សិល្បៈ៖ លោក ចាន់ សម័យ ដែលអ្នកទស្សនិកជនជំនាន់មុន និងក្រោយឆ្នាំ ១៩៩០ ច្បាស់ជាបានស្គាល់រួចមកហើយថា ជាតារាចម្រៀងសំនៀងផ្អែម មានទឹកដម រហូតទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈបទចម្រៀងជាច្រើនក្នុងនោះមានដូចជាបទ «មិនស្រឡាញ់អូនមិនបាន»«ស្តងដាស្រីស្អាត»«ស្នេហ៍ក្រោមពន្លឺកាំជ្រួច»«មិនអាចគ្មានអូ»«សុំមេមាន់» និងមានបទចម្រៀងជាច្រើនបទទៀត ដែលសុទ្ធតែជាបទទួលការគាំត្រខ្លាំងពីសំណាក់យុវវ័យនាជំនាន់នោះ ។

ក្រោយមកលោក ចាន់ សម័យ បានបាត់ឈ្មោះមួយរយៈធំពីសិល្បៈ ដោយអ្នកខ្លះស្មានថាលោកទៅរស់នៅក្រៅប្រទេស និងអ្នកខ្លះថាលោកកំពុងបោះទន់រកស៊ីជាមួយក្រុមគ្រួសារ ប៉ុន្តែបើតាមមិត្តភក្ដិជិតស្និទ្ធរបស់លោក បានឱ្យដឹងថា លោក ចាន់ សម័យ កំពុងមានជំងឺប្រចាំកាយ ដោយឈឺចាក់ដោតចង្កេះ និងខ្នង ។

ជាថ្មីម្ដងទៀត ខណៈពេលនេះ ស្រាប់តែមានដំណឹងថា អតីតារាចម្រៀងដ៏ល្បីខាងលើនេះ កំពុងធ្លាក់ខ្លួនខ្លាំងដល់ថ្នាក់ប្រកបរបរស្ទួចត្រីចញ្ចឹមជីវិត ហើយសម្រស់ទៀតសោតក៏ប្រែប្រួលទៅជាសម្បុរខ្មៅស្រអាប់ មើលស្ទើរតែមិនស្គាល់ថាជាលោក ចាន់ សម័យ ។

សូមបញ្ជាក់ថា ទោះជាយ៉ាងណាក្ដី សម្រាប់ព័ត៌មានមួយនេះ នៅមិនអាចចាត់ទុកជាព័ត៌មានច្បាស់ការបានឡើយ ហើយការពិតយ៉ាងណានោះ ក្រុមការងារយើងព្យាយាមទាក់ទងទៅកាន់លោក ចាន់ សម័យ ផ្ទាល់តែម្ដង ៕
សហការី KBN