ ដោយលោក Pairot Bunton ដោយគាត់បានបំផុសគំនិតនេះឡើង សង្ឃឹមថាវិធីនេះអាចជួយកាត់បន្ថយ ការលំបាកច្រើនក្នុងការនាំក្មេងៗចេញមកក្រៅរូងភ្នំ ។ តែទោះជាយ៉ាងណា នៅមានការងឿងឆ្ងល់ថា តើផ្ទាំងក្រណាត់ដែលដាក់ពង្រាយ ដូចបំពង់លូនោះ និងផ្លុះខ្យល់អុកស៊ីសែនចូលនោះ អាចមានប្រសិទ្ធិភាពប៉ុណ្ណា ក្នុងការទប់ទល់ជាមួយនិងភាពមុតស្រួច នៃដុំថ្មដែលចាក់ស្រេះនៅក្នុងរូងភ្នំនោះ ។

លោក Pairot បានបង្ហាញពីភាពស្វឹតរឹងមាំ របស់ផ្ទាំងក្រណាត់ជាមួយនិងញញួរ វត្ថុមុតស្រួចជាច្រើន ដើម្បីធ្វើការពិសោធន៍ឲ្យអស់សង្ស័យ រួមជាមួយនិងការយកវត្ថុមុតស្រួច មកកាប់ជាច្រើនលើកច្រើនសារ ប៉ុន្តែពុំមានខូចខាតអ្វីឡើយ។ ទោះជាយ៉ាងណា ការបង្ហាញនូវគំនិតខាងលើនេះ គ្រាន់តែជាការលើកឡើងរបស់លោក Pairot តែប៉ុណ្ណោះ ដោយគេមិនទាន់ដឹងថា តើត្រូវយកវិធីនេះមកប្រើ ឬយ៉ាងណានោះទេ ។ សូមទស្សនាវីដេអូខាងក្រោម៖