ថៃ៖ វីដេអូឃ្លីបមួយ បានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច និងព្រឺរោមយ៉ាងខ្លាំង ដោយសារក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឱ្យឃើញពីនារីម្នាក់ឈរសំកាំងនៅមុខរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ព្រមទាំងពុំនិយាយស្ដីអ្វីទាំងអស់ ហើយរឿងនេះដែរ បានកើតឡើងនៅស្រុកបាត់យ៉ៃ ខេត្តសុងខ្លា ប្រទេសថៃ ។

យោងតាមវីដេអូឃ្លីប ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយបានឱ្យឃើញថា មាននារិម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានឈរសំកាំងនៅចំពីមុខរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជាមួយកាយវិការចម្លែក មិននិយាយស្ដីអ្វីទាំងអស់ ។ ជាមួយគ្នានេះ គេឃើញបុរសម្នាក់ បានទៅនិយាយឱ្យនាងចេញពីមុខរថយន្ត ប៉ុន្តែនាងមិនបានធ្វើតាមឡើយ ដោយសកម្មភាពនេះ ត្រូវបានគេអះអាងថា ធ្វើឱ្យអ្នកអង្គុយក្នុងរថយន្តព្រឺក្បាលយ៉ាងខ្លាំង ។

ក្រោយវីដេអូឃ្លីប ខាងលើនេះ ត្រូវបានគេស៊ែយ៉ាងព្រោងព្រាតក្នុងហ្វេសប៊ុកហើយនោះ មានមតិជាច្រើនបានលើកឡើងថា ប្រហែលជានារីរូបនោះជាមនុស្សបែកថ្នាំហើយ ៕
សហការី KBN
ប្រភព៖ hilight.kapook