ខេត្តឈាងរ៉ៃ៖ ស្បៀងអាហារ និងជំនួយផ្នែកសុខាភិបាល បានទៅដល់សមាជិកទាំង១៣នាក់ នៃក្រុមបាល់ទាត់យុវជនថៃនោះរួចហើយ ដែលពួកគេត្រូវបានគេរកឃើញនៅមានជីវិតប៉ុន្តែស្គមស្គាំង ដែលនៅផ្តុំគ្នានៅលើផ្នែកលយទៅក្រៅជ្រៅខាងក្នុងរូងភ្នំដែលលិចទឹក១០ថ្ងៃបន្ទាប់ពីពួកគេបានបាត់ខ្លួន ខណៈ ដែលយុទ្ធនាការនាំយកពួកគេចេញក្រៅ ត្រូវបានពិភាក្សាដើម្បីស្វែងរកមធ្យោបាយសុវត្ថិភាព នៅថ្ងៃអង្គារនេះ ជាប្រតិប្រតិបត្តិការមួយ ដែលក្រុមអ្នកជំនាញ បាននិយាយថា នឹងអាចស៊ីពេលយ៉ាងតិច៤ខែ។

កុមារទាំង១២នាក់ និងគ្រូបង្វឹកពួកគេ នៅទីសុវត្ថិភាព ក្នុងរូងភ្នំ ដែលអ្នកមុជទឹកជួបមុនគេ

យោធាថៃ បាននិយាយថា ខ្លួនកំពុងផ្តល់ស្បៀងអាហារដែលអាចប្រើបានច្រើនខែ និងកំពុងបង្រៀនក្មេងទាំងនោះឲ្យចេះហែលទឹកនៅខាងក្នុងបណ្តាញរូងភ្នំថាំហ្លួងលិចទឹកងងិតឈឹង ដែលជម្រៅរាប់គីឡូម៉ែត្រនខេត្តឈាងរ៉ៃភាគខាងជើង ដែលញាំញីដោយទឹកភ្លៀងរដូវវស្សា។

ក្រុមសង្គ្រោះបន្តបញ្ជូនស្បៀងអាហារ និងថ្នាំពេទ្យ សម្រាប់មុនស្ស១៣នាក់​និងកម្លាំងប្រតិបត្តិការក្នុងរូងភ្នំរយៈ ពេលវែង

នៅក្នុងការសន្ទនាគ្នាដ៏ភ្ញាក់ផ្អើលនិងរំភើបមួយក្នុងវីដេអូក្នុងពេលដែលក្រុមជំនួយនៅទីបំផុតបានទៅដល់ក្មេងទាំងនោះ អ្នកមុជទឹកអង់គ្លេសម្នាក់ បានស្រែកថា៖ «អ្នកមានគ្នាប៉ុន្មាននាក់។…១៣នាក់…..ប្រពៃណាស់»។

អភិបាលខេត្តឈាងរ៉ៃ លោក Narongsak Osotthanakorn ថ្លែងទៅកាន់អ្នកសារព័ត៌មាន

រូបភាពវីដេអូដែលមិនគួរឲ្យជឿនេះ បានបង្ហាញពីក្រុមក្មេងប្រុសស្គមកំព្រឹងនៅក្នុងអាវកីឡាបាល់ទាត់ប្រឡាក់ភក់យ៉ាងកន្ត្រាកៗ ដោយលើកដៃបាំងភ្នែកពួកគេពីពន្លឺពឹលរបស់អ្នកមុជទឹករូបនោះ។

ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ថ្នាំពេទ្យដែលចាំបាច់បំផុត ក្នុងនោះមានទាំងជែលកាឡូរីខ្ពស់ និងថ្នាំប៉ារ៉ាសេតាម៉ុល បានទៅដល់ពួកគេនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកមុជទឹកបានរៀបចំសម្រាប់ប្រតិបត្តិការនាំយកចេញវែងមួយ ខណៈលំហរូងភ្នំជាច្រើននៅតែលិចទឹក។

ឪពុកក្មេម្នាក់អរគយណដល់ក្រុមទាហាននៅក្បែររូូងភ្នំបន្ទាប់ពីទទួលដំណឹងល្អនោះ

អភិបាលខេត្តឈាងរ៉ៃ លោក Narongsak Osotthanakorn បានគូសបញញជាក់ពីឧបសគ្គបន្ទាប់សម្រាប់ក្រុមមុជទឹក ដែលត្រូវតែបញ្ជៀត និងមុជហែលទឹកទៅកាន់រូងភ្នំ ដែលក្រុមបាល់ទា់ជ្រូកព្រៃនោះត្រូវបានរកឃើញ។ លោកអភិបាលខេត្ត បាននិយាយថា៖ «យើងនឹងមិននាំពួកគេចេញក្រៅទេ រហូតដល់យើងរកឃើញមធ្យបាយសុវត្ថិភាពទាំងស្រុង»។

យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធថៃ វរៈនាវីឯក Anand Surawan បាននិយាយថា៖ «យើងត្រៀមបញ្ជូនស្បៀងបន្ថែមសម្រាប់និរន្រតភាពយ៉ាងតិច៤ខែ និងបង្វឹកអ្នកទាំង១៣នាក់ ឲ្យហែលទឹក ខណៈកំពុងបន្តបូមទឹកចេញ»។


ប្រាតិបត្តិការសង្គ្រោះដ៏រំជួលចិត្តនេះ បានបង្កការសប្បាយរីករាយយ៉ាងខ្លាំងទូទាំងបហ្រទេស បន្ទាប់ពីប្រទេសនេះបង្កើនប្រតិបត្តិការដ៏ធំសម្បើម និងវីវក់នឿយហត់បំផុត ដែលរំខាន់ឥតឈប់ឈរពីភ្លៀងធ្លាក់ដូចហែកមេឃបង្កជាទឹកជំនន់ភ្លាមៗ។

អភិបាលខេត្តឈាងរ៉ៃ លោក Narongsak Osotthanakorn បាននិយាយនៅថ្ងៃអង្គារថា៖ «យើងបានហៅប្រតិបត្តិការនេះថា បេសសកម្មមិនអាចទៅរួច» ព្រោះវាមានភ្លៀងធ្លាក់រាល់ថ្ងៃ…ប៉ុន្តែជាមួយការតាំងចិត្តរបស់យើង និងគ្រឿងបំពាក់របស់យើង យើងបានប្រយុទ្ធនឹងធម្មជាតិ។

លោក Narongsakក៏បានថ្លែងអំណរគុណដល់មនុស្សជាង១០០០នាក់ ទាំងជនជាតិថៃ និងបរទេស ទាំងជាក្រុម និងជាបុគ្គល ដែលបានធ្វើការ និងជួយសម្របសម្រួលប្រតិបត្តិការសង្គ្រោះនេះ។ លោកក៏បានលើកសរសើរជាពិសេសចំពោះក្រុមឆ្មាទឹក ដែលមានរហស្សនាមថា ជាក្រុមពិសេស១១៤នាក់។

ក្មេងប្រុសទាំងនោះ ត្រូវបានគេរកឃើញនៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃចន្ទ ដោយក្រុមអ្នកមុជទឹកអង់គ្លេស ប្រមាណជា៤០០ម៉ែត្រ ពីទីដែលគេរំពឹងថាពួកគេបានជាប់់នៅក្នុងរូងភ្នំនោះ។

នៅក្នុងវីដេអូដែលគេបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់កងឆ្មាទឹកថៃនោះ ម្នាក់ក្នុងចំណោមក្មេងទាំងនោះ បានស្រែកទៅកាន់ក្រុមអ្នកសង្គ្រោះថា៖ «យើងឃ្លានណាស់…យើងទៅក្រៅបានទេ?»។ ជាការឆ្លើយតប អ្នកមុជទឹកអង់គ្លេសរូបនោះ និយាយថា៖ «មនុស្សជាច្រើនកំពុងមកហើយ…ពួកយើងជាអ្នកទីមួយ»។

ការសង្គ្រោះដែលទំនងជាទៅមិនរួច
ភារកិច្ច ក្នុងនាំយកក្មេងប្រុសទាំងនោះចេញ គឺស្មុគស្មាញណាស់ ដោយហេតុថា ពួកគេស្ថិតក្នុសភាពខ្សោយ ហើយក៏មិនមែនជាអ្នកមុជទឹកដែលមានបទពិសោធន៍។
ក្រុមជំនាញការ បាននិយាយថា វាអាចចំណាយពេលរាប់សប្តាហ៍ បើមិនរាប់ខែនោះទេ ដើម្បីនាំយកពួកគេចេញ ខណៈរូងភ្នំភាគច្រើននោះតែលិចទឹក។

បើសិនជាការហែលទឹកមិនអាចទៅរួច មានឱកាសពីខាងក្រៅមួយត្រូវខួងភ្នម ឬរងចាំរហូតដល់ទឹកស្រកអស់ ហើយដើរថ្មើរចេញក្រៅតែម្តង។
ប៉ុន្តែពេលវេលាចោះតែរំកិលទៅមុខ ដោយភ្លៀងត្រូវបានព្យាករនឹងវិលមកវិញក្នុងសប្តាហ៍នេះ ខណៈរដូវវស្សាចូលមកដល់កាន់តែជ្រៅ។

ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយនៅក្នុងក្រុងបាងកក ថា កាជម្លៀសមនុស្សទាំង១៣នាក់ចេញពីរូងភ្នំនោះ គួរត្រូវធ្វើឡើងមុនពេលទឹកឡើងម្តងទៀត។
រដ្ឋមន្ត្រីមហាផ្ទៃ ឯកឧត្តម្ភ អនុពង្ស ផៅចិន្តា បានថ្លែងពីថ្ងៃង្គារថា កីឡាករបាល់ទាត់ទាំង១៣នាក់ នឹហត្រូវនាំយកចេញតាមច្រកចេញមកកាន់ផ្លូវចូលធំ។ ក្រុមអ្នកសង្គ្រោះ នឹងព្យាយាមបង្រួមភាពចាំបាច់សម្រាប់ពួកគេដើម្បីមុជទឹក តាមរយៈការការបូមទឹកចេញពីរូងភ្នំឲ្យបានច្រើនតាមតែអាចធ្វើបានជាមុនសិន។

ឧត្តមសេនៅយ៍ អនុពង្ស បាននិយាយថា ពួកគេនឹងត្រូវតែមុជទឹកនៅកំណាត់ផ្លូវខ្លះ ជាពិសេសឆ្លងកាត់ផ្នែកដែលចង្អៀត ជាទីដែលអ្នកអមដំណើរមិនអាចទៅបាន។ ពួកគេត្រូវតែប្រើឧបករណ៍មុជទឹកដោយខ្លួនឯង ហើយឆ្លងកាត់ម្តងម្នាក់ៗ។

ឧត្តយមសេនីយ៍រូបនេះ បានគូសបញ្ជាក់ថា៖ «ការមុជទឹកមិនមែនងាយទេ។ អ្នកដែលមិនធ្លាប់មុជ នឹងជួបការលំបាក ព្រោះមានកន្លែងឆ្លងកាត់ចង្អៀតច្រើននៅក្នុងរូង។

អ្នកមុជទឹកអង់គ្លេសទាំងពីរ(ឆ្វេង)ពិភាក្សាជាមួយអ្នកជំនាញអាមេរិក

ពួកគេត្រូវតែអាចប្រៀឧបករណ៍មុជទឹកុ។ បើសិនជាឧបករណ៍ទាំងនោះ បាត់នៅពេលណាមួយ វាអាចគ្រោះថ្នា់ចំពោះជីវិត»។
ក្រុមន្ត្រីដែលស្ទាក់ស្ទើរពុំហ៊ានផ្តល់តារាងពេសវេលាច្បាស់លាស់ បាននិយាយថា អាទិភាព គឺត្រូវតែស្តារនិតិសម្បទាក្រុមក្មេងនោះសិន មុនពេលពួកគេចាប់ផ្តើមដំណើរដ៏លមបាកនោះចេញក្រៅ។

ក្រុមសាច់ញាតិ និងពលរដ្ឋថៃភាគច្រើន បានផ្ទុះនូវការធុរចិត្ត និងការសប្បាយរិករាយយ៉ាងខ្លាំង ពេលទទួលបានដំណឹងថាក្រុមក្មេងទាំងនោះនៅមានជីវិត និងមានសុវត្ថិភាព។
ឪពុករបស់ក្មេងម្នាក់ បាននិយាយថា៖ «វាស្មានមិនដល់ទេ។ ខ្ញមបានរងចាំអស់ពេល១០ថ្ងៃហើយ ខ្ញុំមិនដែលនឹកគិតថា ថ្ងៃនេះនឹងមកដលើនោះទេ»។

អ្នកមុជទឹកអង់គ្លេស លោក John Volanthen, (ឆ្វេង) និងលោក Richard Stanton រកឃើញក្មេងៗមុនគេ

ក្រុមជ្រូកព្រៃ ស្រាប់តែជាប់នៅក្នុងរូងភ្នំថាំហ្លួង នៅថ្ងៃទី២៣មិថិនាបន្ទាប់ពីភ្លៀងធ្លាក់ធ្ងន់ធ្ងរ បានបិទច្រចូលធំរបស់រូងភ្នំ។ ក្រុមអ្នកសងហញក្រោះបានរកឃើញកង់ ស្បែកជើងបាល់ទាត់ និងសាកាដូ ពួកគេនៅក្បែរមាត់រូង និងបានជួបស្នាមប្រាមដៃ និងស្នាមដានជើងពួកគេនៅពេលចូលទៅក្នុងទៀត ដោយនាំពួកគេរហូតទៅដល់កន្លែងដែលពួកគេបានជួបជាចុងក្រោយ៕ អ៊ឹម សុនាថ